ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទំនាស់​ពាក្យ​សម្តី​ឈាន​ទៅ​វាយតប់​គ្នា​ផ្អើល​សមត្ថកិច្ច ព្រោះ​រឿង​លក់​គ្រឿង​ភេសជ្ជៈ​ដូច​គ្នា

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖​មនុស្ស​២​ក្រុម​បាន​មាន​ទំនាស់​ពាក្យ​សម្តី​គ្នា រហូត​ឈាន​ទៅ​វាយតប់​គ្នា​ផ្អើល​សមត្ថកិច្ច​ប៉ូលិស ព្រោះតែ​មាន​តូប​លក់​ភេសជ្ជៈ​នៅ​ជាប់​គ្នា មានការ​កាច់​កុង​គ្នា ខណៈ​ពេល​លក់​ដូច​គ្នា ហើយ​ឃើញ​ភាគី​តូប​ម្ខាង​ទៀត​លក់ដាច់​ជាង

រាជធានី​ភ្នំពេញ​៖​មនុស្ស​២​ក្រុម​បាន​មាន​ទំនាស់​ពាក្យ​សម្តី​គ្នា រហូត​ឈាន​ទៅ​វាយតប់​គ្នា​ផ្អើល​សមត្ថកិច្ច​ប៉ូលិស ព្រោះតែ​មាន​តូប​លក់​ភេសជ្ជៈ​នៅ​ជាប់​គ្នា មានការ​កាច់​កុង​គ្នា ខណៈ​ពេល​លក់​ដូច​គ្នា ហើយ​ឃើញ​ភាគី​តូប​ម្ខាង​ទៀត​លក់ដាច់​ជាង ។​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១០​និង​៥០​នាទី​យប់ ថ្ងៃ​ទី​០៥ ខែ​មិ​នា ឆ្នាំ​២០១៥ នៅ​ម្តុំ​ផ្សារ​៧​មក​រា ស្ថិត​តាម​បណ្តោយ​ផ្លូវ​៦១២ កែង​២៨៩ ក្នុង​សង្កាត់​បឹង​កក់​១ ខណ្ឌទួលគោក ។

ក្រោយ​ពេល​បង្កជម្លោះ​គេ​សង្កេត​ឃើញ​ភាគី​ទាំង​សងខាង​បាន​រង​របួស​ដូច​គ្នា ។​ប៉ុន្តែ​អ្វី​ដែល​បង្ក​ការ​ភ្ញាក់ផ្អើល​នោះ​គឺ​ភាគី​ម្ខាង​នៃ​ជម្លោះ​បាន​ហៅ​ក្រុម​សមាគម​ន៍​ម៉ូតូ​កង់​បី​មក​ជា​ច្រើន ដើម្បី​ឲ្យ​ជួយ​អន្តរាគមន៍ តែ​ត្រូវ​បាន​សមត្ថកិច្ច​ប៉ូលិស​ចុះ​ទៅ​ឃាត់​ទាន់​ពេលវេលា​នោះ ។

ចំណែក​ភាគី​រង​របួស​ទាំង​សងខាង​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​ដូច​គ្នា ហើយ​សមត្ថកិច្ច​ក៏​នៅ​ពុំ​ទាន់​ដឹង​ច្បាស់​ថា​ភាគី​ខាង​ណា​ជា​អ្នក​បង្ក​នោះ​ដែរ ។​ដោយ​ភាគី​ទាំង​២​និយាយ​រក​ត្រូវ​រៀង​ៗ​ខ្លួន ៕