ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​ស្អាត​ម្នាក់​លោត​ពីលើ​ផ្ទះ​ជាន់​ទី​១​ធ្វើ​អត្តឃា.ត​មិនដឹង​មូលហេតុ(មាន​វី​ដេ​អូ​)​

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ ស្រី​ស្អាត​ម្នាក់​បាន​លោត​ពីលើ​ផ្ទះ​ជាន់​ទី​១​របស់​ខ្លួន​ធ្វើ​អត្តឃា.ត ខណៈ​ពេល​ដែល​ម្តាយ​មិន​នៅផ្ទះ ហើយ​ឪពុក​នៅ​កំពុង​ជជែក​គ្នា​ជាមួយ​អ្នក​ភូមិ​នៅ​ជាន់​ផ្ទាល់​ដី​នោះ ។ ស្រី​ស្អាត​ខាងលើ​បាន​រង​របួសធ្ងន់ ហើយ​ត្រូវ​បាន​រថយន្ត​សា​មុ​យ​ដឹក​យក​ទៅ​សង្គ្រោះ

រាជធានី​ភ្នំពេញ​៖ ស្រី​ស្អាត​ម្នាក់​បាន​លោត​ពីលើ​ផ្ទះ​ជាន់​ទី​១​របស់​ខ្លួន​ធ្វើ​អត្តឃាត ខណៈ​ពេល​ដែល​ម្តាយ​មិន​នៅផ្ទះ ហើយ​ឪពុក​នៅ​កំពុង​ជជែក​គ្នា​ជាមួយ​អ្នក​ភូមិ​នៅ​ជាន់​ផ្ទាល់​ដី​នោះ ។ ស្រី​ស្អាត​ខាងលើ​បាន​រង​របួសធ្ងន់ ហើយ​ត្រូវ​បាន​រថយន្ត​សា​មុ​យ​ដឹក​យក​ទៅ​សង្គ្រោះ​ភ្លាម​ៗ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ កាល​វេលា​ម៉ោង​៩​និង​៥០​នាទី​យប់ ថ្ងៃ​ទី​០៥ ខែ​មិ​នា ឆ្នាំ​២០១៥ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ផ្ទះល្វែង​លេខ​៣៧១ ក្នុង​សង្កាត់​ច្បារ​អំពៅ​១ ខណ្ឌ​ច្បារ​អំពៅ ។

ស្រី​ស្អាត​រង​គ្រោះ​ត្រូវ​បាន​សាច់​ញាត្ត​ឲ្យ​ដឹង​ថា​នាង​ឈ្មោះ​រស្មី អាយុ​១៨​ឆ្នាំ ។​ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀង​ថា​មិនដឹង​ពី​មូលហេតុ​នៃ​ការ​លោត​សម្លាប់​ខ្លួន​នៅឡើយ​នោះ​ទេ គ្រាន់តែ​ដឹង​ថា​នារី​រង​គ្រោះ​មុន​ពេល​កើតហេតុ​កាលពី​រសៀល​ថ្ងៃ​ដដែល​បាន​ដើរទៅ​ប្រាប់​អ្នក​ជិតខាង​ថា​នាង​លា​ហើយ លា​រហូត ខណៈនោះ​អ្នក​ជិតខាង ក៏​មិន​បាន​ចាប់​អារ​ម្មរណ៍​អី​នោះ​ដែរ ស្រាប់តែ​នៅ​វេលា​ខាងលើ ក៏​មានការ​ភ្ញាក់ផ្អើល​នាង​លោត​ពីលើ​ផ្ទះ​ជាន់​ទី​១​នេះ​តែ​ម្តង ៕