ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រោចទឹកអាស៊ីត​លើ​នារីកម្ម​ការិនី​ម្នាក់​ទាំងព្រលឹម សង្ស័យ​ស្នេហាត្រីកោណ

9 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ មានហេតុការណ៍ភ្ញាក់​ផ្អើល​មួយ​កើត​ឡើង​ ខណៈ​នារី​ជាកម្មការិនីរោង​ចក្រ​ម្នាក់ ​ត្រូវ​ស្ត្រី​មិនស្គាល់​អត្តសញ្ញាណ​​ជះ​ទឹក​អាស៊ី​ត​ស្រោច​លើ​ខ្លួនបណ្តាល​រលួយ ​កាលពីវេលាម៉ោង​០៦ និង​៣០នាទីព្រឹក​ថ្ងៃទី​០៦ មីនា ២០១៥ នេះ ស្ថិតនៅ​ចំណុច​ផ្ទះ​ជួល​

រាជធានីភ្នំពេញ ៖ មានហេតុការណ៍ភ្ញាក់​ផ្អើល​មួយ​កើត​ឡើង​ ខណៈ​នារី​ជាកម្មការិនីរោង​ចក្រ​ម្នាក់ ​ត្រូវ​ស្ត្រី​មិនស្គាល់​អត្តសញ្ញាណ​​ជះ​ទឹក​អាស៊ី​ត​ស្រោច​លើ​ខ្លួនបណ្តាល​រលួយ ​កាលពីវេលាម៉ោង​០៦ និង​៣០នាទីព្រឹក​ថ្ងៃទី​០៦ មីនា ២០១៥ នេះ ស្ថិតនៅ​ចំណុច​ផ្ទះ​ជួល​មួយកន្លែងក្នុងសង្កាត់​ចោមចៅ ។

ជំហានដំបូងយើងនៅពុំទាន់ស្គាល់​អត្តសញ្ញាណនារីរងគ្រោះនៅឡើយទេ ព្រោះត្រូវ​គេបញ្ជូនទៅសង្គ្រោះ​មន្ទីរពេទ្យភ្លាមៗ ។ ចំណែក​ឯស្ត្រី​ដៃដល់​វិញ បាន​រត់គេចខ្លួនបាត់ដែរ បន្ទាប់ពី​ធ្វើសកម្មភាពរួច ។

ប្រភពបានឱ្យ​ដឹងថា នៅមុនពេលកើតហេតុ នារីរងគ្រោះ​កំពុង​ដើរ​នៅ​ច្រកផ្លូវលំ​ម្តុំ​ផ្ទះ​ជួល​តែម្នាក់ឯង ក៏ស្រាប់តែ​មាន​​ស្ត្រីម្នាក់​មាន​មាឌធំ​យួរដបទឹកអាស៊ីតមក​ស្រោច​ពីលើ​នារីរងគ្រោះ​តែម្តង រួចគេចខ្លួនបាត់ ។ ប្រភពបន្តថា ករណី​ត្រូវមជ្ឈដ្ឋានជុំវិញសង្ស័យថា អាច​បណ្តាលមកពី​ស្នេហាត្រីកោណ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព