ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្រ្តី​ក្រសួងសុខាភិបាល​មិនឆ្លើយសំណួរអ្នកកាសែត​រឿងអ្នកផ្ទុក​មេរោគអេដស៍នៅភូមិរកា

9 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖រដ្ឋមន្រ្តីក្រសួង​សុខាភិបាល ​លោក ម៉ម ប៊ុនហេង ​មិនឆ្លើយទៅនឹងសំណួរ​របស់អ្នកកាសែត​ដែលបានសួរពី​ការវិវត្តក៍ដូចជាស្ថានភាព​

រាជធានីភ្នំពេញ​ ៖រដ្ឋមន្រ្តីក្រសួង​សុខាភិបាល ​លោក ម៉ម ប៊ុនហេង ​មិនឆ្លើយទៅនឹងសំណួរ​របស់អ្នកកាសែត​ដែលបានសួរពី​ការវិវត្តក៍ដូចជាស្ថានភាព​របស់​​អ្នក​ផ្ទុក​មេរោគ​អេដស៍​និងអ្នកកើតជំងឺ​អេដស៍នៅក្នុងភូមិរកា​ ស្រុកសង្កែ ​ដោយលោកគ្រាន់​តែតបទៅអ្នកកាសែតវិញថា​ សួរខុសប្រធានបទ ។

លោករដ្ឋមន្រ្តី​ក្រសួង​​សុខាភិបាល​មិនឆ្លើយសំណួរអ្នកកាសែត ​បានធ្វើឡើងនៅ​​ក្រោយពេលដែល​លោកបញ្ចប់​ការចូល​ទៅបំភ្លឺ​​គណៈកម្មការទី៨នៃ​រដ្ឋសភា​​​ពាក់ព័ន្ឋ​នឹង​​សេចក្តី​ព្រាងច្បាប់​ស្តីពីការត្រួតពិនិត្យថ្នំាជក់ ​នាព្រឹកថ្ងៃទី០៤ ​មីនា ២០១៥​ នៅវិមានរដ្ឋសភាជាតិ ​និងបន្ទាប់ពី​មានសេចក្តីរាយការណ៍​ពី​ខេត្ត​បាត់ដំបង​នៅថ្ងៃ​នេះថា អ្នកផ្ទុកមេរោគអេដស៍​នៅភូមិរកា៥នាក់បានស្លាប់ ​និង ០៥នាក់ផ្សេង​ទៀតកំពុងស្ថិតក្នុង​ស្ថានភាពធ្ងន់ធ្ងរបំផុត ។

គួររំលឹកថា​ មេរោគអេដស៍​​ដែល​ឆ្លង​រាលដាល​ទៅ​លើ​ប្រជាពលរដ្ឋ​នៅ​ភូមិ​រកា ​ឃុំ​រកា ស្រុក​សង្កែ​នេះ​ គឺ​បាន​ផ្ទុះ​ឡើង​​កាលពី​ថ្ងៃ០​៨ ធ្នូ ២០១៤​ បន្ទាប់​ពី​ក្រុម​គ្រូពេទ្យ​នៅ​​មណ្ឌល​សុខភាព​ឃុំ​រកា​ បាន​ចាប់ផ្ដើម​ធ្វើ​តេស្ដ​ឈាម​ទៅ​តាម​​គម្រោង​របស់​មន្ទីរ​សុខាភិបាល​ខេត្ត ដែល​​ផ្តោត​ជា​ចម្បង​​ទៅ​លើ​ស្ត្រី​​មាន​ផ្ទៃពោះ និង​បន្ទាប់បន្សំ​​ទៅ​លើ​អតិថិជន​ទូទៅ ​ដើម្បី​រក​មេរោគ​អេ​ដស៍​​និង​រោគ​ស្វាយ​។ ក្រោយ​ពី​ផ្ទុះ​នូវ​រោគ​​សញ្ញា​ដ៏​គ្រោះថ្នាក់​នេះ​ ប្រជាពលរដ្ឋ​​នៅ​ក្នុងភូមិ​រកា ឃុំ​រកា ​ស្រុក​សង្កែ បាន​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ​ហើយ​នាំ​គ្នា​សម្រុក​​កាន់តែ​ច្រើន​ឡើង​ៗ​រាល់ថ្ងៃ ​ទៅ​ឲ្យ​គ្រូពេទ្យ​នៅ​​មណ្ឌល​សុខភាព​ឃុំ​ពិនិត្យ​​ឈាម​រក​មេរោគ​អេ​ដស៍ ។ ការ​ធ្វើតេស្ដ​ឈាម​​ប្រជាពលរដ្ឋ​ប៉ុន្មាន​ថ្ងៃ​ដំបូង ​លទ្ធផល​បាន​បង្ហាញ​ថា ​​ប្រជាពលរដ្ឋ​ក្មេង​ចាស់​ប្រុស​ស្រី​ជិត​២០% ​នៃ​អ្នក​ទៅ​ធ្វើតេស្ដ​​ឈាមមាន​ប្រតិកម្ម​(​ឆ្លង​មេរោគ​អេ​ដស៍​) ​ដែល​ចំនួន​នេះក្រោយមកបានកើនដល់ជាង២០០នាក់៕