ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាណូត​​ដឹកគោ​យន្ត​បុក​កាណូត​​ដឹក​ត្រី​​​ពេលយប់ ​មនុស្ស​៥​នាក់​របួសធ្ងន់-​ស្រាល

9 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង​ ៖​ មនុស្ស​ប្រុស​-ស្រី​៥​នាក់រង​របួសធ្ងន់-​ស្រាល​ ​ក្នុងហេតុការណ៍គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវទឹក​មួយ ​​កាលពីវេលាម៉ោង០​៧​និង​១០​នាទី​យប់​​ថ្ងៃ​ទី​០៣ មីនា ​​២០១៥ ស្ថិតនៅ​ក្នុង​ភូមិ​អន្លង់​កញ្ចុះ ឃុំ​ប្រឡាយ​​មាស ស្រុក​កំពង់​លែង ខណៈ​ដែល​កាណូត​​ឌុ​ក​ដឹក​ត្រី

ខេត្តកំពង់ឆ្នាំង​ ៖​ មនុស្ស​ប្រុស​-ស្រី​៥​នាក់រង​របួសធ្ងន់-​ស្រាល​ ​ក្នុងហេតុការណ៍គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវទឹក​មួយ ​​កាលពីវេលាម៉ោង០​៧​និង​១០​នាទី​យប់​​ថ្ងៃ​ទី​០៣ មីនា ​​២០១៥ ស្ថិតនៅ​ក្នុង​ភូមិ​អន្លង់​កញ្ចុះ ឃុំ​ប្រឡាយ​​មាស ស្រុក​កំពង់​លែង ខណៈ​ដែល​កាណូត​​ឌុ​ក​ដឹក​ត្រី​បើក​​បត់​កាត់​មុខ ត្រូវ​កាណូត​ដឹកគោ​យន្ត​បុក​លិច​​ក្នុង​​ទន្លេ​ ។

​លោកប៉ា​ល់ ជឿន អធិការ​នគរបាល​ស្រុក​កំពង់លែង​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​​១-​ឈ្មោះហម សា​ខន អាយុ​៤០​ឆ្នាំ ភេទ​ប្រុស​ (របួស​ធ្ងន់)  ២-​ឈ្មោះហឹ​ម កញ្ញា អាយុ​៣៧​ឆ្នាំ ភេទ​ស្រី (របួសធ្ងន់)  ៣-​ឈ្មោះ​រិ​ន សុផល អាយុ​៤​​ឆ្នាំ ភេទ​ប្រុស ​(របួសស្រាល) ៤-​ឈ្មោះ
យឹ​ម ឌៀប ភេទ​ស្រី អាយុ​៣៧​ឆ្នាំ ​(របួសស្រាល) ពួក​គាត់​ជិះ​កាណូត​ដឹក​​ត្រី រស់នៅ​ក្នុងភូមិ​ផ្លូវ​ទូក ឃុំ​ផ្លូវ​ទូក ស្រុក​កំពង់លែង និង​​​៥​-​ឈ្មោះ​ឃឹម ធៀ​ម ភេទ​ស្រី អាយុ​៣៥​ឆ្នាំ​ (មាន​ផ្ទៃពោះ​៥​ខែ​ របួសធ្ងន់) ជិះ​លើកាណូត​ដឹកគោ​យន្ត ​រស់នៅ​ក្នុងភូមិ​សំរោង ឃុំ​ពោធិ៍ ស្រុក​​កំពង់​លែង​។

មុន​ពេល​កើតហេតុ​ កាណូត​មាន​ដំបូល​ដឹកគោ​យន្ត​ជិះ​គ្នា​៦​នាក់​ បាន​បើកបរ​ពី​កើត​ទៅ​លិច ពេល​ដល់​ចំណុច​កើតហេតុ ក៏​ស្រាប់តែ​កាណូត​ដឹក​ត្រី ​ក្នុង​ទិស​បញ្ច្រាស​​គ្នា ​មាន​ភ្លើង​ហ្វា​ផង​ដែរ ​បាន​បើក​គេច​ពីកំប្លោក​បត់​មក​ឆ្វេង​កាត់មុខ​កាណូត​ដឹកគោ​យន្ត បណ្តាល​ឱ្យ​​កាណូត​ដឹកគោ​យន្ត​បុក​​កិន​ពីលើកាណូ​ត​ដឹក​ត្រី​លិច​ក្នុង​ទឹក បង្ក​ឱ្យ​មាន​អ្នក​របួសធ្ងន់-​ស្រាល​ដូច​ខាងលើ​តែ​ម្តង និង​​ធ្វើ​ឱ្យ​ត្រី​ជាង ៤០០​​គីឡូ​ រួច​ចេញពី​ឌុ​ក​អស់ ​។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព