ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«​បញ្ជាន់​ក្បាល​ក្របី​»​ជា​របាំ​ប្រពៃណី​អ្នកស្រុក​ត្រាំកក់

9 ឆ្នាំ មុន

ខេត្តតាកែវ ៖ របាំ​«​បញ្ជាន់​ក្បាល​ក្របី​»​បាន​រៀបចំ​ឡើង​តាម​ទំនៀមទម្លាប់​របស់​អ្នក​ភូមិ​ចានទាប ឃុំ​សំរោង ស្រុក​ត្រាំកក់ ខេត្តតាកែវ នៅ​លើ «​ទួល​អង្គ​កោះ​ញ៉ៃ​» ។

ខេត្តតាកែវ ៖ របាំ​«​បញ្ជាន់​ក្បាល​ក្របី​»​បាន​រៀបចំ​ឡើង​តាម​ទំនៀមទម្លាប់​របស់​អ្នក​ភូមិ​ចានទាប ឃុំ​សំរោង ស្រុក​ត្រាំកក់ ខេត្តតាកែវ  នៅ​លើ «​ទួល​អង្គ​កោះ​ញ៉ៃ​» ។ 

លោកតា​ម៉ុ​ច នឿ​ន ក្នុង​ពេល​ក្រុម​អ្នក​ស្រាវជ្រាវ​នៃ​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្តតាកែវ​ដឹកនាំ​ដោយ​លោក​ប្រាក់ ប៊​ន ជា​ប្រធាន​មន្ទីរ​ទៅ​ស្រាវជ្រាវ គាត់​មាន​អាយុ​៧៥​ឆ្នាំ ហើយ​គាត់​បញ្ជាក់​ថា គាត់​បានឃើញ​ពិធី​បញ្ចូល​អារក្ស​បញ្ជាន់​ក្បាល​ក្របី​តាំងពី​គាត់​នៅ​កុមារភាព​ម្ល៉េះ​។  កាលនោះ​ក្នុង​ពិធី​បញ្ចូល​អារក្ស គេ​បាន​អញ្ជើញ​បារមី​ឥសូរ​, ឥសី​, ហនុមាន មក​បញ្ជាន់​ក្បាល​ក្របី​ឱ្យ​រេ​រាំ រួច​សុំ​ទឹកមន្ត​មក​ផឹក និង​លាប​ប្រាណ​ដើម្បី​សុំ​សេចក្តី​សុ​​ខ​ក្សេមក្សាន្ត ។ ជា​ចុង​ក្រោយ​គេ​អញ្ជើញ​បារមី​ពិភេក មក​ទស្សន៍​ទាយ​ទឹកភ្លៀង​ប្រចាំឆ្នាំ ។ ការ​ប្រារព្ធ​ពិធី​នេះ​បាត់បង់​ទៅ​នៅ​ពេល​ប្រទេស​ជាតិ​មាន​សង្គ្រាម ។

ដើម្បី​បានជា​របាំ ក្រុម​អ្នក​ស្រាវជ្រាវ​នៃ​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តតាកែវ​បាន​សិក្សា​អំពី​ជំនឿ​ពី​បុរាណកាល ដែល​គោរព​បូជា​ទៅ​លើ​ទួល​អង្គ​មាន​លិង្គព្រះឥសូរ និង​យោនី​នាង​ឧមា​វ​តី ជា​អាទិទេព​ចម្បង​គេ​នា​សម័យ​មុន​អង្គរ គួប​ផ្សំ​នឹង​ជំនឿ​បញ្ចូល​អារក្ស​បញ្ជាន់​ក្បាល​ក្របី​របស់​អ្នក​ភូមិ​ចានទាប ឃុំ​សំរោង ស្រុក​ត្រាំកក់ ខេត្តតាកែវ មក​ច្នៃប្រឌិត​ជា​របាំ «​បញ្ជាន់​ក្របី​» នេះ​ឡើង ក្នុង​គោលបំណង​រក្សា​ឱ្យ​បាន​គង់វង្ស​នូវ​បូជនីយស្ថាន​បុរាណ​ដែល​ជា​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​ជាតិ ជំរុញ​ឱ្យ​កើនឡើង​ទេសចរ​ជាតិ និង​អន្តរជាតិ រួមចំណែក​កសាង​សេដ្ឋកិច្ចជាតិ​សម្បូរ​រុងរឿង ៕