ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ោង៣និង៥០នាទី​រសៀលនេះ ​អគ្គិភ័យបំផ្លាញ​ផ្ទះតំណារាស្រ្ត​​រតនគិរីបានរលត់ទំាង​ស្រុងហើយ

9 ឆ្នាំ មុន

ខេត្តរតនគិរី ៖ ​​លំនៅដ្ឋានមួយខ្នង​មានទំហំ៦X៧​ម៉ែត្ររបស់លោក​ ​ប៊ូ ឡំា​ ​តំណាងរាស្រ្តមណ្ឌលរតនគិរី ​​ដែលត្រូវអគ្គិភ័យ​ឆាបឆេះ​​បំផ្លាញនៅម៉ោង៣និង​

ខេត្តរតនគិរី ៖ ​​លំនៅដ្ឋានមួយខ្នង​មានទំហំ៦X៧​ម៉ែត្ររបស់លោក​ ​ប៊ូ ឡំា​ ​តំណាងរាស្រ្តមណ្ឌលរតនគិរី ​​ដែលត្រូវអគ្គិភ័យ​ឆាបឆេះ​​បំផ្លាញនៅម៉ោង៣និង​៣០​នាទីរសៀល​នោះ​ មកដល់​ម៉ោង៣និង៥០នាទី​រសៀលថ្ងៃទី០៥មីនាដដែល​​នេះអគ្គិភ័យ​បានរលត់ទំាង​ស្រុងហើយ  ។

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាព​បានបញ្ជាក់ឲ្យដឹងទៀតថា លំនៅដ្ឋាន​ដែលឆេះនេះ​ជាផ្ទះតូចនៅជាប់នឹង​ផ្ទះធំរបស់​លោកតំណាងរាស្រ្ត ប៊ូ ឡំា ហើយមូលហេតុ​បណ្តាលមកពីទុស្សេខ្សែភ្លើង ។

យ៉ាងណាក៍ដោយអគ្គិភ័យ​ដែលកើតមានក្នុងភូមិជ័យជំនះ​​ សង្កាត់ឡាបានសៀក ​​ក្រុងបានលុងនេះ​​មិន​បានបណ្តាល​ឲ្យមនុស្សណាម្នាក់របួស​ឬស្លាប់​នោះ​ទេ គ្រាន់តែផ្ទះតូចរបស់​លោកតំណាងរាស្រ្ត​គណបក្សប្រជាជនរូបនេះ​ត្រូវបំផ្លាញទំាងស្រុង ។

ព័ត៌មាន​លម្អឹត​នឹងមានផ្សាយជូន​នៅ​លើសារព័ត៌មាន​កោះសន្តិភាព ៕