ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឡប់​ពី​ផឹក​ស៊ី​ស្រវឹង​បើក​ម៉ូតូ​ចូល​ឡាន​បុក​ស្លា.ប់​ភ្លាម​

9 ឆ្នាំ មុន

ខេត្ត​កំពង់ស្ពឺ ៖ បុរស​ម្នាក់​ទើប​ត្រឡប់​មក​ពី​ផឹក​ស៊ី​បាន​​ជិះ​ម៉ូតូ​ទៅ​បុក​ឡាន​ដែល​ធ្វើ​ ដំណើរ​បញ្ច្រាស​ទិ​គ្នា​ចំ​ពីមុខ​ពេញ​មួយ​ទំហឹង​បណ្តាល​ឱ្យ​ស្លា.ប់ភ្លាមៗ​នៅ ​នឹង​កន្លែង​។

ខេត្ត​កំពង់ស្ពឺ ៖ បុរស​ម្នាក់​ទើប​ត្រឡប់​មក​ពី​ផឹក​ស៊ី​បាន​​ជិះ​ម៉ូតូ​ទៅ​បុក​ឡាន​ដែល​ធ្វើ​ ដំណើរ​បញ្ច្រាស​ទិ​គ្នា​ចំ​ពីមុខ​ពេញ​មួយ​ទំហឹង​បណ្តាល​ឱ្យ​ស្លាប់ភ្លាមៗ​នៅ ​នឹង​កន្លែង​។ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​កាល​ពី​វេលា​ម៉ោង​៤​ និង​២៥​នាទី​ទៀប​ភ្លឺ​​ ថ្ងៃ​ទី​៦ ​មីនា​ ២០១៥ ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤​ចន្លោះ​គីឡូម៉ែត្រ​៤៧-៤៨​ ស្ថិត​ក្នុងភូមិ​ពាណិជ្ជកម្ម​ សង្កាត់​រកា​ធំ​ ក្រុង​ច្បារមន ​​។

ជន​រង​គ្រោះ​ត្រូវ​បាន​គេស្គាល់​​ឈ្មោះ​អៀម ​វ៉េ​ត​ ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ ​មាន​ទីលំនៅ​ភូមិ​កង​វៀន​ សង្កាត់​កណ្តោលដុំ ​ក្រុង​ច្បារមន​ ជិះ​ម៉ូតូ​គុប​៩០​ពណ៌​ខៀវ​ គ្មាន​ស្លាក​លេខ​ចំណែក​អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​ បើករថ​យន្ត​​ម៉ាក​ហុ​ី​យ៉ា​ន់​ដាយ​ក្បាល​ខៀវ​ទ្រុង​ស​គ្មាន​ស្លា​ខ​លេខ។

បើ​តាម​សាក្សី​នៅ​ជិត​កន្លែង​កើត​ហេ​តុ​បាន​បំភ្លឺ​ប្រាប់​សមត្ថកិច្ច​ថា ​ មុន​ពេល​កើតហេតុ​គេ​បានឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​គុប​ម្នាក់ឯង​ទិស​ដៅ​ពី​ កើត​ទៅ​លិច​រេ​ពេញ​ផ្លូវ​ក្នុង​ស្ថានភាព​ស្រវឹង​ខ្លាំង​ លុះ​មក​ដល់​កន្លែង​កើតហេតុ​ក៏​រេ​ចង្កូត​ចូល​ទៅ​ក្នុង​ចំណែក​ផ្លូវរថយន្ត​ ដែល​ធ្វើ​ដំណើរ​ពី​លិចទៅ​កើត​(​បញ្ច្រាសទិស​គ្នា​)​ពេល​នោះ​អ្នក​បើករថ​យន្ត ​បាន​ងាក​ចង្កូត​គេច​ដែរ​ តែ​គេច​មិន​ផុត​ក៏​បុក​ពេញ​មួយ​ទំហឹង​បណ្តាលឱ្យ​អ្នក​បើក​ម៉ូតូ​ស្លាប់​ ភ្លាម​មួយ​រំពេចន៍​។

ក្រោយ​កើតហេតុ​គេ​បានឃើញ​អ្នកបើកបរ​រថយន្តចុះ​គេចខ្លួន​បាត់​។ មន្ត្រី​នគរបាល​ចរាចរណ៍​បានឱ្យ​ដឹង​ថា​ តាម​ការ​វាស់វែង​ឃើញ​ថា​ ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ចូល​ទៅ​ក្នុង​ចំណែក​ផ្លូវ​ឡាន​ទើប​ជួប​គ្រោះ​អកុសល​ បែប​នេះ​៕