ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងមហាផ្ទៃ​តែងតំាង លោក ឆាយ សុគន្ឋដា​ ជាអភិបាលស្រុកស្ទឹងហាវ

9 ឆ្នាំ មុន

ខេត្តព្រះសីហនុ ​៖ អភិបាលរង​ស្រុកស្ទឹងហាវ ​លោក ឆាយ សុគន្ឋដា​ ត្រូវបានក្រសួង​មហាផ្ទៃតែងតំាង​ជាអភិបាលស្រុក​ស្ទឹងហាវ​​ជំនួស​លោក បាន សារុំ

ខេត្តព្រះសីហនុ ​៖ អភិបាលរង​ស្រុកស្ទឹងហាវ ​លោក ឆាយ សុគន្ឋដា​ ត្រូវបានក្រសួង​មហាផ្ទៃតែងតំាង​ជាអភិបាលស្រុក​ស្ទឹងហាវ​​ជំនួស​លោក បាន សារុំ ដែលចូលនិវត្តន៍ ។

ពិធីប្រកាស​តែងតំាង​និងផ្ទេរតំណែង​ បានប្រព្រឹត្តទៅ​នៅសាលប្រជុំសាលា​ស្រុកស្ទឹងហាវ ​នាព្រឹកថ្ងៃទី០៣ ​មីនា ២០១៥​ ក្រោមអធិបតីភាព​លោក ជាម ហ៊ីម ប្រធាន​ក្រុមប្រឹក្សាខេត្តព្រះសីហនុ​ , លោក ឈិត សុខុន ​អភិបាលខេត្តព្រះសីហនុ ​និង​មានការចូលរួមពីមន្រ្តីរាជការ ​កងកម្លំាង​ប្រដាប់អាវុធ​ទំាងបី​ប្រភេទ ក្រោមឱវាទ​សាលាស្រុកស្ទឹងហាវ​ជាច្រើនរូបទៀត ៕