ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទំនង​ស្រវឹង​បើករថយន្ត​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​អស់​៣​កង់(​មាន​វី​ដេ​អូ​)​

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖​បុរស​ម្នាក់​ទំនង​ស្រវឹង​បាន​បើករថយន្ត​កូ​រ៉ូ​ឡា មួយ​គ្រឿង ទៅ​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​អស់​០៣ កង់ ហើយ​ទ្រូង​រថយន្ត​កល់​ជាប់​និង​របាំង​ថ្ម​ទៅ​មុខ​លែង​រួច ។ ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង ១​និង​៤០​នាទី

រាជធានី​ភ្នំពេញ​៖​បុរស​ម្នាក់​ទំនង​ស្រវឹង​បាន​បើករថយន្ត​កូ​រ៉ូ​ឡា មួយ​គ្រឿង ទៅ​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​អស់​០៣ កង់ ហើយ​ទ្រូង​រថយន្ត​កល់​ជាប់​និង​របាំង​ថ្ម​ទៅ​មុខ​លែង​រួច ។ ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង ១​និង​៤០​នាទី រំលង​អ​ធ្រា​ត ឈាន​ចូល​ថ្ងៃ​ទី​០៤ ខែមីនា ឆ្នាំ​២០១៥ នៅ​ចំណុច​ស្តុ​ប​ណា​ន​ជី​ង ស្ថិត​នៅ​តាម​បណ្តោយ​វិ​ថី​កម្ពុជា​ក្រោម កែង​និង​ផ្លូវ​លេខ ១៦៩ ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា ។ 

ក្រោយ​កើតហេតុ​ម្ចាស់​រថយន្ត​បង្ក​បាន​ចុះ​ពី​ក្នុង​រថយន្ត រួច​ជិះ​ម៉ូតូឌុប​គេចខ្លួន​បាត់​តែ​ម្តង ដោយ​បន្សល់​ទុក​តែ​រថយន្ត​នៅ​កន្លែង​កើត​ហេតុតែ​ប៉ុណ្ណោះ ។

ចំណែក​រថយន្ត​សមត្ថកិច្ច​ប៉ូលិស​ធ្វើការ​វាស់វែង​ហើយ​ស្ទូច​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរ​ណ៏​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់ ៕