ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​នៅ​មុខ​តុលាការ​កំពូល​ក្រុង​គែរ​ស្លា.ប់​2​នាក់

9 ឆ្នាំ មុន

ក្រសួងសុខាភិបាល​អេ​ហ្ស៊ី​ប​រាយការណ៍​កាលពី​ថ្ងៃ​ទី​២ មីនា​ថា ការ​ផ្ទុះ​គ្រាប់បែក​១​គ្រាប់​នៅ​មុខ​តុលាការ​កំពូល​អេ​ហ្ស៊ី​ប​នា​ភាគ​កណ្តាល​ទីក្រុង​គែរ បណ្តាល​ឱ្យ​មនុស្ស​ស្លា.ប់​២​នាក់ និង​របួស​៩​នាក់ ។

ក្រសួងសុខាភិបាល​អេ​ហ្ស៊ី​ប​រាយការណ៍​កាលពី​ថ្ងៃ​ទី​២ មីនា​ថា ការ​ផ្ទុះ​គ្រាប់បែក​១​គ្រាប់​នៅ​មុខ​តុលាការ​កំពូល​អេ​ហ្ស៊ី​ប​នា​ភាគ​កណ្តាល​ទីក្រុង​គែរ បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​២​នាក់ និង​របួស​៩​នាក់ ។

ចំណែក​ក្រសួងមហាផ្ទៃ​វិញ​បញ្ជាក់​ថា គ្រាប់បែក​លាក់​នៅ​ក្រោម​រថយន្ត​១​គ្រឿង​ចត​នៅ​មុខ​ច្រកចូល​សំខាន់​នៃ​អគារ​តុលាការ​ដែល​ក៏​មាន​ការិយាល័យ​របស់​អគ្គ​រដ្ឋ​អាជ្ញា​ផង​ដែរ ។

នេះ​ជា​ការ​វាយប្រហារ​ភេរវកម្ម​លើក​ទី​២​ហើយ​រយៈពេល​មិន​ដល់​១​ស​ប្តា​ហ៍​ផង​នៅ​ទីក្រុង​គែរ ដែល​នៅ​ទីនោះ​គ្រាប់បែក​៤​គ្រាប់​បាន​ផ្ទុះ​កាលពី​ថ្ងៃ​ទី​២៦ កុម្ភៈ កន្លង​មកនេះ​បណ្តាល​ឱ្យ​ស្លាប់​មនុស្ស​ម្នាក់ ។

បុ​៉​ន្មា​ន​ម៉ោង​ក្រោយ​ការ​វាយប្រហារ​នេះ​កាលពី​ថ្ងៃ​ទី​២ មីនា គ្រាប់បែក​ច្នៃ​១​គ្រាប់ ក៏​បាន​ផ្ទុះ​នៅ​ឯ​ហេ​លី​អូ​ប៉ូ​លី​ស​ជា​សង្កាត់​មួយ​នៃ​ទីក្រុង​គែរ តែ​ពុំ​បណ្តាល​ឱ្យ​មាន​ជន​រង​គ្រោះ​ឡើយ ។

អំពើ​ហិង្សា​កើត​មាន​ជាប់​នៅ​អេ​ហ្ស៊ី​ប​ចាប់តាំងពី​កងទ័ព​ផ្តួលរំលំ​ប្រធានាធិបតី​អ៊ិ​ស្លា​ម​និយម លោក​ម៉ូ​ហា​ម៉េ​ដ ម័​រ​ស៊ី កាលពី​រដូវក្តៅ​ឆ្នាំ​២០១៣ មក ៕