ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​ប្តី​តាម​រករឿង​ប្រ​ព​ន្ឋ​ក្រោយ​ពី​លែងលះ​គ្នា​បាន​១​ឆ្នាំ(មាន​វី​ដេ​អូ​)

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖​អតីត​ប្តី​កំហូច​ម្នាក់​បាន​ទៅ​តាម​រករឿង​ប្រពន្ធ​ដែល​លែងលះ​គ្នា​ដល់​កន្លែងធ្វើការ បង្ក​អោយ​មាន​ជម្លោះ​ជាមួយ​បុរស​ជនជាតិ​ជប៉ុន​ដែល​ជា​ម្ចាស់​ហាង​ម៉ាស្សា រហូត​ឈាន​ទៅ​វាយតប់​គ្នា​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​២​និង​៥០​នាទី​យប់​ឈាន​ចូល​ថ្ងៃ​ទី​៦

រាជធានី​ភ្នំពេញ​៖​អតីត​ប្តី​កំហូច​ម្នាក់​បាន​ទៅ​តាម​រករឿង​ប្រពន្ធ​ដែល​លែងលះ​គ្នា​ដល់​កន្លែងធ្វើការ បង្ក​អោយ​មាន​ជម្លោះ​ជាមួយ​បុរស​ជនជាតិ​ជប៉ុន​ដែល​ជា​ម្ចាស់​ហាង​ម៉ាស្សា រហូត​ឈាន​ទៅ​វាយតប់​គ្នា​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​២​និង​៥០​នាទី​យប់​ឈាន​ចូល​ថ្ងៃ​ទី​៦ ខែ​មិ​នា ឆ្នាំ​២០១៥ ត្រង់​ចំណុច​ជាប់​ហាង​ម៉ាស្សា S P A នៅ​តាម​វិ​ថី​ព្រះ​ស៊ី​សុ​វត្ថ​កែង​និង​ផ្លូវ​១០៤ ក្នុង​សង្កាត់​វត្ត​ភ្នំ ខណ្ឌដូនពេញ ។

ស្ត្រី​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា​នាង​បាន​រស់នៅ​ជាមួយ​ប្តី​កំហូច​នេះ​៦​ឆ្នាំ​ហើយ រួម​ទាំង​មានកូន​ប្រុស​ម្នាក់ ហើយ

អតីត​ប្តី​របស់​នេះ​តែងតែ​មក​រករឿង​ជា​មនុស្ស​មិន​បានការ មិន​ចេះ​រក​លុយ ចេះ​តែ​ដើរ​ផឹកស៊ី​ថែម​ទាំង​ប្រើប្រាស់​គ្រឿងញៀន​ថែម​ទៀត​ផង នៅ​ពេល​ដែល​មក​ដល់​ផ្ទះ​ដឹង​តែ​រករឿង​នាង ទើប​នាង​ទ្រាំ​មិន​បាន ក៏​ធ្វើការ​លែងលះ​ជាមួយ​ប្តី​ហេង​សយ​នេះ​បាន​រយៈពេល​១​ឆ្នាំទៅ​ហើយ ។​នាង​បន្ត​ថា​អតីត​ប្តី​របស់​នាង​មានឈ្មោះ ទៀង សុភ​ក្ភ អាយុ​២៧​ឆ្នាំ ពុំ​មានមុខ​របរ​ច្បាស់លាស់​នោះ​ទេ ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​បាន​មក​ដល់​កន្លែង​កើតហេតុ ហៅ​ប្ដី​និង​ប្រពន្ធ និង ម្ចាស់​ហាង​ម៉ាស្សា​ជនជាតិ​ជប៉ុន​ខាងលើ ទៅ​ប៉ុ​ស្ព៍​រដ្ឋបាល​វត្ត​ភ្នំ​ដើម្បី​ដោះស្រាយ​គ្នា រួច​បុរស​ជន​ជា​ជាតិ​ជប៉ុន​និង​ប្រពន្ធ​របស់​បុរស​បែក​ថ្នាំ​ខាងលើ​បាន​ដាក់​ពាក្យបណ្ដឹង ដើម្បី​កុំ​ឲ្យ​អតីត​ប្តី​មក​រករឿង​នាង​ទៀត ព្រោះ​បាន​ធ្វើការ​លែងលះ​គ្នា​ចប់​ស្រា​ច់​បាច់​ហើយ ៕