ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូន​ខ្លាត្រី​​មួយ​ក្បាល​ត្រូវ​​ចាប់​បាន​ក្នុង​រណ្តៅ ​ខណៈ​វង្វេង​​មេ

9 ឆ្នាំ មុន

ខេត្តស្ទឹងត្រែង ៖ គេ​សង្កេត​ឃើញ​នៅ​ប៉ុន្មាន​ឆ្នាំ​មុន​ ក្នុង​ទឹកដី​​ខេត្តស្ទឹងត្រែង​ គេ​តែងតែ​ប្រទះ​ឃើញ​សត្វព្រៃច្រើនប្រភេទជា​​ញឹកញាប់​​​ខណៈ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ អម​ដោយ​គម្រប​​ព្រៃ​ធម្មជាតិ​​នៅ​ពេល​យប់​ព្រលប់ តែ​មួយ​រយៈ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ គេ​ពុំដែល​ប្រទះ​

ខេត្តស្ទឹងត្រែង ៖ គេ​សង្កេត​ឃើញ​នៅ​ប៉ុន្មាន​ឆ្នាំ​មុន​ ក្នុង​ទឹកដី​​ខេត្តស្ទឹងត្រែង​ គេ​តែងតែ​ប្រទះ​ឃើញ​សត្វព្រៃច្រើនប្រភេទជា​​ញឹកញាប់​​​ខណៈ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ អម​ដោយ​គម្រប​​ព្រៃ​ធម្មជាតិ​​នៅ​ពេល​យប់​ព្រលប់ តែ​មួយ​រយៈ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ គេ​ពុំដែល​ប្រទះ​ឃើញ​​​ពពួកសត្វ​ព្រៃ​ទៀត​​​​ទេ​ ។

​ក​ក្តា​ទាំងនេះ​ ត្រូវ​អ្នក​អភិរក្ស​សត្វព្រៃ​អះអាង​ថា ​ពពួកសត្វ​ព្រៃ​ដែល​ប្រឈម​​និង​ការ​បាត់បង់​ទៅៗ​នេះ ដោយសារ​បញ្ហា​មួយ​ចំនួន​ដូច​ជា​ការ​បាត់បង់​គម្រប​ព្រៃ​ ដែល​ជាដែនជម្រកសត្វព្រៃ​រស់នៅ ការ​បរបាញ់​គ្មាន​ការ​ទប់ស្កាត់ បញ្ហា​ភ្លើង​ឆេះ​ព្រៃ​ និង​បញ្ហា​ប្រឈម​មួយ​ចំនួន​​ធំ​ទៀត​ ។​ ក​ក្តា​ទាំងនេះ​​បាន​ធ្វើ​ឱ្យ​កំណើន​សត្វព្រៃ​មាន​ធ្លាក់​ចុះ​ និង​ខ្លះ​ទៀត​បាន​រត់​ជម្លៀស​ខ្លួន​ទៅ​នៅ​ព្រៃ​ក្បែរ​ខាង​នៃ​ប្រភេទ​ជាប់​និង​ខេត្តស្ទឹងត្រែង ។

​ក្នុង​ចំ​​​ណោ​មពពួកសត្វ​ព្រៃ​កាច​សាហាវ​មួយ​ចំនួន​ សត្វ​ខ្លា​ជា​សត្វ​មួយ​ប្រភេទ​​ស្ទើរ​ផុត​ពូជ​ទៅ​ហើយ​ ​នៅ​ក្នុង​ខេត្ត​មួយ​នេះ ហើយ​កាលពី​វេលាព្រឹក​ថ្ងៃ​ទី​៣​ មីនា​ ២០១៥​ នេះ​ កូន​ខ្លាត្រី​មួយក្បាល​ ត្រូវ​បាន​អ្នក​ភូមិ​កាំ​ង​មេម៉ាយ​ សង្កាត់​ព្រះបាទ​​ចាប់​បាន ​ខណៈ​វង្វេង​ធ្លាក់​នៅ​ក្នុង​រណ្តៅ​ការដ្ឋាន​សាងសង់ស្ពាន​មេ​​​គ​ង្គ​ ស្ថិត​តាម​បណ្តោយ​ផ្លូវលំ​មាត់ទន្លេ​ ។

​អ្នក​ភូមិ​នោះ​បាន​និយាយ​ថា​ នៅ​តាម​ព្រៃ​ស្តើង​ជាប់មាត់​ទន្លេ​ មាន​ខ្លាត្រី​មួយ​ក្បាល​ តែង​ចេញ​ចាប់​ត្រី​នៅ​មាត់ទន្លេ​ធ្វើ​ជា​ចំណី ​ហើយ​នៅ​ពេល​ថ្មី​ៗ​នេះ​ គេ​ប្រទះ​ឃើញ​ម្តងម្កាល​ ដោយ​រួម​ទាំង​កូន​តូច​ចំនួន​២​ក្បាល​បន្ថែម​ទៀត ​តែ​គេ​ពុំ​បានដឹង​ប្រាកដ​ថា ​ពួក​វា​ជ្រក​នៅ​ម្តុំ​ណា​ឱ្យ​ប្រាកដ​នោះ​ទេ ។ ​ក្រោយ​ពី​ការ​ប្រទះ​ឃើញ ​និង​រហូត​ចាប់​បានកូន​ខ្លា​មួយ​ក្បាល​នោះ​ គេ​សន្និដ្ឋាន​ថា ​ខ្លាត្រី​នោះ​ប្រាកដជា​មាន​ញី​-ឈ្មោល​ ទើប​បង្កើត​បានជា​កូន​ដល់​ទៅ​២​បន្ថែម​ទៀត​នោះ​ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព