ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាណូត​បុក​គ្នា​របួសធ្ងន់-​ស្រាល​២​នាក់​ឪពុក​កូន កូនប្រសាបាត់​ខ្លួន​មួយ​យប់​មួយ​ថ្ងៃទើប​ប្រទះ​ឃើញ​សព​​

9 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ បុរស​ម្នាក់​បាន​បាត់​ខ្លួន និង​២​នាក់​ទៀត​ជា​ឪពុក​ និង​កូន​បាន​បរង​របួសក្នុង​ហេតុ​ការ​ណ៍គ្រោះថ្នាក់​ចរាចរ​ណ៏​ផ្លូវទឹក​មួយ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៨

ខេត្តកំពង់ឆ្នាំង ៖ បុរស​ម្នាក់​បាន​បាត់​ខ្លួន និង​២​នាក់​ទៀត​ជា​ឪពុក​ និង​កូន​បាន​បរង​របួសក្នុង​ហេតុ​ការ​ណ៍គ្រោះថ្នាក់​ចរាចរ​ណ៏​ផ្លូវទឹក​មួយ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៨ ​និង​៣០​នាទី​យប់ ថ្ងៃ​ទី០២ ​មី​នា ​២០១៥ នៅ​ចំណុច​ព្រែក​ក្រពើ ស្ថិត​ក្នុងភូមិ​ឆ្នុកទ្រូ ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរ​ណ៌ ខណៈ​ដែល​ជន​រង​គ្រោះទាំង​៣​នាក់​ជា​ឪពុក កូន និង​កូនប្រសារ ចេញ​ទៅ​នេសាទ​ត្រី​នៅ​ពេល​យប់ ។

លោក ជាង សុ​វ​ណ្ណា​រិ​ទ្ឋ អធិការ​នគរបាល​ស្រុកបរិបូរ​ណ៌បាន​មាន​ប្រសា​ស​ន៍ថា ជន​រង​គ្រោះទាំង​៣​នាក់ មាន​១-ឈ្មោះ នី ណេ អាយុ​៣១ ឆ្នាំ​ជា​កូនប្រសារ បាន​បាត់​ខ្លួន​ក្នុង​ពេល​កើតហេតុ ២-ឈ្មោះ ហ៊​ន រី អាយុ​៤៩ ជា​ឪពុកក្មេក រង​របួសធ្ងន់ និង​៣-​ឈ្មោះ រី ធា អាយុ​១៣​ឆ្នាំ ជា​កូនប្រុស​ឈ្មោះ ហ៊​ន រី ។ ទាំង​៣​នាក់​មាន​ទីលំនៅ ខេត្តកំពង់ធំ តែ​បាន​មក​ស្នាក់​នៅឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរ​ណ៌ ខេត្តកំពង់ឆ្នាំង ដើម្បីនេសាទ​ត្រី​ដោយ​បង់សំណាញ់ និង​ឆ្អើរត្រី ។

លោក​បាន​បន្ត​ថា មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​ទាំង​៣នាក់ ជា​ឪពុក និង​កូន បាន​ជិះកាណូត​បា​ឡា​ស្មាច់​ទៅ​នេសាទ​ត្រី​ដូច​សព្វដង តែ​ពេល​មក​ដល់​ចំណុចកើតហេតុ ស្រាប់តែ​បុក​គ្នា​ជាមួយ​កាណូត​មួយ​គ្រឿង​ទៀត ដែល​ជា​កាណូត​ឈើ ​និង​ធំ​ជាង​កាណូត​ជនរង​គ្រោះ បណ្តាល​ឱ្យ​កាណូត​ជន​រង​គ្រោះ​ក្រឡាប់ និង​រង​របួស​ទាំងអស់​គ្នា ក្នុង​នោះកូនប្រសារ​ប្រុសឈ្មោះ នី ណេ បាន​បាត់​ខ្លួន​តែ​ម្តង ។​

ជន​រង​គ្រោះ​ត្រូវ​បាន​ដឹក​ទៅ​សង្គ្រោះ (​មិនដឹង​ដឹក​ទៅ​ពេទ្យ​ណា​ទេ​)​។ តាមព័ត៌មាន​បន្ថែម​បាន​ឱ្យ​ដឹង​ថា នៅ​វេលា​ម៉ោង២ និង​២០​នាទីរៀសល ថ្ងៃ​ទី​៣ ​​មីនា ​២០១៥ នេះ សព​ជន​គ្រោះបាន​រក​ឃើញ​ហើយ នៅ​ចំណុច​កើតហេតុ ហើយ​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណីនៅ​ខេត្តកំពង់ធំ ។ សមត្ថកិច្ច​បាន​និយាយ​ថា ពេល​នេះកំពុង​ស្រាវជ្រាវ​រក​កាណូត​បង្កហេតុ​៕