ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ហ្វត​បុកម៉ូតូ​ហោះទៅបុកឥដ្ឋការ៉ូដែលដាក់​តាំងលក់​មុខផ្ទះបាក់ជើង​២កំណាត់​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ រថយន្ត​ហ្វ​តមួយគ្រឿង ខណៈម​ក​ដល់​ចំណុច​ផ្លូវ​កែង​បានជាន់​ហ្គែរ​​ហោះ​ទៅ​បុក​ម៉ូតូ​ ហើយ​ម៉ូតូផ្លោង​​ទៅ​បុក​ឥដ្ឋការ៉ូ​ដែល​​គេ​ដាក់​តាំង​លក់​នៅ​មុខ​ផ្ទះ​​ បណ្តាល​ឱ្យ​ដួល​បាក់​ជើង​២​កំណាត់​ ហើយ​រថយន្ត​បង្កនោះ​រត់គេច​​បាត់​ តែជ្រុះ​កាង​ជាប់​​ស្លាក​លេខ​

រាជ​ធានី​ភ្នំពេញ ៖ រថយន្ត​ហ្វ​តមួយគ្រឿង ខណៈម​ក​ដល់​ចំណុច​ផ្លូវ​កែង​បានជាន់​ហ្គែរ​​ហោះ​ទៅ​បុក​ម៉ូតូ​ ហើយ​ម៉ូតូផ្លោង​​ទៅ​បុក​ឥដ្ឋការ៉ូ​ដែល​​គេ​ដាក់​តាំង​លក់​នៅ​មុខ​ផ្ទះ​​ បណ្តាល​ឱ្យ​ដួល​បាក់​ជើង​២​កំណាត់​ ហើយ​រថយន្ត​បង្កនោះ​រត់គេច​​បាត់​ តែជ្រុះ​កាង​ជាប់​​ស្លាក​លេខ​នៅ​​កន្លែង​កើតហេតុ កាលពី​វេលា​ម៉ោង​១០​ និង​៣០​នាទី​យប់​​ថ្ងៃ​ទី០​៣ មីនា ២០១៥ ស្ថិត​នៅតាម​ផ្លូវ​លេខ77BT​ កែង​ផ្លូវ​លេខ​ 8BT ភូមិ​ចំរើន​ផល សង្កាត់​​បឹង​ទំពុន ខណ្ឌមានជ័យ ។

ប្រភពឱ្យដឹង​ថា មុន​ពេល​កើតហេតុ​​រថយន្ត​បង្ក​ម៉ាក​ហ្វ​ត ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 2I 6441 បើកបរ​តាម​ផ្លូវ​លេខ8BT ទិស​ដៅ​ពី​កើត​ទៅ​លិច ចំណែក​ម៉ូតូ CBR ព​ណ៌​ខ្មៅ ពាក់​ស្លាក​លេខ​បន្ទាយ​មាន​ជ័យ 1J 516 បើក​​តាម​ផ្លូវ​លេខ 77BT ពី​ត្បូង​ទៅ​ជើង ទាំង​​រថយន្ត​ និង​ម៉ូតូ​បើកបរ​ក្នុង​ល្បឿន​មធ្យម ខណៈ​មក​ដល់​ចំណុច​ខាងលើ ​ស្រាប់តែ​រថយន្ត​ហាក់ដូច​ជា​វ៉ា​ក់​អើ​បាន​ជាន់​ហ្គែរ​ជ្រុល​ទៅ​បុក​ម៉ូតូ​ហោះ​ទៅ​បុក​ផ្ទប់​នឹង​​ឥដ្ឋការ៉ូ​ដែល​ដាក់​តាំង​លក់​នៅ​មុខ​ផ្ទះ ​បណ្តាលឱ្យ​ដួល​បាក់​ស្មងជើង​ និង​បាក់​ភ្លៅ​ខាងស្តាំ​រង​របួស
ធ្ងន់ ។

​ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព