ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រ៉ឺម៉ក​ម៉ូតូ​​ដឹក​ទឹក​បរិសុទ្ធ​ឱ្យ​ម៉ូយ​តាម​ស្រុក ក្រឡាប់​សង្កត់​លើ​បុរស​ម្នាក់​ស្លា.ប់​​

9 ឆ្នាំ មុន

ខេត្តកណ្តាល ៖ បុរស​ម្នាក់​បាន​ស្លា.ប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ​យ៉ាង​អ​ណោ​ច​អ​ធ័​ម បន្ទាប់​ពី​​ត្រូវរ៉ឺម៉ក​ម៉ូតូ​​ដឹក​ទឹកបរិសុទ្ធ​បើក​កៀរ​ និងក្រឡាប់​សង្កត់ពីលើ ខណៈ​កំពុង​ជិះ​ម៉ូតូ​

ខេត្តកណ្តាល ៖ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ​យ៉ាង​អ​ណោ​ច​អ​ធ័​ម បន្ទាប់​ពី​​ត្រូវរ៉ឺម៉ក​ម៉ូតូ​​ដឹក​ទឹកបរិសុទ្ធ​បើក​កៀរ​ និងក្រឡាប់​សង្កត់ពីលើ ខណៈ​កំពុង​ជិះ​ម៉ូតូ​ម្នាក់ឯង កាលពី​វេលា​ម៉ោង​៤​ និង​៣០​នាទីរសៀល ថ្ងៃ​ទី​០៣ ​​មីនា តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៨ ចន្លោះ​គីឡូម៉ែត្រ​លេខ​៣០-៣១ ស្ថិត​ក្នុងភូមិ​អន្លង់​ ឃុំ​ព្រែក​តា​មា​ក់ ស្រុក​ខ្សាច់កណ្ដាល ។

ប៉ូ​លិស​ចរាចរណ៍​ស្រុក​ខ្សាច់កណ្តាល​បាន​​​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ យ៉ុ​ង វណ្ណ​នឿ​ន ភេទ​ប្រុស អាយុ​២១​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​តាំង​ឫស្សី ឃុំ​រកា​ជ​ន្លឹ​ង ស្រុក​ខ្សាច់​កណ្ដាល ជិះ​ម៉ូតូ​ម៉ាក​ហុងដា C១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កណ្ដាល​1C-9039  ចំណែកអ្នក​បើក​រ៉ឺម៉ក​ម៉ូតូ​ក្រោយ​ពេល​កើតហេតុ​បាន​រត់គេច​ខ្លួន​បាត់ ។

ប្រភព​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​រ៉ឺម៉ក​ម៉ូតូ​​​​ដឹក​ទឹកបរិសុទ្ធ​បោះ​ដុំ​​​ធ្វើ​ដំណើរ​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៨ ដោយ​បើកបរ​ក្នុងទិស​ដៅ​ពី​ជើង​ទៅ​ត្បូង លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​ពុំ​ដឹង​ជា​មាន​ឧបសគ្គ​អ្វី​កើតឡើង​នោះ​ទេ ទើប​បណ្តាល​ឲ្យ​រ៉ឺម៉ក​ម៉ូតូ​រេ​ចង្កូត​ទៅ​ឆ្វេង​ដៃកៀរ​ម៉ូតូ​ជនរង​គ្រោះ ដែល​បើកបរ​បញ្ច្រាស​ទិស​គ្នាធ្វើ​ឲ្យ​រ៉ឺម៉កម៉ូតូ​ក្រឡាប់​ផ្ងា​រជើង​សង្កត់​លើ​ម៉ូតូ និង​ជន​រង​គ្រោះរហូត​ស្លាប់​​​នៅ​កន្លែង​កើត​ហេតុតែ​ម្តង ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ក្រោយ​ពី​មាន​ហេតុការណ៍​កើតឡើង​អ្នកបើកបរ​រ៉ឺម៉ក​ម៉ូតូ​​បង្កហេតុ​បានរត់គេច​ខ្លួន​បាត់​ស្រមោល រីឯ​មធ្យោបាយ​ពាក់ព័ន្ធ​ទាំង​២​គ្រឿង​ត្រូវ​បាន​សមត្ថកិច្ច​ន​គ​របាល​ជំនាញចុះ​ទៅ​ធ្វើការ​វាស់វែង​ដកហូត បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ខ្សាច់កណ្តាលដើម្បីចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕