ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​ទីតាំង​ល្បែង​ហ្គេម​បា.ញ់ត្រី​៣កន្លែងនៅសង្កាត់ភ្នំពេញថ្មី​

9 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ដោយ​យោ​ង​តាម​បទបញ្ជា​របស់​សាលា​ខណ្ឌ កាលពីវេលាព្រឹកថ្ងៃទី​០៥ មីនា ២០១៥ លោកជុំ សារ៉ាយ ចៅ​សង្កាត់​ភ្នំពេញ បាន​ដឹកនាំកម្លាំងប្រជាការពារ និង​ប៉ូលិស​ប៉ុស្តិ៍ ចុះប្រតិបត្តិការបង្ក្រាប​ល្បែង​ហ្គេម​តុក្កតា ជាពិសេស​ល្បែង​បា.ញ់ត្រី​ចំនួន​៣​

រាជធានីភ្នំពេញ ៖ ដោយ​យោ​ង​តាម​បទបញ្ជា​របស់​សាលា​ខណ្ឌ កាលពីវេលាព្រឹកថ្ងៃទី​០៥ មីនា ២០១៥ លោកជុំ សារ៉ាយ ចៅ​សង្កាត់​ភ្នំពេញ បាន​ដឹកនាំកម្លាំងប្រជាការពារ និង​ប៉ូលិស​ប៉ុស្តិ៍ ចុះប្រតិបត្តិការបង្ក្រាប​ល្បែង​ហ្គេម​តុក្កតា ជាពិសេស​ល្បែង​បាញ់ត្រី​ចំនួន​៣​កន្លែង ក្នុងនោះ​នៅភូមិ​ច្រេះ២កន្លែង (សំបូរ​សិស្ស​សាលា​ច្រើន​ជាងគេ) និង​ភូមិ​គោកឃ្លាង១ ។

ប្រភពបានឱ្យ​ដឹងថា ក្នុង​ការ​ចុះចាប់នោះ​ កម្លាំងបានធ្វើការ​ឃាត់ខ្លួន​ម្ចាស់​ផ្ទះ​ម្នាក់​ឈ្មោះ​សុខ វិសាល ភេទប្រុស អាយុ​ជាង២០ឆ្នាំ​​ ដោយ​ឆែកឆេរ​រកឃើញ​ថ្នាំញៀន​ទៀត, ឃាត់ខ្លួនសិស្ស​សាលា​​ចំនួន​២៧នាក់ និង​ម៉ូតូ​ចំនួន​៦គ្រឿងផងដែរ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព