ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កិច្ច​ពិភាក្សា​ជាមួយ​ប្រតិភូ​ក្រុង​ស៊ូ​វ៉ុ​ន

9 ឆ្នាំ មុន

ខេត្តសៀមរាប​ ៖ កាល​ពីថ្ងៃ​ទី០៤ ​មីនា ​​២០១៥ នៅ​រដ្ឋបាល​សាលាខេត្ត​សៀមរាប លោក​ប៊ុ​ន ថា​ប្ញ​ទ្ធិ អភិបាលរងនៃ​គណៈ​អភិបាលខេត្ត បាន​អនុញ្ញាត​ឲ្យ​ប្រតិភូ​ក្រុង​ស៊ូ​វ៉ុ​ន

ខេត្តសៀមរាប​ ៖ កាល​ពីថ្ងៃ​ទី០៤ ​មីនា ​​២០១៥ នៅ​រដ្ឋបាល​សាលាខេត្ត​សៀមរាប លោក​ប៊ុ​ន ថា​ប្ញ​ទ្ធិ អភិបាលរងនៃ​គណៈ​អភិបាលខេត្ត បាន​អនុញ្ញាត​ឲ្យ​ប្រតិភូ​ក្រុង​ស៊ូ​វ៉ុ​ន ខេត្ត​ឃ្យុ​ង​គី  នៃ​សាធារណរដ្ឋ​កូរ៉េ ​ដឹកនាំ​ដោយ​លោក Shin Yoon bum ប្រធាន​មជ្ឈមណ្ឌល​កិច្ច​សហប្រតិបត្តិការ​ក្រុង​ស៊ូ​វ៉ុ​ន និងសហការី​ចូល​ជួប​ពិភាក្សាស្តី​ពី​គម្រោង​សាងសង់​សាលា អនុ​វិទ្យាល័យ និងកាលបរិច្ឆេទ​នៃ​ការ​ចាក់​ដី​លើ​ទីតាំង​សាងសង់​សាលក្នុង​គោលដៅ​ពង្រឹង​កិច្ច​ទំនាក់ទំនងប្រតិបត្តិការក្នុង​ការ​គាំទ្រ​ដល់​គម្រោង​ភូមិ​មិត្តភាព​ភ្នំ​ក្រោម ស៊ូ​វ៉ុ​ន ក្នុង​នោះ​ដែរ​ក៏​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​អស់លោក លោកស្រី នៃ​មន្ទីរ​ពាក់ព័ន្ធ និងអាជ្ញាធរ​អប្សរា​ផង​ដែរ ។

ក្នុង​កិច្ច​ស្វាគមន៍​របស់​លោក ប៊ុ​ន ថា​ប្ញ​ទ្ធិ ក៏​បាន​បញ្ជាក់អំពី​លទ្ធផល​នៃ​កិច្ច​ទំនាក់ទំនងសហប្រតិបត្តិការរវាង​ក្រុង ស៊ូ​វ៉ុ​ន នៃ​សាធារណរដ្ឋ​កូរ៉េ និងខេត្តសៀមរាប នៃ​ព្រះរាជា​ណាចក្រ​កម្ពុជាក្នុង​រយៈពេល​កន្លង​មកបាន​បង្កើត​នូវ​ភូមិ​មិត្តភាពភ្នំ​ក្រោម​​ស៊ូ​វ៉ុ​ន ព្រមទាំង​បង្កើត​នូវ​មជ្ឈមណ្ឌល​សិប្បកម្ម និងផ្តល់​នូវ​បង្គន់​អនាម័យ អណ្តូងទឹក​ស្អាត សាលា​រៀន និងបាន​ធ្វើការ​ពិនិត្យ​ព្យាបាល​ដោយ​ឥត​គិតថ្លៃ​ជូន​ប្រជាជន ផ្តល់​ស្បៀងអាហារ និងសម្ភារៈ​សិក្សា​ទៀត​ផង ។

លោក ប៊ុ​ន ថា​ប្ញ​ទ្ធិ ក៏​បានគូសបញ្ជាក់​ផង​ដែរអំពី​ទីតាំង​ដី​សម្រាប់​សាងសង់​សាលាទៅ​តាម​ការ​ស្នើ​សុំ​របស់​ភាគី​ក្រុង​ស៊ូ​វ៉ុ​ន មាន​ទំហំជាង​កន្លះ​ហិច​តា ហើយ​ក៏​ត្រូវធ្វើ​ការ​ដឹក​ជញ្ជូន​ដី​ចាក់​បំពេញសម្រាប់​ធ្វើការ​សាងសង់​នៅ​ពេល​ខាង​មុខ​នេះ​ផង​ដែរ ។ លោកក៏​បាន​លើក​ផងដែរ​ថា ទីតាំង​ភូមិសាស្ត្រ​នៃ​ភូមិ​ភ្នំ​ក្រោម​នេះ គឺ​ស្ថិត​នៅ​ក្នុង​តំបន់​អាជ្ញាធរ​អប្សរា​គ្រប់គ្រង ហើយ​នៅ​រដូវវស្សា​ទីតាំង​នេះ គឺ​គ្របដណ្តប់​ទៅ​ដោយ​ទឹកទន្លេ​សាប និងនៅ​រដូវប្រាំង​ផ្នែក​ខាងក្រោម​ជា​ស្រែប្រាំង​របស់​ប្រជាពលរដ្ឋ  ។ 

ដើម្បី​ផលប្រយោជន៍​ជាតិ និងកូនចៅ​ប្រជាជន​ភូមិ​ភ្នំ​ក្រោម និងសង្កាត់​ចុង​ឃ្នៀស អាជ្ញាធរ​ខេត្ត​បាន​ធ្វើការ​ទំនាក់ទំនង​ជាមួយ​អាជ្ញាធរ​អប្សរាដើម្បី​សុំការ​សាងសង់​អគារសិក្សា មិត្តភាព​នេះ​ផង​ដែរ ៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព