ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តួសម្តែងខារ៉ាអូខេ​ម្នាក់រងរបួសធ្ងន់​ដោយគ្រោះថ្នាក់​ចរាចរណ៍នៅ​ស្រុកកំពង់សិលា

9 ឆ្នាំ មុន

ខេត្តព្រះសីហនុ ​៖ ស្រ្តីពីរនាក់បានរង​បួសធ្ងន់ស្រាល ​ដោយសារគ្រោះថ្នាក់​ចរាចរណ៍រថយន្ត​រេចង្កូតបុកគល់ឈើ ។

ខេត្តព្រះសីហនុ ​៖ ស្រ្តីពីរនាក់បានរង​បួសធ្ងន់ស្រាល ​ដោយសារគ្រោះថ្នាក់​ចរាចរណ៍រថយន្ត​រេចង្កូតបុកគល់ឈើ ។ ឧបទ្ទវហេតុនេះ ​បានកើតឡើងនៅ​ម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី០៤​ មីនា ២០១៥ ​តាមបណ្តោយផ្លូវជាតិលេខ៤ ចំណុចគីឡូម៉ែត្រ​លេខ១៣៦-១៣៧ ស្ថិតក្នុង​ភូមិបឹងត្រាច ​ឃុំចំការល្លួង​ ស្រុកកំពង់សិលា ​។ បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាព​បានបញ្ជាក់ឲ្យដឹងទៀតថា ​រថយន្តដែល​គ្រោះថ្នាក់​ខាងលើ​ម៉ាកបាឡែន ​បើកក្នុងទិសដៅពី​ខេត្តព្រះសីហនុឆ្ពោះមកភ្នំពេញ​ មកដល់ចំណុច​កើតហេតុមិនដឹងយ៉ាងម៉េច ស្រាប់តែ​រេចង្កូត​ទៅខាងស្តំាដៃ​បុក​គល់ឈើ បណ្តាលឲ្យ​អ្នកជិះទំាងពីរនាក់​រងរបួសធ្ងន់ស្រាលតែម្តង ។

សេចក្តីរាយការណ៍បានបន្តថា​ ក្រោយកើតហេតុភ្លាមៗ ​កងកម្លំាងរាជអាវុធហត្ថ ​៤០២ ​ប្រចំាគោលដៅ​ស្រុកបានជួយសង្គ្រោះ​ដោយចាត់បញ្ជូន​ជនរង​គ្រោះ​​ទៅព្យាបាល​នៅមន្ទីរពេទ្យ ។

ស្រ្តីរងគ្រោះធ្ងន់ឈ្មោះ ​ហ្វី ហ្វី អាយុ២៥ឆ្នាំ​ មានមុខរបរជា​អ្នកសម្តែងខារ៉ាអូខេ​ មានទីលំនៅក្នុងសង្កាត់បឹងត្របែក​ ខណ្ឌចំការមន ចំណែកម្នាក់ទៀតដែល​រងរបួសស្រាល​និងជាអ្នកបើកបរឈ្មោះ​ អា អ ​អាយុ២២ឆ្នាំ​ ស្នាក់នៅផ្ទះជាមួយគ្នា ៕