ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Silverstone ចុះ​កុងត្រា​រៀបចំ​ការ​ប្រណាំង​ម៉ូតូ GP នៅ​អង់គ្លេស​សម្រាប់​ឆ្នាំ​2015-2016

9 ឆ្នាំ មុន

ទីលាន Silverstone នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​ប្រណាំង​ម៉ូតូ​ជី​ភី British Moto Grand Prix នៅ​ប្រទេស​អង់គ្លេស​សម្រាប់​ឆ្នាំ ២០១៥ និង​២០១៦ ។

ក្រោយ​ពី​បាន​បាត់បង់​សិទ្ធិ​ក្នុង​ការ​រៀបចំ​ព្រឹត្តិការណ៍

ទីលាន Silverstone នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​ប្រណាំង​ម៉ូតូ​ជី​ភី British Moto Grand Prix នៅ​ប្រទេស​អង់គ្លេស​សម្រាប់​ឆ្នាំ ២០១៥ និង​២០១៦ ។

ក្រោយ​ពី​បាន​បាត់បង់​សិទ្ធិ​ក្នុង​ការ​រៀបចំ​ព្រឹត្តិការណ៍​ខាងលើ​នេះ​កាលពី​ឆ្នាំ​មុន Silverstone ដែល​ជាទី​កន្លែង​ប្រណាំង​រថយន្ត​ហ្វ​ម​មូ​ឡា​វ័ន បាន​បញ្ជាក់​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា កិច្ចព្រមព្រៀង​ថ្មី​មួយ​រវាង​អ្នក​កាន់​សិទ្ធិ Circuit of Wales និង​ក្រុមហ៊ុន​រៀបចំ​ការ​ប្រណាំង​ម៉ូតូ​ជី​ភី Dorma បាន​លេច​ចេញ​ជា​រូបរាង​ពិតប្រាកដ​ដោយ​ថា ខ្លួន​ទទួល​បាន​សិទ្ធិ​រៀបចំ​ចំនួន​២​ឆ្នាំ ។

លោក Michael Carrick នាយក​ប្រតិបត្តិ​របស់​គម្រោង​នេះ​បាន​បញ្ជាក់​ថា ៖ «​យើង​មាន​សេចក្តី​រីករាយ​យ៉ាង​ខ្លាំង​ដោយ​សូម​ប្រកាស​ថា យើង​បាន​ឈាន​ដល់​កិច្ចព្រមព្រៀង​ជាមួយ Silverstone សម្រាប់​ការ​ធ្វើ​ជា​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​ប្រណាំង​ម៉ូតូ​ជី​ភី British Grand Prix ឆ្នាំ​២០១៥ និង​២០១៦ ។ យើង​សូម​ថ្លែងអំណរគុណ​ចំពោះ​ការ​គ្រប់គ្រង​ថ្មី​នៅ​ទីលាន Silverstone បណ្តា​ដៃគូ​របស់​យើង​នៅ​ក្រុមហ៊ុន Dorna ព្រមទាំង​អ្នក​វិនិយោគ​ដែល​បាន​ឆ្លើយ​តប​យ៉ាង​រហ័ស​ទាន់​តម្រូវការ​ប្រណាំង​ឆ្នាំ​២០១៥ ។ លោក​បាន​បន្ត​ថា ៖ «​យើង​សប្បាយចិត្ត​ដែល​អាច​ធានា​បាន​នូវ​អនាគត​នៃ​ព្រឹត្តិការណ៍​នេះ​សម្រាប់​រយៈពេល​ពីរ​ឆ្នាំទៅ​មុខ​ក្នុង​ខណៈ​ពេល​ដែល​ទីលានប្រណាំង​របស់​យើង​នៅ​ឯ​ប្រទេស​វេ​ល​កំពុង​តែ​សាងសង់ ។ ដូច្នេះ សេចក្តី​ប្រកាស​នៅ​ថ្ងៃនេះ គឺ​ធានា​ថា យើង​នឹង​មាន​ព្រឹត្តិការណ៍​ប្រណាំង​ម៉ូតូ Grand Prix នៅ​ប្រទេស​អង់គ្លេស​ជា​ដដែល​សម្រាប់​ឆ្នាំ​នេះ​» ។

សូម​បញ្ជាក់​ថា ដើម្បី​សម្រួល​ដល់​ព្រឹត្តិការណ៍​ប្រណាំង​ម៉ូតូ​ជី​ភី ទីលាន Silverstone​បាន​សម្រេច​កែប្រែ​ពេលវេលា​ការ​ប្រណាំង​រថយន្ត World Series ដែល​មាន​ស្រាប់​ក្នុង​គម្រោង​របស់​ខ្លួន​ដោយ​រំកិល​ទៅ​ធ្វើ​នៅ​ចុង​ស​ប្តា​ហ៍ ខែកញ្ញា​វិញ ។

លោក Patrick Allen នាយក​គ្រប់គ្រង​ថ្មី​របស់ Silverstone បានឱ្យ​ដឹង​ថា ៖ «​ឆ្នាំ​កន្លង​ទៅ​ថ្មី​ៗ​នេះ ការងារ​ជា​ច្រើន​ត្រូវ​បាន​ធ្វើ​ដើម្បី​ធានា​បាន​ថា ក្រុម​អ្នកគាំទ្រ​ការ​ប្រណាំង
MotoGP ពេញចិត្ត​ជាមួយ​អ្វី​ដែល Silverstone បាន​ផ្តល់​ជូន ។ វា​ក៏​ជា​រឿង​អាក្រក់​មួយ​ផង​ដែរ ដែល​ទីលាន​នេះ​បាត់បង់​សិទ្ធិ​កាលពី​រដូវ​ស្លឹកឈើ​ជ្រុះ​កន្លង​ទៅ ៕