ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពង្រាយ​ខ្សែ​ភ្លើង​ឆក់​សត្វ​កណ្ដុរ​ក្នុង​ស្រែប្រាំង​ភ្លាត់ស្នៀត​ឆក់​ខ្លួនឯង​ស្លា.ប់​​

9 ឆ្នាំ មុន

ខេត្តបាត់ដំបង​ ៖ បុរស​ម្នាក់​ទំនងជា​ភ្លាត់ស្នៀតទើបត្រូវ​ខ្សែរ​ចរន្ត​អគ្គិស​នីដែល​ខ្លួន​ពង្រាយ​សំរាប់​ឆក់​សត្វ​កណ្ដុរ​ក្នុង​ស្រែប្រាំង​ឆក់​ស្លា.ប់ កាលពី​វេលា​ម៉ោង​ជិត​៧​ព្រឹក​ ថ្ងៃ​ទី​០៥

ខេត្តបាត់ដំបង​ ៖ បុរស​ម្នាក់​ទំនងជា​ភ្លាត់ស្នៀតទើបត្រូវ​ខ្សែរ​ចរន្ត​អគ្គិស​នីដែល​ខ្លួន​ពង្រាយ​សំរាប់​ឆក់​សត្វ​កណ្ដុរ​ក្នុង​ស្រែប្រាំង​ឆក់​ស្លាប់ កាលពី​វេលា​ម៉ោង​ជិត​៧​ព្រឹក​ ថ្ងៃ​ទី​០៥ ​មិ​នា នៅ​ក្នុង​ស្រែប្រាំង ដែល​ស្ថិត​ក្នុងភូមិ​គង​ទុំ ឃុំ​ពាម​ឯក ស្រុក​ឯក​ភ្នំ​។

អាជ្ញាធរ​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ​នី រូ​ន អាយុ​៣៥​ឆ្នាំ នៅ​ភូមិ-ឃុំ​ខាងលើ​។ បុរស​នេះ​ត្រូវ​សាច់ញាតិ​ប្រទះ​ឃើញ​ស្លាប់​នៅ​ក្បែរ​ភ្លឺស្រែ និង​នៅ​លើ​ខ្សែភ្លើង​ដែល​ខ្លួន​ពង្រាយ​សំរាប់​ឆក់​សត្វ​កណ្ដុរដែល​ចូល​បំផ្លាញ​ស្រូវប្រាំង​។

មន្ត្រី​ដដែល​បន្ត​ថា ជន​រង​គ្រោះ​បាន​ធ្វើស្រែ​ប្រាំង​នៅ​តំបន់​នោះជាមួយ​អ្នក​ភូមិ​ជា​ច្រើន​ទៀត ហើយ​នៅ​ពេល​យប់​ពួក​គេ​តែង​ពង្រាយ​ខ្សែចរន្ត​អគ្គិស​នី ដើម្បី​ឆក់​សម្លាប់សត្វ​កណ្ដុរ​ដែល​តែង​ចូល​បំផ្លាញ​ស្រូវ តែ​ពេល​នេះ​បែរជា​ភ្លាត់ស្នៀត​ឆក់​ខ្លួនឯង​រហូត​ដល់​ស្លាប់​តែ​ម្ដង​។

អ្នក​ភូមិ​ដែល​ធ្វើស្រែ​ប្រាំង​នៅ​តំបន់​នោះ​បាន​និយាយ​ប្រាប់​សមត្ថកិច្ច​ថា ជន​រង​គ្រោះ​មិនមែន​ប្រកប​មុខរបរ​ក​សត្វ​កណ្ដុរ​លក់​នោះ​ទេ គឺ​គាត់​គ្រាន់តែ​ពង្រាយ​ខ្សែភ្លើង ដើម្បី​ឆក់​សត្វ​កណ្ដុរដែល​ចូល​ស៊ី​ស្រូវប្រាំង​គាត់​តែ​ប៉ុណ្ណោះ​។ សាក្សី​ដដែល​បន្ត​ថា រាល់​លើក​ជន​រង​គ្រោះ​តែង​បិទចរន្ត​ភ្លើង​មុន​ពេល​ដើរ​មើល​សត្វ​ក​ណ្ដុ​រងាប់​តាម​ខ្សែភ្លើង តែ​លើក​នេះ​ទំនងជា​ភ្លេច​បិទ ទើប​មាន​គ្រោះថ្នាក់​បែប​នេះ​។

សមត្ថកិច្ច​ដែល​បាន​ចុះ​ពិនិត្យ​កន្លែង​កើតហេតុ​បាន​និយាយ​ដែរ​ថា ជន​រង​គ្រោះ​បាន​ដើរ​ជាន់​ខ្សែចរន្ត​អគ្គិស​នី ដែល​ដាក់​កម្ពស់​ផុត​ពី​ដី​បន្តិច ហើយ​ត្រូវ​ខ្សែ​ចរន្ត​ឆក់​ដូ​ល​ប្រកាច់​ស្លាប់​ភ្លាម​ៗ​តែ​ម្ដង៕