ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រយៈពេល​១​ម៉ោង​មាន​ករណី​បុក​របាំង​ថ្ម​ចំនួន​២​នៅ​កន្លែង​តែ​មួយ

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ គ្រោះថ្នាក់​ចរាចរ​ក្នុង​១​ម៉ោង​មាន​២​ករណី ដោយ​បើករថយន្ត​គេច​ម៉ូតូ​ជិះ​បញ្ច្រាស់​ផ្លូវ​ជ្រុល​ទៅ​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ បណ្តាល​ឲ្យ​បាក់​រង​ការ​ខូចខាត​ចំនួន​៦​កង់ ប៉ុន្តែ​មិន​បង្ក​ឲ្យ​រង​របួស​ដល់​មនុស្ស​ណា​ម្នាក់​នោះ​ទេ

រាជធានី​ភ្នំពេញ​៖ គ្រោះថ្នាក់​ចរាចរ​ក្នុង​១​ម៉ោង​មាន​២​ករណី ដោយ​បើករថយន្ត​គេច​ម៉ូតូ​ជិះ​បញ្ច្រាស់​ផ្លូវ​ជ្រុល​ទៅ​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ បណ្តាល​ឲ្យ​បាក់​រង​ការ​ខូចខាត​ចំនួន​៦​កង់ ប៉ុន្តែ​មិន​បង្ក​ឲ្យ​រង​របួស​ដល់​មនុស្ស​ណា​ម្នាក់​នោះ​ទេ គ្រា​ន់តែ​រថយន្ត​ទាំង២​បានដាច់ការ​ឡេកង់មុខ​តែប៉ុណ្ណោះ​ ​។

ករណី​ទី​១​កើតឡើង​នៅ​វេលា​ម៉ោង​៨​និង​១០​នាទី​យប់ ថ្ងៃ​ទី​០៣ ខែមីនា ឆ្នាំ​២០១៥ នៅ​ជិត​ហាង​លក់​ម៉ូតូ​គង់ ហុង ដោយ​រថយន្ត​កូរ៉េ ១​គ្រឿង បើកបរ​ដោយ​បុរស​ម្នាក់ ធ្វើ​ដំណើរ​ពី​ត្បូង​ទៅ​ជើង ស្រាប់តែ​មក​ដល់​ចំណុច​កើតហេតុ ក៏​បួង​ចង្កូត​គេច​ម៉ូតូ​ដែល​បើក​បញ្ច្រាស់​ផ្លូវ ជ្រុល​ទៅ​បុក​របាំង​ថ្ម​បាក់​អស់​ចំនួន​៥​កង់ ។

ចំណែក​ករណី​ទី​២​កើតឡើង​នៅ​វេលា​ម៉ោង​៩​និង​១០​នាទី​យប់ ថ្ងៃ​ដដែល​បុរស​ជនជាតិ​កូរ៉េ​២​នាក់​បាន​ជិះ​រថយន្ត​ម៉ាក​BM ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង តាម​បណ្តោយ​មហាវិថី​ព្រះ​មុន្នី​វង្ស ដូច​គ្នា ស្រាប់តែ​មក​ដល់​ចំណុច​កើតហេតុ​ដែល​ប៉ូលិស​កំពុង​វាស់វែង​មិន​ទាន់​ចប់​ផង ក៏​រេ​ចង្កូត​ទៅ​បុក​របាំង​ថ្ម​កន្លែង​តែ​មួយ បង្ក​ឲ្យ​របាំង​ថ្ម​ខូចខាត​ថែម​១​កង់​ទៀត ដោយសារ​តែ​គេច​ពី​ម៉ូតូ​ដែល​ជិះ​បញ្ច្រាស់​ផ្លូវ​ដូច​ករណី​ខាងលើ ។​ករណី​ទាំង​២​ខាងលើ​កើត​នៅ​ក្នុង​សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន ដោយសារ​តែ​ស្ថានភាព​ផ្លូវ​មានការ​តូច​ចង្អៀត ព្រោះ​ធ្វើ​លូ ដូច្នេះ​ផ្លូវ​មួយ​ចំហៀង​ត្រូវ​បាន​បិទ ទុក​តែ​មួយ​ចំហៀង​ឲ្យ​ធ្វើ​ចរាចរ​ទៅ​មក​តែ​ប៉ុណ្ណោះ ។

ក្រោយ​កើតហេតុ​រថយន្ត​បង្ក​ទាំង​២​គ្រឿង​ត្រូវ​បាន​សមត្ថកិច្ច​ប៉ូលិស​ខណ្ឌ​ចំការ​មក​ធ្វើការ​វាស់វែង​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​ខណ្ឌចំការមន ៕