ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនសង្ស័យ​ចំនួន​៣​នាក់​ត្រូវ​បាន​សមត្ថកិច្ច​​ឃាត់ខ្លួន

9 ឆ្នាំ មុន

ខេត្តរតនគិរី ៖ ជនសង្ស័យ​ពាក់ព័ន្ធ​គ្រឿងញៀ.ន​ចំនួន​៣​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​វ៉ើ​ន​សៃ​ធ្វើការ​ឃាត់ខ្លួន​បាន​កាលពី​ថ្ងៃ​ទី​០៤ ខែ​មីនា ឆ្នាំ​២០១៥ វេលា​ម៉ោង​៤​ និង​៤៥​នាទី​ល្ងាច នៅ​ត្រង់​ចំណុច​ទំនប់​ស្រែ ភូមិ​ហ្វាំ​ង ឃុំ​ប៉ុង ស្រុក​វ៉ើ​ន​សៃ ខេត្តរតនគិរី​ ។

ខេត្តរតនគិរី ៖ ជនសង្ស័យ​ពាក់ព័ន្ធ​គ្រឿងញៀន​ចំនួន​៣​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​វ៉ើ​ន​សៃ​ធ្វើការ​ឃាត់ខ្លួន​បាន​កាលពី​ថ្ងៃ​ទី​០៤ ខែ​មីនា ឆ្នាំ​២០១៥ វេលា​ម៉ោង​៤​ និង​៤៥​នាទី​ល្ងាច នៅ​ត្រង់​ចំណុច​ទំនប់​ស្រែ ភូមិ​ហ្វាំ​ង ឃុំ​ប៉ុង ស្រុក​វ៉ើ​ន​សៃ ខេត្តរតនគិរី​ ។

​តាម​ការ​បំភ្លឺ​ពីសមត្ថកិច្ច​បាន​ឱ្យ​​ដឹង​​ថា ដោយ​មានការ​ស៊ើ​បអង្កេត​ជា​យូរ​មក​ហើយ​ពី​ការ​សេព និង​ចែកចាយ​គ្រឿងញៀន​របស់​ជន​សង្ស័យ​៣​នាក់​នេះ​នៅ​ស្រុក​វ៉ើ​ន​សៃ ហើយ​ក៏​បាន​ធ្វើការ​ឃាត់ខ្លួន​ខណៈ​កំពុង​តែ​ប្រើប្រាស់​ និង​ចែកចាយ ដែល​ជន​សង្ស័យ​ទាំង​៣​នាក់​នេះ​មាន​ឈ្មោះ ១​-លី ឡុ​ច ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​ និង​ទីលំនៅ​មិន​ពិតប្រាកដ​, ២​-ប៉ាន់ សុ​គា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ​ ជនជាតិ​ខ្មែរ មានមុខ​របរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​បច្ចុប្បន្ន​នៅ​ភូមិ​ថ្មី សង្កាត់​ឡា​បាន​សៀ​ក ក្រុង​បាន​លុង ខេត្តរតនគិរី និង​ ៣-ទ្រុយ ល៉​ត់ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​ធ្វើស្រែ​ មាន​ទីលំនៅ​បច្ចុប្បន្ន​នៅ​ភូមិ​ហ្វាំ​ង ឃុំ​ប៉ុង ស្រុក​វ៉ើ​ន​សៃ ខេត្តរតនគិរី​។ ចំណែក​វត្ថុ​តាង​ដែល​ដកហូត​បាន​រូ​ម​មាន ម៉ូតូ​ចំនួន​៣​គ្រឿង ទូរស័ព្ទ​ដៃ​៤​គ្រឿង និង​ឧបករណ៍​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន​ទៀត​។

ប្រជាពលរដ្ឋ​ក៏​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា​ គ្រឿងញៀន​ពេល​នេះ​មក​ដល់ទី​ជនបទ​ហើយ សូម​ឱ្យ​សិស្សានុសិស្ស​ជៀស​ឱ្យ​​ឆ្ងាយ​ពី​គ្រឿ​ងញៀន​។

​បច្ចុប្បន្ន​កម្លាំង​ជំនាញ​កណ្តាល​ប្រឆាំង​បទល្មើស​គ្រឿងញៀន​កំពុង​កសាង​សំណុំរឿង​ ព្រមទាំង​វត្ថុ​តាង​ទៅ​សាលាដំបូង​ខេត្តរតនគិរី​ ៕