ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ខណ្ឌទួលគោក​ព្រមាន​សារ​ជា​ថ្មី​ឲ្យ​ម្ចាស់​ផ្ញើ​កង់​និង​ម៉ូតូ​ត្រូវ​អនុវត្ត​យក​តាម​សៀវភៅ​បន្ទុក

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖​បច្ចុប្បន្ន​អាជ្ញាធរ​ខណ្ឌទួលគោក​នូវ​តែ​មើលឃើញ​ថា​ម្ចាស់​កា​រ៉ា​ស់​ផ្ញើ​កង់​និង​ម៉ូតូ​ចំនួន​៣​កន្លែង​ដែល​កំពុង​ប្រកប​អាជីព​នៅ​ផ្សារ​ដើម​គ ក្នុង​សង្កាត់​ផ្សារ​ដើម​គ​មិន​បាន​អនុវត្ត​យក​តាម​សៀវភៅ​បន្ទុក​របស់​មន្ទីរ​សេ​ដ្ធ​កិច្ច​និង​ហិរញ្ញវត្ថុ​រាជធានី​ភ្នំពេញ

រាជធានី​ភ្នំពេញ​៖​បច្ចុប្បន្ន​អាជ្ញាធរ​ខណ្ឌទួលគោក​នូវ​តែ​មើលឃើញ​ថា​ម្ចាស់​កា​រ៉ា​ស់​ផ្ញើ​កង់​និង​ម៉ូតូ​ចំនួន​៣​កន្លែង​ដែល​កំពុង​ប្រកប​អាជីព​នៅ​ផ្សារ​ដើម​គ ក្នុង​សង្កាត់​ផ្សារ​ដើម​គ​មិន​បាន​អនុវត្ត​យក​តាម​សៀវភៅ​បន្ទុក​របស់​មន្ទីរ​សេ​ដ្ធ​កិច្ច​និង​ហិរញ្ញវត្ថុ​រាជធានី​ភ្នំពេញ និង​ស្តាប់​ការ​ណែនាំ​របស់​អភិបាល​រាជធានី​ភ្នំពេញ​នោះ​ទេ ពោល​ពួក​គេ​នៅ​តែ​គ​ក្លើ​ន​ល្មើស​ដដែល​ដោយ​យក​កង់​១​គ្រឿង​៥០០​រៀល​និង​១​ម៉ូតូ​១​គ្រឿង​តម្លៃ​១០០០​រៀល​។

ព្រមាន​សារ​ជា​ថ្មី​អាជ្ញាធរ​ខណ្ឌទួលគោក​បាន​កោះហៅ​ម្ចាស់​ខាងលើ​មានឈ្មោះ​ទី​១ ម៉ៅ អូន ២​គិត លាង​វ៉េ​ង និង​ឈ្មោះ​គឹ​ម សុ​គ​ន្ធា​ដោយ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​តម្លៃ​ផ្ញើ​កង់​និង​ម៉ូតូ​លើស​សៀវភៅ​បន្ទុក​បន្ត​ទៅ​ទៀត ។ បើ​ពុំ​ដូច្នេះ​ទេ​និង​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ជា​ពិសេស​អាជ្ញាធរ​បញ្ឈប់​អាជីវកម្ម​តែ​ម្ត​។​នេះ​បើ​តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​សាលា​ខណ្ឌទួលគោក​បង្ហើប​ឲ្យ​ដឹង​នោះ ។

ប្រភព​ពី​មន្ត្រី​ដដែល​បាន​ឲ្យ​ដឹង​បន្ត​ថា​កិច្ចសន្យា​ម្ចាស់​កា​រ៉ា​ស់ទាំង​នេះ​បាន​ធ្វើ​រួច​ហើយ​នៅ​ដើម​ស​ប្តា​ហ៍​កន្លង​មកនេះ ។​ជាមួយ​នេះ​ដែរ​អាជ្ញាធរ​ខណ្ឌទួលគោក ក៏​បាន​ប្រគល់​ភារៈកិច្ច​នេះ​ទៅ​ឲ្យ​លោក​ប្រធាន​ផ្សារ​ដើម​គ​ត្រួតពិនិត្យ​និង​ក្រោម​ការ​តាមដាន​របស់​មន្ត្រី​អាជ្ញាធរ​ខណ្ឌ​ដោយ​លែង​បណ្តែតបណ្តោយ​បន្ត​ទៅ​ទៀត​ហើយ ។

គួរ​បញ្ជាក់​ថា​កាលពី​ថ្ងៃ​ទី​២ ខែ​ក​ញ្ញ ឆ្នាំ​២០១៤​លោកប៉ា​ង លី​ដា​អភិបាលរង​ខណ្ឌទួលគោក​ទទួល​បន្ទុក​ខាង​ផ្សារ​បាន​ចុះ​មក​ត្រួតពិនិត្យ​ផ្សារ​ដើម​គ​នេះ​ទី​១​កន្លែង​ផ្ញើ​កង់​ម៉ូតូ​ដែល​អាជ្ញាធរ​ឲ្យ​លើក​ស្លាក​បញ្ជា​បង់ប្រាក់​ឲ្យ​បាន​ត្រឹមត្រូវ​តាម​សៀវភៅ​បន្ទុក​គឺ​ម៉ូត​ផ្ញើ​១​គ្រឿង​៣០០​រៀល​និង​កង់​១​គ្រឿង​២០០​រៀល ។​ចំពោះ​ស្លាក​បញ្ជា​បង់ប្រាក់​នេះ​ត្រូវធ្វើ​ឲ្យ​ធំ​ៗ ពុំ​មែន​ធ្វើ​តូច​ៗ​របៀប​បន្លែបន្លំ​នោះ​ទេ ។

ចំពោះ​អ្នក​យក​ភាស៊ី​និង​យក​ថ្លៃ​អនាម័យ​នៅ​ផ្សារ​ដើម​គរ​នេះ​នៅ​តែ​មិន​មាន​សម្លៀក​បំពាក់​ឯកសណ្ធាន​តាម​ការ​កំណត់​របស់​សាលា​រាជធានី​នោះ​ទេ ពោល​ពួក​គេ​នៅ​តែ​គ​ក្លើ​ន​មិន​គោរព​ដដែល​និង​បាន​បន្ត​យក​របៀប​ច្របូកច្របល់​ដដែល ។​ចំពោះ​បញ្ហា​នេះ​អាជ្ញាធរ​និង​ចាត់វិធានការ​បន្ត ៕