ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឡង់​គ្រី​ស្ស័រគេច​​ឧបសគ្គជ្រុល​ទៅ​បុក​​​រថយន្ត​​ទួ​រី​ស​​ ​មនុស្ស​៩​នាក់​​​រង​របួសធ្ងន់​-​​ស្រាល

9 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ យ៉ាង​​ហោច​ណាស់​​មនុស្ស​៩​នាក់​ បាន​រង​របួសធ្ងន់-​ស្រាល ​ក្នុង​ហេតុ​ការ​ណ៍​គ្រោះថ្នាក់​ចរាចរ​ណ៍​​មួយ​កាលពី​វេលា​ម៉ោង​០៣ ​និង​១០​នាទី​រសៀល​ថ្ងៃ​ទី​០៥ មីនា ២០១៥ ស្ថិតនៅ​​លើ​កំណាត់​​ផ្លូវ​ជាតិ​​លេខ​​៥​ ​​ក្នុងភូមិ​​ស្រះ​​កែវ​ ឃុំ​ស្វាយ​​ជ្រុំ ស្រុក​​រលា​ប្អៀរ

ខេត្តកំពង់ឆ្នាំង ៖ យ៉ាង​​ហោច​ណាស់​​មនុស្ស​៩​នាក់​ បាន​រង​របួសធ្ងន់-​ស្រាល ​ក្នុង​ហេតុ​ការ​ណ៍​គ្រោះថ្នាក់​ចរាចរ​ណ៍​​មួយ​កាលពី​វេលា​ម៉ោង​០៣ ​និង​១០​នាទី​រសៀល​ថ្ងៃ​ទី​០៥ មីនា ២០១៥ ស្ថិតនៅ​​លើ​កំណាត់​​ផ្លូវ​ជាតិ​​លេខ​​៥​ ​​ក្នុងភូមិ​​ស្រះ​​កែវ​ ឃុំ​ស្វាយ​​ជ្រុំ ស្រុក​​រលា​ប្អៀរ ដែល​បង្ក​​ឡើង​ដោយរថយន្ត​ឡង់​គ្រី​ស្ស័រទៅ​បុក​រថយន្ត​ទូ​រី​ស​ពេញទំហឹង ​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា ។

​ប្រភពបាន​ឱ្យ​ដឹងថា ​គ្រោះថ្នាក់​ចរាចរ​ណ៍​នេះ​បង្ក​ឡើងដោយ​រថយន្ត​ម៉ាកឡង់​គ្រី​ស្ស័រ ពណ៌​សំបក​ឪឡឹក ពាក់​ស្លាក​លេខ​កំពង់ចាម 2A-2152 បើកបរ​ដោយឈ្មោះ ប៉ូ ចំរើន អាយុ​៣១ឆ្នាំ ជា​មន្ត្រី​យោធា​ផ្នែក​អង្គរក្ស ​​​និង​រថយន្ត​ម៉ាក​ទូ​រី​ស ពណ៌.ស ពាក់ស្លាក​លេខ ភ្នំពេញ 2Y-9512 បើកបរ​ដោយ​បុរស​ឈ្មោះ សុខ ចាន់​ថែ អាយុ​៤១ឆ្នាំ មាន​ទីលំនៅ​ភូមិនិមិត្ត​៣ សង្កាត់​និមិត្ត ក្រុង​ប៉ោយ​ប៉ែ​ត ខេត្ត​បន្ទាយ​មានជ័យ ។​

ប្រភពបន្តថា ​មុន​ពេល​កើតហេតុ រថយន្ត​ម៉ាក​ទូ​រី​សដែល​ជា​រថយន្ត​ដឹក​ភ្ញៀវត្រឡប់​ពី​បុណ្យ​នៅ​ភ្នំ​តា​ម៉ៅ ខេត្តតាកែវ ត្រឡប់​ទៅ​ខេត្ត​បន្ទាយ​មានជ័យ​​វិញ ដោយ​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​ពី​ទិស​ខាងត្បូង​មក​ជើង ស្រាប់តែ​មក​ដល់​ចំណុច​​កើតហេតុ មាន​រថយន្ត ឡង់​​គ្រី​ស្ស័រ​មួយ​គ្រឿង​ខាងលើ​នេះ បើក​ក្នុង​ល្បឿន​លឿន​ ក្នុង​ដំណើរ​ពី​ជើង​ទៅ​ត្បូងបាន​វាក់​និងរថយន្ត​មួយ​គ្រឿង​ផ្សេង​ទៀត បើក​ចេញពី​ថ្នល់​លំ​ក្នុង​ដំណើរ​ពី​លិច​មក​កើតឡើង​មក​ថ្នល់ជាតិ ភ្លាមនោះ​រថយន្ត​ឡង់​គ្រី​ស័​របាន​គេច​មក​ឆ្វេង​ដៃ ក៏ទៅ​បុក​រថយន្ត​ទួរី​ស​តែ​ម្តង បណ្តាល​អោយ​អ្នក​ជិះក្នុងរថយន្ត​ទូ​រី​ស​ចំនួន​៩​នាក់​រង​របួស ក្នុង​នោះ​របួសធ្ងន់​៤​នាក់ (​ស្រី​៣) និង​របួសស្រាល​៥​នាក់ ​។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព