ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចៅហ្វាយស្រុកឆែប​នំាអំណោយអភិបាល​​ខេត្តទៅចែកជូនគ្រួសារ​ដែលរងគ្រោះដោយអគ្គិភ័យ

9 ឆ្នាំ មុន

ខេត្តព្រះវិហារ ៖​ ប្រធានកិត្តិយស​កាកបាទក្រហមស្រុក​និងជាអភិបាលស្រុកឆែប ​លោក សុខ សាន្តដារ៉ា ​នៅព្រឹកថ្ងៃទី០៣ ​មីនា ​២០១៥ ​បាននំា​យក​

ខេត្តព្រះវិហារ ៖​ ប្រធានកិត្តិយស​កាកបាទក្រហមស្រុក​និងជាអភិបាលស្រុកឆែប ​លោក សុខ សាន្តដារ៉ា ​នៅព្រឹកថ្ងៃទី០៣ ​មីនា ​២០១៥ ​បាននំា​យក​អំណោយ​​ដ៍ថ្លៃថ្លារបស់លោក ​អ៊ុំ ម៉ារ៉ា ​អភិបាលនៃ​គណៈអភិបាលខេត្តព្រះវិហារ​និងជាប្រធានកាកបាទក្រហមសាខាខេត្ត​ ទៅចែកជូនប្តី​ប្រពន្ឋមួយគ្រួសារ​ដែលរងគ្រោះ​ដោយអគ្គិភ័យ​បំផ្លាញ ។

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាពបាន​បញ្ជាក់ឲ្យដឹងថា ​ម្ចាស់ផ្ទះដែលត្រូវអគ្គិភ័យ​បំផ្លាញកាលពីព្រឹកថ្ងៃទី០២​មីនាម្សិលមិញ​ ប្តីឈ្មោះ ណាត់ ជី , ប្រពន្ឋឈ្មោះ ​ឈិន ចាន់នី ​ទំាងពីរនាក់មាន​កូនប្រុសមួយ​ រស់នៅក្នុងភូមិពោធិទាប ​ឃុំម្លូរព្រៃ១ ​ស្រុកឆែប ។

អំណោយដែលគ្រួសារខាងលើ​ទទួលបានរួមមាន៖ ​ថវិការបស់លោកអភិបាលខេត្ត​ចំនួន៥០ម៉ឺនរៀល​ តង់១ មុង១​ កន្សែង១ ភួយ១​ អង្ករ១បាវ​ សារ៉ុង ទឹកត្រី ​ទឹកស៊ីអ៊ីវ ​និងត្រីខកំប៉ុង ៕