ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់តែសួររកទាដែលបាត់ពីហ្វូង ត្រូវគេព្រួតវាយរហូតដល់ស្លា.ប់

9 ឆ្នាំ មុន

ខេត្ត​តាកែវ ៖ បុរសម្នាក់​ស្លា.ប់​នៅនឹងកន្លែង បន្ទាប់ពីត្រូវជន​​ដៃដល់​មានគ្នា​៤-៥នាក់ព្រួតវាយ ដែលហេតុការណ៍នេះ​កើត​ឡើង​កាលពី​​វេលា​ម៉ោង​០៦ និង​៣០នាទីល្ងាច​ថ្ងៃទី​០២ មីនា ២០១៥ ស្ថិតនៅភូមិ​ជើង​លូងកើត ឃុំ​ចំប៉ី ស្រុកបាទី ខេត្តតាកែវ ។

ខេត្ត​តាកែវ ៖ បុរសម្នាក់​ស្លាប់​នៅនឹងកន្លែង បន្ទាប់ពីត្រូវជន​​ដៃដល់​មានគ្នា​៤-៥នាក់ព្រួតវាយ ដែលហេតុការណ៍នេះ​កើត​ឡើង​កាលពី​​វេលា​ម៉ោង​០៦ និង​៣០នាទីល្ងាច​ថ្ងៃទី​០២ មីនា ២០១៥ ស្ថិតនៅភូមិ​ជើង​លូងកើត ឃុំ​ចំប៉ី ស្រុកបាទី ខេត្តតាកែវ ។

ប្រភពបានឱ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ​យឹម សារ៉ន ​អាយុ​៦១​ឆ្នាំ ជាអ្នកចិញ្ចឹមទា ​រស់នៅភូមិប្រមូល​សុខ ឃុំដូង សុ្រកបាទី ​ចំណែក​​ក្រុម​ជន​ដៃដល់​គេចខ្លួនបាត់អស់​។

ប្រភពបន្តថា ជនរងគ្រោះ​ដែលស្លាប់​ត្រូវ​ជនដៃដល់​ជាអ្នក​ចិញ្ចឹមទាដូចគ្នា​ព្រួតវាយ បន្ទាប់ពី​ទា​របស់ជនរងគ្រោះ​រត់ទៅចូលហ្វូងទា​របស់ពួកគេ ហើយជនរងគ្រោះបានរត់ទៅសួរនាំ​រក​ទារ​បស់ខ្លួនដែលបាត់ ពេលនោះ​ក្រុម​ជនដៃដល់​ខឹងបានព្រួតគ្នា​វាយ​យ៉ាង​ព្រៃផ្សៃ​​លើ​ជនរងគ្រោះរហូតដល់​ស្លាប់ ។

ប្រភពបន្តទៀតថា ក្រុម​ជន​ដៃដល់ទាំងនោះ ​ក្រោម​ការ​ស្រាវ​ជ្រាវ​របស់​ជំនាញ​យើង​​​បាន​កំណត់​មុខ​សញ្ញា​បានអស់ហើយ​ និងសុំដីកា​ពី​តុលាការ​ ដើម្បី​ស្វែងរក​ចាប់ខ្លួន​ក្រុម​ជន​ដៃដល់​ទាំងនោះ​ឱ្យបាន ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព