ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​ចំការ​ម្នាក់​យក​សាំង​ទៅ​ដុត​ឈើ​មិន​ប្រយ័ត្ន​ឆេះ​របួស​ខ្លួនឯង

9 ឆ្នាំ មុន

ខេត្ត​រតនគិរី៖ ម្ចាស់​ចំការ​ម្នាក់​ដែល​នៅ​ជាប់​កំពង់ទឹក​មាត់ទន្លេ​សេ​សាន្ត​ស្ថិត​នៅ​ក្នុងភូមិ​កា​ចូ​ន ឃុំ​ប៉ុង ស្រុក​វ៉ឺ​ន​សៃ បាន​យក​សាំង​ទៅ​ដុត​ឈើ​មិន​ប្រយ័ត្ន​បណ្តាល​ឱ្យឆេះ​របួស​

ខេត្ត​រតនគិរី៖ ម្ចាស់​ចំការ​ម្នាក់​ដែល​នៅ​ជាប់​កំពង់ទឹក​មាត់ទន្លេ​សេ​សាន្ត​ស្ថិត​នៅ​ក្នុងភូមិ​កា​ចូ​ន ឃុំ​ប៉ុង ស្រុក​វ៉ឺ​ន​សៃ បាន​យក​សាំង​ទៅ​ដុត​ឈើ​មិន​ប្រយ័ត្ន​បណ្តាល​ឱ្យឆេះ​របួស​ខ្លួនឯង ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​រសៀល​ថ្ងៃ​ទី​៤ ​​មីនា ​២០១៥ ត្រង់​ចំណុច​កំពង់ទឹក​ខាងលើ​។

បើ​តាម​លោក​ទឺ នូ​ថង អធិការ​នគរបាល​ស្រុក​វ៉ឺ​ន​សៃ​ប្រាប់​ឲ្យ​ដឹង​ថា​ ម្ចាស់​ចំការ​នេះ​មានឈ្មោះ​ថា បូ​ណា អាយុ​៣១​ឆ្នាំ ជាជនជាតិ​ឡាវ ។

​លោក​អធិការ​បន្ត​ថា ដោយសារ​ដីចំការ​ខាង​លើ​មានកំព​ង់​ទឹក​ជាប់​មាត់ទន្លេ​សេ​សាន្ត មាន​ឈើប្រណីត​ប្រភេទ​ធ្នង់​មួយ​ដើម​ធំសណ្តូន​ក្នុង​ទឹកទន្លេ​នេះ​ប្រមាណ​ជា​១០​ឆ្នាំ​កន្លង​មក​ហើយ ចៃដន្យ​​មាន​បងប្អូន​ជនជាតិ​រស់នៅ​​ភូមិ​ខាង​លើយក​សំណាញ់​ទៅ​បង់​ត្រី​​​ប្រទះ​ឃើញ​ប្រណីត​មួយ​ដើម​នេះ​​​​ក៏​លើកគ្នា​មួយ​ក្រុម​បំរុង​មក​លើក​ឈើ​ស្រង់​ឡើង​ពី​ទឹក ស្រាប់តែ​ម្ចាស់​ចំការ​ឃើញ​ទាន់​ក៏​ទាញ​យក​ដប​សាំង​ប្រុង​ទៅ​ដុត​ឈើ​នោះ​ចោល​តែ​ម្តង ប៉ុន្តែ​មិន​ប្រយ័ត្ន​ត្រូវ​ឆាបឆេះ​ខ្លួនឯង​ទៅ​វិញ​។

​អធិការ​នគរបាល​ស្រុក​វ៉ឺ​ន​សៃ​បញ្ជាក់​ឲ្យ​ដឹង​ថា បន្ទាប់​ពី​ហេតុការណ៍​កើតឡើង​ជន​រង​គ្រោះជា​ម្ចាស់​ចំការ​ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​មក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តរតនគិរី ហើយ​រហូត​មក​ដល់​ពេល​នេះ​​គ្មាន​ពាក្យបណ្តឹង​ណាមួយ​ចូល​មក​ដល់​កន្លែង​អធិការដ្ឋាន​នគរបាល​ដើម្បី​ចុះ​ដោះស្រាយ​នោះ​ទេ​៕