ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត្ថប្រយោជន៍​ខាត់ណា​ខៀវ​ចំពោះ​ស្បែក

9 ឆ្នាំ មុន

ការ​សិក្សា​ថ្មី​មួយ​បាន​បង្ហាញ​ថា បន្លែ​ស្ពៃ​ខាត់ណា​ខៀវ​មាន​ប្រសិទ្ធភាព​ជួយ​កាត់​បន្ថយ​មហារីក​ស្បែក​បាន ដោយ​គ្រាន់តែ​យក​វា​ទៅ​ជូត​លើ​ស្បែក​ដោយ​ផ្ទាល់​ប៉ុណ្ណោះ ។

ការ​សិក្សា​ថ្មី​មួយ​បាន​បង្ហាញ​ថា បន្លែ​ស្ពៃ​ខាត់ណា​ខៀវ​មាន​ប្រសិទ្ធភាព​ជួយ​កាត់​បន្ថយ​មហារីក​ស្បែក​បាន ដោយ​គ្រាន់តែ​យក​វា​ទៅ​ជូត​លើ​ស្បែក​ដោយ​ផ្ទាល់​ប៉ុណ្ណោះ ។

ក្រុម​ស្រាវជ្រាវ​មក​ពី​សាកលវិទ្យាល័យ University of Arizona និង John Hopkins University សហរដ្ឋអាមេរិក​បានឱ្យ​ដឹង​ថា បន្លែ​ពណ៌​បៃតង​ដូច​ជា ស្ពៃ​ខាត់ណា​ខៀវ​មាន​ផ្ទុក​សមាសធាតុ​ឈ្មោះ sulforaphane​ដែល​មាន​កម្លាំង​ទប់ស្កាត់​មហារីក​ស្បែក ។ សមាសធាតុ​នេះ​មិន​ត្រឹមតែ​មាន​ប្រសិទ្ធភាព​ខ្ពស់​ទប់ស្កាត់​ប្រតិកម្ម​គីមី​បង្ក​ឱ្យទៅ​ជា​មហារីក តួយ៉ាង​ដូច​ជា AP-1 ប្រូ​តេ​អីុ​ន​នោះ​ទេ ប៉ុន្តែ វា​ក៏​បង្កើត​ឱ្យ​មាន​បណ្តា​ហ្សែ​ន​ការពារ​ជាលិកា​សុខភាព​(Chemoprotective Gens)​ផង​ដែរ ។ ហ្សែ​ន​ទាំងនេះ​បាន​ជួយ​ការពារ​ជាលិកា​សុខភាព​ពី​ការ​បំផ្លាញ​ដោយ​សារធាតុពុល​របស់​ឱសថ​ដែល​គេ​ប្រើ​សម្រាប់​ព្យាបាល​មហារីក ។

វេជ្ជបណ្ឌិត Sally Dickinson​ជំនួយការ​ក្រុម​ស្រាវជ្រាវ​បាន​ថ្លែង​ថា​៖«​យើង​កំពុង​ស្រាវជ្រាវ​រក​វិធីសាស្ត្រ​ណា​ដែល​ល្អ​ប្រសើរ​ដើម្បី​បង្ការ​ជំងឺមហារីក​ស្បែក ពោល​គឺ​វិធីសាស្ត្រ​ដែល​ល្មម​គ្រប់គ្រាន់​សម្រាប់​ការ​ប្រើប្រាស់​ជា​សាធារណៈ​បាន »​។

លោក​បាន​បន្ត​ថា ៖«​សមាសធាតុ Sulforaphane អាច​ជា​ជើងឯក​ដ៏​ឆ្នើម​ក្នុង​ការ​ទប់ស្កាត់​មហារីក​ស្បែក​ដែល​បណ្តាល​មក​ពី​កាំរស្មី​អ៊ុ​ល​ត្រា​ស្វាយ »​។
ចំណែកឯ​លទ្ធផល​ថ្មី​បំផុត​របស់​ក្រុម​អ្នក​ស្រាវជ្រាវ​នៅ​វិទ្យាស្ថាន​ស្រាវជ្រាវ​ម្ហូបអាហារ (IFR)​ចក្រភព​អង់គ្លេស​ក៏​បាន​បន្ថែម​នូវ​ទម្ងន់​ពី​ប្រសិទ្ធភាព​របស់​ស្ពៃ​ខាត់ណា​ខៀវ​ផង​ដែរ ។ ក្រុម​អ្នក​ស្រាវជ្រាវ​ជឿជាក់​ថា សមាសធាតុ​ឈ្មោះ Sulforaphane​មាន​សមត្ថភាព​ជួយ​បង្កើត​អាវុធ​ប្រឆាំង​មហារីក​សម្រាប់​រាង​កាយ​បាន ។ តាម​ការ​ពិសោធ Sulforaphane​ត្រូវ​បាន​ផលិត​កាន់តែ​ច្រើន​ឡើង​នៅ​ពេល​គេ​ទទួលទាន​ខាត់ណា​ខៀវ​ដែល​មាន​ផ្ទុក​សមាសធាតុ​Glucoraphanin កាន់តែ​ច្រើន ។

វេជ្ជបណ្ឌិត Maria Traka​បាន​ថ្លែង​ថា​៖«​សមាសធាតុ​ឈ្មោះ Sulforaphane ពិតជា​សំខាន់​ខ្លាំង​ណាស់ ។ បើ​ផ្អែក​លើ​ភស្តុ​តាង​នៅ​ក្នុង​ការ​ពិសោធ​បាន​បង្ហាញ​ថា វា​អាច​ជួយ​រក្សា​នូវ​តុល្យភាព​នៃ​សមាសធាតុ​ប្រឆាំង​អុក​ស៊ី​ដ​កម្ម​របស់​រាង​កាយ​ទប់ទល់​ទៅ​នឹង​ឥទ្ធិពល​នៃ​របប​អាហារ បរិស្ថាន​ក៏​ដូច​ជាស​មា​ធាតុ​ដែល​នាំ​ឱ្យ​កើត​មហារីក​ផ្សេង​ៗ​ទៀត ។ ដើម្បី​ទទួល​បាន​ផលប្រយោជន៍​ដូច​ការ​រ៉ាយរ៉ាប់​ខាង​ដើម អស់លោក​អ្នក​គួរតែ​ទទួលទាន​៣​ឬ​៤​ចំណែក​នៃ​ផ្កា​ស្ពៃ​ក្នុង​មួ​យស​ប្តា​ហ៍ ។ មនុស្ស​មួយ​ចំនួន​អាច​នឹង​ជួប​ការ​លំបាក ប៉ុន្តែ​ដោយ​មើលឃើញ​ពី​អត្ថប្រយោជន៍​យ៉ាង​ធំ​របស់​វា គ្រួសារ​នី​មួ​ៗ​គួរតែ​ទទួលទាន​វា​ឱ្យ​បាន​៣-៤​ដង​ក្នុង​មួយស​ប្តា​ហ៍​» ៕