ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យន្តហោះតួកគី​១គ្រឿង​ធ្លាក់​ផ្លូវ​ពេល​ចុះនៅនេប៉ាល់

9 ឆ្នាំ មុន

នៅព្រលានយន្ត​ហោះ​ក្រុង​កាតម៉ាន់ឌូ​ ប្រទេស​នេប៉ាល់​ យន្ត​ហោះ​មួយគ្រឿង​របស់​ក្រុមហ៊ុន​អាកាសចរណ៍​តួកគី​ TURKISH AIRLINES បានរត់​ធ្លាក់ផ្លូវ កាលពី​ថ្ងៃទី០៤ មីនា ក្រោយពេលចុះបន្តិច ។

នៅព្រលានយន្ត​ហោះ​ក្រុង​កាតម៉ាន់ឌូ​ ប្រទេស​នេប៉ាល់​ យន្ត​ហោះ​មួយគ្រឿង​របស់​ក្រុមហ៊ុន​អាកាសចរណ៍​តួកគី​ TURKISH AIRLINES បានរត់​ធ្លាក់ផ្លូវ កាលពី​ថ្ងៃទី០៤ មីនា ក្រោយពេលចុះបន្តិច ។

អ្នកនាំពាក្យ​ម្នាក់​របស់​ក្រុមហ៊ុន​នេះគូស​បញ្ជាក់ថា អ្នកដំណើរ​ម្នាក់​រងរបួសស្រាល​ពេលជម្លៀស​ចេញពីយន្តហោះ ហើយ​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ ។ យន្ត​ហោះនេះ ហោះហើរ​រវាង​ទីក្រុង​អ៊ីស្តង់​ប៊ុល និងក្រុង​កាតម៉ាន់ឌូ ។

រូបភាព​ទាំងឡាយ​ផ្សាយតាម​ទូរ​ទស្សន៍​តួកគីបង្ហាញ​អ្នកដំណើរ​ជិះក្នុងយន្តហោះ​នេះកំពុង​ត្រូវជម្លៀស​ចេញ​​ជាបន្ទាន់​តាម​ឧបករណ៍​​រំអិលក្រោមភ្លៀងធ្លាក់ និងមានអ័ព្ទ​ខ្លាំង ។