ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ឃួ​ង ស្រេង ៖ មិន​អនុញ្ញាត​ឱ្យ​​ជន​ណា​ម្នាក់​ឬ​ក្រុម​ណាមួយ​ធ្វើអំពើ​បែប​អនាធិបតេយ្យ​​ឡើយ​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ក្នុង​ពិធី​បើក​ការដ្ឋាន​ស្ថាបនា​មហាវិថី​ថ្មី​មួយ​ខ្សែស្រប​ប្រឡាយ​មេ​ខាងជើង​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី​៧​ខែកញ្ញា​នេះ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ថ្លែង​ថា អាជ្ញាធរ​រាជធានី​ភ្នំពេញ…

រាជធានី​ភ្នំពេញ ​៖ ក្នុង​ពិធី​បើក​ការដ្ឋាន​ស្ថាបនា​មហាវិថី​ថ្មី​មួយ​ខ្សែស្រប​ប្រឡាយ​មេ​ខាងជើង​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី​៧​ខែកញ្ញា​នេះ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ថ្លែង​ថា អាជ្ញាធរ​រាជធានី​ភ្នំពេញ មិន​អនុញ្ញាត​អោយ​ជន​ណា​ម្នាក់​ឬ​ក្រុម​ណាមួយ​ធ្វើ​​អំពើ​​បែប​អនាធិបតេយ្យ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ឡើយ​ ។

លោក​បញ្ជាក់​ថា សូម​បងប្អូន​មើ​ល​ការ​ផ្សព្វផ្សាយ​នៅ​ប្រទេស​គេ​ឡើ​ង​វិញ​ថា ស្រុក​គេ គេ​បណ្តោយ​អោយ​ធ្វើ​បែប​អ​នា​ធិ​បេ​ត្យ​ចឹ​ង​ទេ ចឹ​ង​ការ​គ្រប់គ្រង​ប្រទេស គឺ​មានច្បាប់​ទម្លាប់​ត្រឹមត្រូវ ចំណែក​ប្រទេស​យើ​ង​ក៏​មានច្បាប់​ប្រទេស​យើ​ង​ដែរ ហេតុនេះ​ហើ​យ អាជ្ញាធរ​ភ្នំពេញ មិន​អនុញ្ញាត​អោយ​ជន​ណា​ម្នាក់​ឬ​ក្រុម​ណាមួយ​ធ្វើ​អំពើ​បែប​អនាធិបតេយ្យ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​បាន​ឡើ​យ ។

នេះ​ជា​សារ​របស់​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ខណ​:​មាន​អ្នក​ធ្វើ​បាតុកម្ម​ដោយ​អហិង្សា ដើម្បី​ទាមទារ​តវ៉ា​រក​យុត្តិធម៌​សង្គម រយៈពេល៩​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​៧ ដល់​ថ្ងៃ​ទី​១៥ ខែកញ្ញា ឆ្នាំ​២០២០ ចាប់ពី​ម៉ោង៨ព្រឹក​ ដល់​ម៉ោង៦យប់ នៅ​ទីលាន​ប្រជាធិបតេយ្យ​។

សូម​បញ្ជាក់​ថា ដោយ​មានការ​ស្នើ​​សុំ​ធ្វើ​បាតុកម្ម​នោះ​ថ្មី​ៗ​នេះ អាជ្ញាធរ​ភ្នំពេញ បាន​បដិសេធ មិន​អនុញ្ញាត​អោយធ្វើ​បាតុកម្ម​ដោយ​អហិង្សា ដើម្បី​ទាមទារ​តវ៉ា​រក​យុត្តិធម៌​សង្គម រយៈពេល៩​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​៧ ដល់​ថ្ងៃ​ទី​១៥ ខែកញ្ញា ឆ្នាំ​២០២០ ចាប់ពី​ម៉ោង៨​ព្រឹក​ដល់​ម៉ោង៦យប់​ នៅ​ទីលាន​ប្រជាធិបតេយ្យ​ឡើ​យ ដោយសារ​ ៖ មិន​អាច​កំណត់​សមាសភាព និង​ចំនួន​អ្នកចូលរួម​បាន​ច្បាស់លាស់ លោក លោកស្រី​បាន​ធ្វើការ​អំពាវនាវ​តាម​បណ្តាញ​សង្គម​ផេ​ក​ឈ្មោះ ពលរដ្ឋ​សកម្ម ដែល​ខ្លឹមសារ​មាន​ចរិត​បំផុស​ញុះញង់​ឱ្យ​ប្រឆាំង​ជាមួយនឹង​ដំណើរការ​នីតិវិធីតុលាការ​។

​ក្នុង​ករណី​មិន​គោរព​តាម​ស្មារតី​កិច្ចប្រជុំ ជាមួយ​រដ្ឋបាល​រាជធានី​ភ្នំពេញ កាលពី ថ្ងៃ​ទី​៣១ ខែសីហា ឆ្នាំ​២០២០ លោក លោកស្រី​ត្រូវ​ទទួលខុសត្រូវ​ទាំងស្រុង​ចំពោះ​មុខ​ច្បាប់​ជា​ធរមាន​។

ទាក់ទិន​ទៅ​នឹង​ពិធី​បើក​ការ​រ​ដ្ឋា​ន ស្ថាបនា​ផ្លូវ​ខាង​លើ​ លោក សាំ ពិសិដ្ឋ នាយក​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ បានអោយ​ដឹង​ថា ដើម្បី​កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរណ៍​ប៉ែក​ខាង​ជើ​​ង​រាជធានី​ភ្នំពេញ ជា​ពិសេស​នៅ​ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​សែន​សុខ ខណ្ឌឫស្សីកែវ និង​ខណ្ឌ​ព្រែក​ព្នៅ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​បើក​ការដ្ឋាន​ស្ថាបនា​មហាវិថី​ថ្មី​មួយ​ខ្សែ ដែល​មាន​ទទឹង​៣០​ម៉ែត្រ និង​បណ្តោយ​ផ្លូវ​ជាង​៥​គីឡូម៉ែត្រ ដោយ​ចាប់ពី​ផ្លូវ​លេខ​១០០៣ ផ្លូវបត់​ចូល​ផ្សារ​ទំនើប​អ៊ី​អន ម៉​ល​សែន​សុខ ស្រប​ប្រឡាយ​មេ​ខាងជើង​រាជធានី​ភ្នំពេញ រហូត​ដល់​មហាវិថី ឈ្នះ​ឈ្នះ ក្នុង​ខណ្ឌឫស្សីកែវ ត​ភ្ជាប់​ទៅ​ខណ្ឌ​ព្រែក​ព្នៅ កាត់មុខ​ហ្គ្រេ​ន​ភ្នំពេញ​។

លោក​បន្ត​ថា ផ្លូវ​នេះ​ជា​ប្រភេទ​ផ្លូវ​បេតុង មាន​សួនច្បារ​កណ្តាល​២​ម៉ែត្រ ផ្លូវ​១២​ម៉ែត្រ​សងខាង ដែល​អាច​ឲ្យ​រថយន្ត​ធ្វើ​ចរាចរណ៍​បាន​៣​គន្លង​ទៅ ៣​គន្លង​មក មាន​១​គន្លង​ទៅ​មក សម្រាប់​ម៉ូតូ មាន​ចិញ្ចើម​ផ្លូវ​សងខាង​២​ម៉ែត្រ សម្រាប់​អ្នក​ថ្មើ​ជើង ជាមួយនឹង​ការ​ដាក់​លូ​សង្ខាង​ផ្លូវ​ទំហំ​៨​តឹក​ផង​ដែរ​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ