ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាង​វ៉ូ​នី​អាក​គី​ឈ្នះ​ជុំ​បើក​ឆាក​ប្រកួត​វាយ​កូន​បាល់ BMW Malaysian Open

9 ឆ្នាំ មុន

កំពូល​កីឡាការិនី​ល្បីឈ្មោះ​លំដាប់​ពិភពលោក​របស់​ដា​ណឺ​ម៉ាក​ការ៉ូ​លី​ន វ៉ូ​នី​អាក​គី បាន​គេច​ផុត​ពី​សំណាងអាក្រក់​ដូច​ឆ្នាំ​កន្លង​ទៅ​ដោយ​បាន​ឆ្លង​ផុត​ជុំ​ទី​១ ព្រឹត្តិការណ៍​វាយ​កូន​បាល់

កំពូល​កីឡាការិនី​ល្បីឈ្មោះ​លំដាប់​ពិភពលោក​របស់​ដា​ណឺ​ម៉ាក​ការ៉ូ​លី​ន វ៉ូ​នី​អាក​គី បាន​គេច​ផុត​ពី​សំណាងអាក្រក់​ដូច​ឆ្នាំ​កន្លង​ទៅ​ដោយ​បាន​ឆ្លង​ផុត​ជុំ​ទី​១ ព្រឹត្តិការណ៍​វាយ​កូន​បាល់ BMW Malaysian Open ។

នៅ​លើ​ទីលាន​ប្រកួត​ក្រុង​គួ​ឡា​ឡាំ​ពួ ប្រទេស​ម៉ា​ឡេ​ស៊ី វ៉ូ​នី​អាក​គី ដែល​ទើប​បែកបាក់​គ្នា​ជាមួយ​មិត្ត​ប្រុស​បាន​ផ្តួល​កីឡាការិនី​ចិន Wang Yafan ក្នុង​លទ្ធផល​ពិន្ទុ​៦-៣ និង​៦-១ ។

ការ​មក​ចូលរួម​ប្រកួត​ជា​លើក​ដំបូង​របស់​នាង​វ៉ូ​នី​អាក​គី​ក្នុង​កម្មវិធី​ខាងលើ​កាលពី​២​ឆ្នាំ​កន្លង​ទៅ​មិន​បាន​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​នោះ​ទេ ។ កីឡាការិនី​រូប​នេះ​បាន​របូត​ធ្លាក់​តាំងពី​ជុំ​ទី​១​មក​ម្ល៉េះ ហើយ​កាលពី​ឆ្នាំទៅ​មិ​ញ រឿង​អាក្រក់​ដដែល​នេះ​ក៏​បាន​កើត​លើ​នាង​ម្តងទៀត​។ យ៉ាងណា​ក៏​ដោយ ការ​ប្រកួត​របស់​នាង​នៅ​ឆ្នាំ​នេះ គឺ​ល្អ​ដាច់​លើស​ឆ្នាំ​មុន​ៗ ។

ចំណែក​កីឡាការិនី​អា​ល្លឺ​ម៉​ង់ សា​ប៊ី​ន លី​ស៊ី​ក​គី និង​កីឡាការិនី​អូស្ត្រាលី Casey Dellacqua បាន​ជួបនឹង​សំណាងអាក្រក់​បន្ទាប់​ពី​បាន​ធ្លាក់​ចេញពី​ការ​ប្រកួត ។ នាង​ស៊ី​ក​គី​ដែល​ជា​កីឡាការិនី​ចំណាត់ថ្នាក់​លេខ​២ របស់​កម្មវិធី​បាន​បរាជ័យ​ក្រោម​ថ្វីដៃ​កីឡាការិនី​រូ​ម៉ា​នី Alexandra Dulgheru ក្នុង​លទ្ធផល​៦-៤ និង​៧-៥ ខណៈ​នាង Dellacqua កីឡាការិនី​ចំណាត់ថ្នាក់​លេខ​៣ បរាជ័យ​ក្រោម​ថ្វីដៃ​នាង Su-Wei Hsieh មក​ពី​តៃវ៉ាន់ ។

ផ្ទុយ​ពី​នេះ នាង Julia Goerges , Klara Zakopalova  និង​នាង Jarmila Gajdosova សុទ្ធតែ​ឡើង​ទៅ​ជុំ​បន្ត ។ Goerges បំបាក់​នាង​Alla Kudryavtseva ក្នុង​លទ្ធផល​៦-១ និង​៧-៦ ខណៈ​នាង Zakopalova បំបាក់​នាង Patricia Mayr-Achleitner​ក្នុង​លទ្ធផល​៦-១​និង​៦-៣ ។

ក្នុង​ពេល​ដំណាលគ្នា​នេះ​ដែរ នៅ​ឯ​ទីក្រុង Nuevo Leon ប្រទេស​ម៉ិ​ក​ស៊ិ​ក កីឡាការិនី​ជើង​ខ្លាំង​របស់​អុ​ី​តា​លី Sara Errani បាន​ឆ្លង​ផុត​ជុំ​បើក​ឆាក​កម្មវិធី Abierto Monterrey Afirme ក្រោយ​ពី​ផ្តួល​គូប្រកួត​មក​ពី​អា​មេ​រិ​ក Lauren Davis ក្នុង​លទ្ធផល​៦-០ និង​៦-៣ ។ ចំណែក​កីឡាការិនី​ស៊ែ​ប៊ី​អាណា អុ​ី​វ៉ា​ណូ​វិច ក៏​បាន​ឡើង​ទៅ​ជុំ​បន្ត​ផង​ដែរ​ក្រោយ​យកឈ្នះ​កីឡាការិនី​ឆែក Nicole Vaidisova ក្នុង​លទ្ធផល​៦-១ និង​៧-៦ ។ ស្រប​ពេល​ជាមួយ​គ្នា កីឡាការិនី​អុ​ី​តា​លី Francesca Schiavone បាន​ផ្តួល​កីឡាការិនី​អា​មេ​រិ​ក Bethanie Mattek-Sands ក្នុង​លទ្ធផល ៣-៦, ៧-៦ និង​៦-៤ ។

លទ្ធផល​គូ​ផ្សេង​ទៀត​មាន​ដូច​ជា នាង Caroline Garcia មក​ពី​បារាំង យកឈ្នះ​នាង Karin Knapp មក​ពី​អុ​ី​តា​លី ក្នុង​លទ្ធផល​៧-៥ និង​៧-៦ ខណៈ​នាង Urszula Radwanska មក​ពី​ប៉ូ​ឡូញ យកឈ្នះ​នាង Maria Teresa Torro មក​ពី​អេ​ស្ប៉ា​ញ ក្នុង​លទ្ធផល​៧-៦ និង​៧-៦ ៕