ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជា​ពលរដ្ឋ​៣០​គ្រូ​សារ​​តវ៉ា​ស្នើ​សុំ​ឱ្យអាជ្ញាធរ​ខេត្ត​ជួយ​អន្តរាគម​ន៍ ខណៈ​តំណាង​ខ្លួន​យក​លុយ​ថ្លៃ​ដី​​រត់​បាត់

9 ឆ្នាំ មុន

ខេត្ត​កំពង់ស្ពឺ ៖ កាលពីវេលា​​ព្រឹក​ថ្ងៃ​ទី​០៥ ​មីនា ​២០១៥ នេះ ​នៅ​មុខ​សាលាខេត្ត​កំពង់ស្ពឺ​ មាន​ប្រជាពលរដ្ឋ​ប្រមាណ​៤៨គ្រួសារ ​មក​ពី​​ភូមិ​ព្រិច​ខ្ពស់​ ឃុំ​យា​អង្គ ​ស្រុក​ថ្ពង​ ខេត្តកំពង់ស្ពឺ​ បាន​មក​ធ្វើការ​តវ៉ា​ស្នើ​សុំ​ឱ្យអាជ្ញាធរ​ខេត្ត​​ជួយ​ដោះស្រាយ​ឱ្យ​ពួក​គាត់​រឿង​តំណាង​មិន​

ខេត្ត​កំពង់ស្ពឺ ៖ កាលពីវេលា​​ព្រឹក​ថ្ងៃ​ទី​០៥ ​មីនា ​២០១៥ នេះ ​នៅ​មុខ​សាលាខេត្ត​កំពង់ស្ពឺ​ មាន​ប្រជាពលរដ្ឋ​ប្រមាណ​៤៨គ្រួសារ ​មក​ពី​​ភូមិ​ព្រិច​ខ្ពស់​ ឃុំ​យា​អង្គ ​ស្រុក​ថ្ពង​ ខេត្តកំពង់ស្ពឺ​ បាន​មក​ធ្វើការ​តវ៉ា​ស្នើ​សុំ​ឱ្យអាជ្ញាធរ​ខេត្ត​​ជួយ​ដោះស្រាយ​ឱ្យ​ពួក​គាត់​រឿង​តំណាង​មិន​ព្រម​ប្រគល់​លុយ​​ថ្លៃ​ដី​ដល់​ពួក​គាត់ ​ដែល​ទទួល​បាន​​ពី​ក្រុមហ៊ុន​ចំការ​​អំពៅ​ ។

​​បើ​តាម​ការ​រៀបរាប់​របស់​ក្រុម​ប្រជាពលរដ្ឋ​បានឱ្យ​ដឹង​ថា ​មូលហេតុ​ដែល​ពួក​គាត់​មក​តវ៉ា​នេះ​ គឺ​មិនមែន​តវ៉ា​ជាមួយ​ក្រុមហ៊ុន​ដាំ​អំពៅ​និង​អាជ្ញាធរ​ខេត្ត​នោះ​ទេ​ គឺ​មក​សុំ​ការ​អន្តរា​គម​ន៍​ពី​អាជ្ញាធរ​ឱ្យ​​ជួយ​រក​យុត្តិធម៌​​ដល់​ពួក​គាត់​ ដ្បិតតែ​តំណាង​ខ្លួន​​ដែល​ចូល​ដោះស្រាយ​ជាមួយ​​តំណាង​ក្រុមហ៊ុន​ចំការអំពៅ​​បាន​ទទួល​លុយ​ ហើយ​មិន​ព្រម​ចែក​លុយ​ឱ្យ​ពួក​គាត់​ ។​

ក្រុម​ប្រជាពលរដ្ឋ​បន្ត​ថា ​ពលរដ្ឋ​ដែល​ត្រូវ​ទទួល​លុយ​ទាំងអស់​មាន​ចំនួន​៩៧​គ្រួសារ ​ដែល​កាន់កាប់​លើ​ផ្ទៃដី​សរុប​ប្រមាណ​៤២១​
ហិ​កតា​ ។​ ក្រោយ​ពី​ក្រុមហ៊ុន​ចំការ​អំពៅ​​ចូល​មក​ធ្វើការ​វិនិយោគ​​ ប្រជាពលរដ្ឋ​ទាំងអស់​​ក៏​បាន​ព្រមព្រៀង​ប្រគល់​ (​លក់​)​ ដី​ទាំង​អស់​នេះ​ ឱ្យ​ទៅ​ក្រុមហ៊ុន​ចំការ​អំពៅ​​ដោយ​ទទួល​បាន​មក​វិញ​នូវ​​ទឹកប្រាក់​សរុប​ចំនួន​១០០.០០០​ដុល្លារ​ ។​ ការ​ប្រគល់​លុយ​ទៀត​​សោត ​ក៏​មានការ​​ទទួលស្គាល់​ និង​ដឹង​ឮ​ពី​លោ​កអេង ​ស្រ៊ុ​ន ​អភិបាលស្រុក​ថ្ពង​​ផង​ដែរ ​។​

ដោយ​មាន​តំណាង​ក្រុមហ៊ុន ​គឺ​លោកស្រី​ស៊ីវ​​ ពៅ​ ជា​អ្នក​ប្រគល់​លុយ​ ចំណែក​តំណាង​ប្រជាពលរដ្ឋ​៥​នាក់ ​មានឈ្មោះ​ពែ​ក ​ម៉ៅ​​ ភេទ​ប្រុស​ អាយុ​៤៨​ឆ្នាំ, ​ឈ្មោះ​សេង​ ទ្រី ​ភេទ​ប្រុស, ​ឈ្មោះ​ដ​ន ​សេន, ​ឈ្មោះ​យ៉ុ​ម ​ឈៀង​, ឈ្មោះ​ម៉ៅ​ គី​ម ​ជា​អ្នក​ទទួល​លុយ​ ។ ​ការ​
ទ​ទួ​លលុយ​នេះ​​ ធ្វើ​ឡើង​​នៅ​ថ្ងៃ​ទី០​៩ ​​​កុ​ម្ភៈ ​២០១៥ ​។