ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​អភិបាលខេត្ត​​​នាំ​អំណោយ​​​របស់​កាកបាទក្រហម​កម្ពុជា​​ចែក​ជូន​ប្រជាពលរដ្ឋ​​​រងគ្រោះ​អគ្គិ​ភ័យ

9 ឆ្នាំ មុន

ខេត្តព្រះវិហារ ៖ អំណោយ​​ស​ង្គ្រោះ​បន្ទាន់​របស់​កាកបាទ​ក្រហមកម្ពុជា បាន​ធ្វើការ​ចែក​ជូន​ដល់​គ្រួ​សារ​​ដែល​រងគ្រោះ​ដោយ​អគ្គិ​ភ័យ​លេប​ត្របាក់​ និង​បំផ្លាញ​ទ្រព្យសម្បត្តិ ​​កាលពី​រសៀល​ថ្ងៃ​ទី០៣ មីនា ២០១៥ តាម​​រយៈ​​លោក​សុខ សាន្ត​​ដា​រ៉ា អភិបាលស្រុក​​ឆែប

ខេត្តព្រះវិហារ ៖ អំណោយ​​ស​ង្គ្រោះ​បន្ទាន់​របស់​កាកបាទ​ក្រហមកម្ពុជា បាន​ធ្វើការ​ចែក​ជូន​ដល់​គ្រួ​សារ​​ដែល​រងគ្រោះ​ដោយ​អគ្គិ​ភ័យ​លេប​ត្របាក់​ និង​បំផ្លាញ​ទ្រព្យសម្បត្តិ ​​កាលពី​រសៀល​ថ្ងៃ​ទី០៣ មីនា ២០១៥ តាម​​រយៈ​​លោក​សុខ សាន្ត​​ដា​រ៉ា អភិបាលស្រុក​​ឆែប តំណាងឱ្យ​​លោក អ៊ុំ ម៉ា​រ៉ា ប្រធានកិត្តិយស​សាខា​កាកបាទក្រហម​ខេត្ត និង​ជា​អភិបាលខេត្ត ធ្វើការ​ចែក​ជូន​ដល់​គ្រួសារ​ដែល​ត្រូវ​អគ្គិ​ភ័យ​​ កាលពី​ថ្ងៃ​ទី​០២ ដែល​ម្ចាស់ផ្ទះ​ឈ្មោះ​ណាត់ ជី ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ ស្ថិត​នៅ​ភូមិ​ពោ​ធិ៍ទាប ឃុំ​ម្លូព្រៃ​១ ស្រុក​ឆែប ​ខេត្តព្រះ​វិហារ ។

​​លោក​សុខ សាន្ត​ដា​រ៉ា អភិបាលស្រុក​​ឆែបបាន​ឱ្យដឹងថា​​  ដោយ​មើលឃើញ​ពី​ទុក្ខ​លំបាក​​របស់​គ្រួសារ​ដែល​ទទួល​រង​នូវ​អគ្គិ​ភ័យ​ឆេះ​ផ្ទះ និង​បំផ្លាញ​ទ្រព្យ​សម្បត្តិខ្ទេច​គ្មាន​សល់ ​ទើប​លោក អ៊ុំ ម៉ា​រ៉ា អភិបាលខេត្ត ចាត់​តាំងឱ្យ​អា​ជ្ញាធរ​ស្រុក រួម​ទាំង​ក្រុមការងារ​រៀបចំ​​
អំ​ណោ​យ​សង្គ្រោះ​​បន្ទាន់​​របស់​កាកបាទ​ក្រហម​កម្ពុជា​ទៅ​ចែក​ជូន​ដល់​ក្រុម​គ្រួសារ ​ដែល​កំពុង​ជួប​ទុក្ខលំបាក​ខ្វះខាត ។

លោក​អភិ​បាលស្រុក​​បន្ត​ថា អាជ្ញាធរ​ស្រុក​ខេត្ត​មិន​ដែល​ព្រ​ងើយ​កន្តើយ​ម្តងណា​ឡើយ ធ្វើ​យ៉ាងណា​ឱ្យ​ប្រជាពលរដ្ឋ​ដែល​រង​​​គ្រោះអគ្គិ​ភ័យ​បាន​រស់នៅ​ជ្រកកោន​សមរម្យ ។

លោក​អភិបាលស្រុក​​បន្ត​ថា ក្រោម​ការ​ដឹកនាំ​ដ៏​ឈ្លាស​វៃ និង​ប៉ិន​ប្រសប់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន និង​​សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិ​ត​ប៊ុ​ន ​រ៉ា​នី ​ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា បាន​ធ្វើការ​ជំរុញ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​ខេត្ត-​ក្រុង ធ្វើ​យ៉ាងណា​ចុះ​​ទៅ​ដល់​ប្រជាពលរដ្ឋ​ដែល​កំពុង​ជួប​ការ​លំបាកឱ្យ​​ទទួល​អំណោយ​កាកបាទក្រហម ដោយ​មិន​ប្រកាន់​​និន្នាការ នយោបាយ​ ពណ៌​​​សំបុរ និង​ជាតិ​សាសន៍​​អ្វី​ឡើយ ឱ្យស័ក្តិ​សម និង​ពាក្យស្លោក​ថា «ទីណា​មានការ​ជួប​ទុក្ខ​លំបាក ​ទីនោះ​តែងតែ​មានមុខ​កាក​បាទ​ក្រហម​កម្ពុជា​​ជា​និច្ច» ។

លោក​អភិបាល​ស្រុក​បន្ត​ថា តាម​ប្រសា​ស​ន៍​​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ​ហ៊ុន ​សែន នាយក​រដ្ឋមន្ត្រី​នៃ​​រាជរដ្ឋាភិ​បាល​​កម្ពុជា តែងតែ​ក្រើន​​រំលឹក​ដល់​អាជ្ញាធរ​ឃុំ​-ស្រុក-​ខេត្ត​ ​មិន​ទុកឱ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់​ស្លាប់ ​ដោយ​អត់បាយ​ហូប​ឡើយ ដូច​ពេល​នេះ ​សបញ្ជាក់​ឱ្យឃើញ​ថា អាជ្ញាធរ​ខេត្ត​ក្រោម​ការ​ដឹកនាំ​ និង​យកចិត្តទុកដាក់ ពី​លោក​អ៊ុំ​ ម៉ា​រ៉ា ប្រធានកិត្តិយស​សាខា​កាក​បាទ​ក្រហម​ខេត្ត និង​ជា​គណៈ​អភិបាលខេត្ត តំណាង​ឱ្យសម្តេច​គតិ​ប្រប​ណ្ឌិ​ត​ប៊ុ​ន ​រ៉ា​នី ​​ហ៊ុន​ សែន ប្រធាន​កាក​បាទក្រហម​កម្ពុជា​ខិតខំ​រក​ជំនួយ​​សង្គ្រោះ​បន្ទាន់​ ដែល​ប្រជាពលរដ្ឋ​ជួប​ប្រទះ ។

លោក​​អភិបាល​ស្រុក​​បន្ត​ថា តាម​ការ​ណែនាំ​ចង្អុលបង្ហាញ​​​ពី​លោក​អភិបាលខេត្តឱ្យ​អាជ្ញាធរ​ភូមិ-​ឃុំ​-ស្រុក ជំរុញ​និង​រកវិធី​សាស្ត្រ​ ដើម្បី​ឱ្យប្រជាពលរដ្ឋ ដែល​ទទួលរងនូវ​អគ្គិ​ភ័យ​ឆេះ​ផ្ទះ និង​បំផ្លាញ​ទ្រព្យសម្បត្តិ​គ្មាន​សល់​រៀបចំ​សាងសង់​លំនៅ​ឋាន​ឡើង​វិញ​ ក្នុង​ពេល​ឆាប់​ៗ​​នេះ ។

​អំណោយ​ដែល​ចែក​ជូន​​​មាន​ថវិការ​៥០​ម៉ឺន​រៀល​របស់​លោក​អភិបាលខេត្ត​អ៊ុំ​ ម៉ា​រ៉ា, សារុង, តង់, មុង, ភួយ, ក​ន្សែ​ង, ចាន, ឆ្នាំង, ស្លាប​ព្រា, ចានស្រាក់, ប៊ី​ចេ​ង, អំបិល, ទឹកត្រី, ទឹកស៊ីអ៊ីវ, ត្រីខ និង​អង្ករ២​កា​រ៉ុ​ង​១០០​គីឡូ ។ ​