ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះ​តេជ​គុណ​សុវណ្ណ​ជោតិ ខឹម សម្បត្តិ​ ចៅ​អធិការ​វត្ត​ញាណ​រង្សី​ផ្តល់​អំណោយ​ដល់​សាលា​ខណ្ឌ​ប្ញស្សី​កែវ

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ នៅ​រសៀល​ ថ្ងៃ​ទី​៣ មីនា ២០១៥ នេះ​នៅ​វត្ត​ញាណ​រង្សី​ ព្រះ​តេជ​គុណ​​សុវណ្ណ​ជោតិ ខឹម សម្បត្តិ​ ព្រះ​ចៅ​អធិការ​វត្ត​ញាណ​រង្សី និង​ជា​ប្រធាន​សហ​គមន៍​មូល​

រាជ​ធានី​ភ្នំពេញ​ ៖ នៅ​រសៀល​ ថ្ងៃ​ទី​៣ មីនា ២០១៥ នេះ​នៅ​វត្ត​ញាណ​រង្សី​ ព្រះ​តេជ​គុណ​​សុវណ្ណ​ជោតិ ខឹម សម្បត្តិ​ ព្រះ​ចៅ​អធិការ​វត្ត​ញាណ​រង្សី និង​ជា​ប្រធាន​សហ​គមន៍​មូល​និធិ​នគរ​កាយ​វត្ត​ព្រះ​ពុទ្ធ​សាសនា​កម្ពុជា​បាន​និមន្ត​ផ្តល់​គ្រឿង​ឧប​ភោគ​ បរិភោគ សម្ភារ​ប្រើ​ប្រាស់ និង​បច្ច័យ​​មួយ​ចំនួន​ដល់​សាលា​ខណ្ឌ​ប្ញស្សី​កែវ​ ដោយ​មានការ​ចូល​រួម​ និង​ទទួល​ពី​លោក​ឃុយ សុខន អភិ​បាល​​ខណ្ឌ​ប្ញស្សី​កែវ ព្រម​ទាំង​លោក​ជា ពិសី អភិ​បាល​រង​ខណ្ឌ និង​ជា​ប្រធាន​អនុ​សាខា​កាក​បាទ​ក្រហម​ខណ្ឌ​ប្ញស្សី​កែវ​ផង​ដែរ​។

អំណោយ​ដែល​នាំ​មក​ចែក​ជូន​ក្នុង​ឱកាស​នោះ​រួម​មាន​អង្ករ​១​តោន មី​១០​កេស ត្រី​ខ​១០​យួរ ទឹក​ស៊ី​អ៊ីវ​១០​យួរ ទឹក​ដោះ​គោ​២០​កំប៉ុង​ ស្ករ​ស​២០​គីឡូ​ក្រាម ទឹក​ក្រូច​៥​កេស ត្រី​ខ​១០​យួរ​ តែ​២០០​កញ្ចប់​ ទឹក​បរិសុទ្ធ​១០​កេស សម្ភារ​ប្រើ​ប្រាស់​២​សម្រាប់​ និង​បច្ច័យ​ចំនួន​៤លាន​រៀល​។

ដោយ​ឡែក​មូល​និធិ​នគរ​កាយ​វត្ត​បាន​ផ្តល់​អំណោយ​ដល់​ឧបាសិកា​យិន យ៉ាន ជា​ជន​ក្រី​ក្រ​រស់​នៅ​សង្កាត់​ទួល​សង្កែ១​គ្រួសារ​ មាន​អង្ករ​២៥​គីឡូ​ក្រាម​ មី​១​កេស និង​បច្ច័យ​៤០​ម៉ឺន​រៀល​ផង​ដែរ​។

ក្នុង​ឱកាស​នោះ​ដែរ​លោក​អភិ​បាល​​ខណ្ឌ​បាន​ថ្លែង​អំណរ​គុណ​​ចំពោះ​ព្រះ​តេជគុណ​​ ហើយ​លោក​នឹង​នាំ​យក​អំណោយ​ទៅចែក​ដល់​ពល​រដ្ឋងាយ​រង​គ្រោះ​ឱ្យ​ចំ​គោល​ដៅ​ក្នុង​មូល​ដ្ឋាន​៕