ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹង​ម្តាយ​ស្តីបន្ទោស​ប៉ង​លោត​សម្លា.ប់​ខ្លួន​ពីលើ​ស្ពាន​ព្រះ​មុនី​វង្ស​ថ្មី

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ បុរស​ម្នាក់​បាន​ដើរមក​បម្រុង​លោត​សម្លា.ប់​ខ្លួន​ពីលើ​ស្ពាន​ព្រះ​មុនី​វង្ស​ថ្មី ព្រោះតែ​ខឹង​ម្តាយ​ស្តីបន្ទោស​ឲ្យ​តិចតួច ។​ប៉ុន្តែ​ជា​សំណាង់​នៅ​ពេល​ដែល​សមត្ថកិច្ច​ប៉ូលិស​ប្រចាំ​នៅ​គោលដៅ​ក្រោម​ស្ពាន​ឃើញ​បាន​ជួយ​អន្តរាគមន៍​ឃាត់​ភ្លាម​ៗ

រាជធានី​ភ្នំពេញ​៖ បុរស​ម្នាក់​បាន​ដើរមក​បម្រុង​លោត​សម្លាប់​ខ្លួន​ពីលើ​ស្ពាន​ព្រះ​មុនី​វង្ស​ថ្មី ព្រោះតែ​ខឹង​ម្តាយ​ស្តីបន្ទោស​ឲ្យ​តិចតួច ។​ប៉ុន្តែ​ជា​សំណាង់​នៅ​ពេល​ដែល​សមត្ថកិច្ច​ប៉ូលិស​ប្រចាំ​នៅ​គោលដៅ​ក្រោម​ស្ពាន​ឃើញ​បាន​ជួយ​អន្តរាគមន៍​ឃាត់​ភ្លាម​ៗ នៅ​ពេល​ដែល​បុរស​ខាងលើ​ឡើង​ទៅ​លើ​បង្កាន់ដៃស្ពាន​ទៅ​ហើយ​នោះ ។

ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៩​និង​៤០​នាទី​យប់ ថ្ងៃ​ទី​០៥ ខែ​មិ​នា ឆ្នាំ​២០១៥ នៅ​ក្នុង​សង្កាត់​ច្បារ​អំពៅ​១ ខណ្ឌ​ច្បារ​អំពៅ ។

ក្រោយ​កើតហេតុ​សមត្ថកិច្ច​ប៉ូលិស​សង្កាត់​ច្បារ​អំពៅ​បាន​នាំ​ខ្លួន​បុរស​ខាងលើ​ទៅ​ធ្វើការ​អប់រំ ហើយ​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​តែ​ម្តង ៕