Smart People  

ថ្ងៃព្រហស្បត្ត៏ ទី១៧ ខែឧសភា ឆ្នាំ២០១២

Fast Internet Connection in Cambodia

រថ​យន្ត​ដឹក​បង្គោល​ភ្លើង​ធ្លាក់​ពី​លើ​ផ្លូវជាតិ​លេខ៦៧​របួស​ធ្ងន់​ស្រាល​៧នាក់

  • Text Size

ដោយ ៖ អប្សរា

ថ្ងៃចន្ទ ទី៣០ ខែសីហា ឆ្នាំ២០១០ ម៉ោង ១៨:១៥

រថ​យន្តម៉ាក​ហ៊ី​ណូដឹក​បង្គោល​ភ្លើងបាន​រេ​ចង្កូត​ធ្លាក់​ពី​លើ​ផ្លូវ​រួចជ្រុល​ទៅបុក​ថ្ម​ភ្នំ​យ៉ាងពេញ​ទំហឹង រថ​យន្តម៉ាក​ហ៊ី​ណូដឹក​បង្គោល​ភ្លើងបាន​រេ​ចង្កូត​ធ្លាក់​ពី​លើ​ផ្លូវ​រួចជ្រុល​ទៅបុក​ថ្ម​ភ្នំ​យ៉ាងពេញ​ទំហឹង

សំរោង

រថ​យន្តម៉ាក​ហ៊ី​ណូដឹក​បង្គោល​ភ្លើងបាន​រេ​ចង្កូត​ធ្លាក់​ពី​លើ​ផ្លូវ​រួចជ្រុល​ទៅបុក​ថ្ម​ភ្នំ​យ៉ាងពេញ​ទំហឹង

ខេត្ត​ឧត្តរ​មាន​ជ័យ ៖ រថ​យន្តម៉ាក​ហ៊ី​ណូ​មួយ​គ្រឿង​ពណ៌​ស​ ពាក់ស្លាកលេខ​ភ្នំ​ពេញ​ 3B 0685 ដែលមាន​មនុស្ស​ជិះ​ចំនួន​៧​នាក់ ដឹក​បង្គោល​ភ្លើង​របស់​ក្រុម​ហ៊ុន​ឧត្តម​សម្បតិ្ត​ញឹក សុខ​អៀង ​ចេញ​ពី​ប្រទេស​សៀម​តាម​ច្រក​ទ្វារ​អន្ត​រ​ជាតិ​ជាំ​​សា​ង៉ាំ​ លុះ​មក​ដល់​ចំណុច​ចង្កេះភ្នំ​ដង​រែក​ ស្រាប់​តែ​រថ​យន្ត​នោះ​បាន​រេ​ចង្កូត​ធ្លាក់​ពី​លើ​ផ្លូវ​ជាតិ​លេខ​៦៧ ទៅ​ខាង​ឆ្វេង​ដៃ​ រួចជ្រុល​ទៅបុក​ថ្ម​ភ្នំ​យ៉ាងពេញ​ទំហឹង​​បណ្តាល​ឱ្យ​មនុស្ស​​ចំនួន​២នាក់​រង​របួស​ធ្ងន់​ និងចំនួន​៥នាក់​ទៀត​រងរ​បួស​ស្រាល ឯរថ​​យន្ត​ខូច​ខាត​អស់​ផ្នែក​ខាង​មុខ ។

អ្នក​រង​គ្រោះ​៧​នាក់ ទី១-ឈ្មោះ​ម៉ុន ទំ​ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រង​របួស​បែក​ក្បាល​ធ្ងន់​ រស់​នៅ​ភូមិ​ខ្នា​ចាស់ សង្កាត់​សៀម​រាប ក្រុង​សៀម​រាប ខេត្ត​សៀម​​រាប ទី២-​ឈ្មោះ​យឿន ម៉ាប់ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ  រង​របួស​បាក់.ក​ជើង​ខាង​ឆ្វេង​ធ្ងន់ធ្ងរ រស់​នៅ​ភូមិខ្នាថ្មី​ សង្កាត់​ជ្រាវ​ ក្រុង​សៀម​រាប ខេត្តសៀម​រាប ទី៣-ឈ្មោះអំពៅ ភេទ​ប្រុស អាយុ​៣១ឆ្នាំ របួស​ស្រាល ទី៤-​ឈ្មោះ​ហម ហុង​ ភេទ​ប្រុស អាយុ​១៨ឆ្នាំ របួស​ស្រាល ទី៥-​ឈ្មោះ​សំអុន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ របួស​ស្រាល អ្នក​ទាំង​៣នាក់​រស់​នៅ​ភូមិ​ខ្នាថ្មី សង្កាត់​ជ្រាវ ក្រុង​សៀម​រាប ខេត្ត​សៀមរាប​ ទី៦-​ឈ្មោះ​សៀង លីហា​ ភេទ​ប្រុស​ អាយុ​១៩ឆ្នាំ របួសស្រាល រស់​នៅភូមិ​ទួល​ប្រិច ឃុំ​ត្រពាំង​​កក់ ស្រុក​បាទី​ ខេត្ត​តាកែវ  និងទី៧-ឈ្មោះមឿន ម៉ម ភេទ​ប្រុស​ អាយុ១៩ឆ្នាំ របួសស្រាល​ រស់ នៅ​ភូមិ​ខ្នា​ចាស់ សង្កាត់​សៀមរាប ក្រុង​សៀម​រាប ខេត្ត​សៀម​រាប ។ ហេតុ​ការណ៍​គ្រោះថ្នាក់ចរាចរណ៍​នេះ បាន​កើត​ឡើង​ក្នុង​ភូមិជើង​ភ្នំ​ ឃុំ​ត្រពាំងប្រីយ៍​ ស្រុក​អន្លង់​វែង កាល​ពីវេលា​ម៉ោង​៣និង​៣០​នាទី​រសៀលថ្ងៃ​ទិ២៩ សីហា ឆ្នាំ​២០១០ កន្លង​ទៅ ។

តាម​មន្ត្រី​ប៉េ​អឹមមួយ​រូប​ឱ្យ​ដឹង​ថា​ គ្រោះ​ថ្នាក់​នេះ​បណ្តាល​មកពី​រថ​​យន្ត​ដាច់ហ្វ្រាំង​ហើយ​រេ​ចង្កូត​​ធ្លាក់​ពី​លើ​ផ្លូវ​ជាតិ​លេខ​៦៧​ជ្រុល ទៅ​បុក​ផ្ទាំង​ថ្មភ្នំ​យ៉ាង​ពេញ​ទំហឹង​​ បណ្តាល​ឱ្យ​មនុស្ស​ដែល​កំពុងជិះនៅ​លើ​រថ​យន្ត​រងរបួសធ្ងន់​ និង​ស្រាលបែប​នេះ តែ​សំណាង​ល្អ​ពុំ​មាន​អ្នក​ណា​ម្នាក់​ស្លាប់​បាត់​បង់​ជីវិត​ទេ គ្រាន់​តែ​មាន​មនុស្ស​២នាក់ រងរបួស​ធ្ងន់​ និង​៥នាក់ រង​របួស​ស្រាល ។​ ក្រោយ​កើត​ហេតុក៏​មានកា​រជួយពីអ្នក​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​ឈប់រថ​យន្ត​​ ឈប់​ម៉ូតូធ្វើ​ការ​ជួយ​សង្គ្រោះ​ទាន់​ពេល​ដោយ​យកជន​រង​គ្រោះ​ទាំង​នោះ​ទៅ កាន់​មន្ទីរ​ពេទ្យ​បង្អែក​ស្រុក​អន្លង់វែង​ ។​​ ចំណែក​អ្នក​រង​របួស​ធ្ងន់​ចំនួន​២នាក់​ត្រូវ​បាន​គ្រូពេទ្យ​បង្អែក​ស្រុក​ធ្វើ​ការ​បញ្ជូន​​បន្ត​ទៅ​មន្ទីរពេទ្យ​ខេត្តសៀមរាប ។ រីឯ​រថ​យន្ត​ដឹកបង្គោល​ភ្លើងគេ​​ឃើញខាង​ក្រុម​ហ៊ុន​បាន​យករថ​យន្ត​មក​ស្ទូច​ឡើង​​លើ​ផ្លូវ​ជាតិវិញ​នៅ​ថ្ងៃ​ដដែល​នោះ​ ។ សូម​បញ្ជាក់​ថា ត្រង់ចំណុច​កើត​ហេតុ​នេះ តែងតែ​កើត​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​ជា​ញឹកញាប់​ណាស់​រហូត​​ដល់​​ស្លាប់​បាត់ បង់​ជីវិត​​មនុស្ស​ជា​ច្រើន​នាក់​ផង​ដែរ ៕

 
Related Posts Plugin for WordPress, Blogger...

ព័ត៌មាន​ថ្មី​ៗ

 

អត្រា​​​ប្ដូប្រាក់

អត្រាប្ដូរប្រាក់ថ្ងៃទី 17-05-2012 ម៉ោង 08:09 នាទី
រូបិយប័ណ្ណ​ អត្រា​
ទិញចូល លក់ចេញ
រូបិយប័ណ្ណ​ប្រទេស​អាស៊ី
ប្រាក់រៀល (1USD)4,0534,060
បាត ថៃឡង់ (1USD)31.2331.3
ដុង វៀតណាម (1USD)20,92021,000
យ៉េន ជប៉ុន (10.000JPY)123.7124.2
ដុល្លារ សិង្ហបូរី (100SGD)7979.5
ដុល្លារ ហុងកុង (100HKD)12.812.9
រីងហ្គិត ម៉ាឡេស៊ី (100MYR)3232.2
រូបិយប័ណ្ណ​ប្រទេស​អឺរ៉ុប
យុរ៉ូ អឺរ៉ុប (100EUR)126.5127.3
ផោន អង់គ្លេស (100GBP)158.3159
ដុល្លារ អូស្ត្រាលី (100AUD)9898.5
ដុល្លារ កាណាដា (100CAD)98.599.2
ហ្វ្រង់ ស្វ៊ីស (100CHF)105.2106
ហាងឆេង មាសគីឡូ
មាសគីឡូ (10CHI)1,8701,880
 

qbmore - Cambodia Advance Communication Ltd