ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គយ​ជំនាញ​​​ច្រកទ្វារ​អន្តរជាតិប៉ោយប៉ែត ចុះត្រួតពិនិត្យទំនិញ​ថៃដាក់តាំងពិព័រណ៍នៅបរិវេណ​កាស៊ីណូ​ផ្កាយ៥

9 ឆ្នាំ មុន

ក្រុងប៉ោយប៉ែត ៖ មន្ត្រីគយ​ជំនាញ​​នៅរដ្ឋាករ​ច្រកទ្វារ​អន្តរជាតិប៉ោយប៉ែត ដឹក​នាំ​ដោយ​លោក​យិន ផល្លី អនុ​ប្រធាន​ការិយាល័យ​​ បាន​ធ្វើការ​ចុះត្រួតពិនិត្យ​នូវទំនិញ​ដែលជា​ផលិត​ផល​របស់​ប្រទេសថៃ កាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី​០៣ កុម្ភៈ ២០១៥ នេះ ដែលបាន​

ក្រុងប៉ោយប៉ែត ៖ មន្ត្រីគយ​ជំនាញ​​នៅរដ្ឋាករ​ច្រកទ្វារ​អន្តរជាតិប៉ោយប៉ែត ដឹក​នាំ​ដោយ​លោក​យិន ផល្លី អនុ​ប្រធាន​ការិយាល័យ​​ បាន​ធ្វើការ​ចុះត្រួតពិនិត្យ​នូវទំនិញ​ដែលជា​ផលិត​ផល​របស់​ប្រទេសថៃ កាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី​០៣ កុម្ភៈ ២០១៥ នេះ ដែលបាន​មក​​តាំង​ពិព័រណ៍​កាលពីថ្ងៃទី​២៤ កុម្ភៈ រហូតដល់​ថ្ងៃទី០២ មីនា ២០១៥ ស្ថិតនៅបរិវេណកាស៊ីណូ​ផ្កាយ៥ ក្នុងភូមិ​ក្បាលស្ពាន ដែលតម្រូវ​ឱ្យ​ម្ចាស់​​ផលិត​ផល​ទាំងអស់ត្រូវបង់ពន្ធ​ជូនរដ្ឋ​ បន្ទាប់ពី​លក់​ទំនិញអស់​ ។

ប្រភពបានឱ្យ​ដឹងថា មូល​ហេតុ​ដែល​ធ្វើការ​ចុះត្រួតពិនិត្យនេះ គឺដោយសារ​មាន​​ម្ចាស់​ទំនិញ​ជនជាតិថៃ​មួយចំនួន មិន​ចង់​ធ្វើតាម​នោះ​ទេ​ គឺ​ចង់​គេច​វេសពីការបង់ពន្ធ​ ទើបរូបគាត់​ដឹកនាំ​កម្លាំងចុះ​មកផ្ទាល់តែម្តង ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព