ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រ៉ឺ​ម៉ក​ម៉ូតូ​២​គ្រឿង​បុក​គ្នា​ក្រឡាប់ ​រ៉ឺ​ម៉ក​អត់​មាន​លុយ​សង​ស្មើគ្នា

9 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ៖ រ៉ឺ​ម៉ក​ម៉ូតូ​មួយ​គ្រឿង​ដឹក​ប្រពន្ធ​មាន​ផ្ទៃពោះ​៦​ខែ​ និង​កូន​មក​ពី​ហូប​ស៊ុប​វិញ​ត្រូវ​រ៉ឺ​ម៉ក​ម៉ូតូ​មួយ​គ្រឿង​ទៀត​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​បុក​គូទ​ពីក្រោយ​បណ្តាល​ឲ្យ​

រាជ​ធានីភ្នំពេញ ៖ រ៉ឺ​ម៉ក​ម៉ូតូ​មួយ​គ្រឿង​ដឹក​ប្រពន្ធ​មាន​ផ្ទៃពោះ​៦​ខែ​ និង​កូន​មក​ពី​ហូប​ស៊ុប​វិញ​ត្រូវ​រ៉ឺ​ម៉ក​ម៉ូតូ​មួយ​គ្រឿង​ទៀត​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​បុក​គូទ​ពីក្រោយ​បណ្តាល​ឲ្យ​ក្រឡាប់​រ៉ឺ​ម៉ក​ម៉ូតូ​ទាំង​២​គ្រឿង​រង​របួសស្រាល ។ ហេតុ​ការណ៍​នេះ​បាន​កើតឡើង​កាល​ពី​វេលា​ម៉ោង​៩​ និង​៤០​នាទី​យប់​ ថ្ងៃ​ទី​២  មីនា តាម​ផ្លូវ​លេខ​១០៥​កែង​មហាវិថី​ព្រះ​សីហ​នុ សង្កាត់​បឹង​ព្រលិត ខណ្ឌ​៧មក​រា​។

សាក្សី​ឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ម៉ូតូ​វ៉េវ​អាល់​ហ្វា ពណ៌​ខ្មៅ ពាក់ស្លាក​លេខភ្នំពេញ 1BK 0204 អូស​រ៉ឺ​ម៉ក​ម៉ូតូ​ដឹក​ប្រពន្ធ​មាន​ផ្ទៃពោះ​៦​ខែ​ និងកូន​តូច​ៗ ទើបនឹង​មក​ពី​ហូប​ស៊ុបធ្វើ​ដំណើរ​ត្រឡប់ទៅ​ផ្ទះ​វិញ បើកបរ​តាម​ផ្លូវ​លេខ​១០៥ពី​ជើង​ទៅ​ត្បូង ចំណែក​ម៉ូតូ​សង់​កូរ៉េ ពណ៌​ក្រហម ពាក់​ស្លាក​លេខ ម ៤០៤៤ ភព​១ អូស​រ៉ឺ​ម៉ក​កញ្ចាស់​មួយ​គ្រឿង បើកបរ​ក្នុង​ស្ថានភាព​ស្រវឹងតាម​ផ្លូវ​ព្រះ​សីហ​នុពី​កើត​ទៅ​លិច មក​ដល់​ចំណុច​ផ្លូវកែង អ្នក​បើក​ស្រវឹង​ខ្លាំង​ពេក​បាន​បើក​ទៅ​បុក​គូទ​រ៉ឺ​ម៉ក​ម៉ូតូ​ដែល​ដឹក​ប្រពន្ធ​កូន​បណ្តាល​ឲ្យ​ក្រឡាប់​រ៉ឺ​ម៉ក​ទាំង​ពីរ​គ្រឿង​ធ្វើ​ឲ្យ​ប្រពន្ធ​កូន​នៅ​ក្នុង​រ៉ឺ​ម៉ក​រង​របួសស្រាល ប៉ុន្តែ​ស្ត្រី​មាន​ផ្ទៃពោះ​បាន​បញ្ជូន​ទៅ​ពិនិត្យ​ផ្ទៃពោះ​នៅ​មន្ទីរពេទ្យ ។

ក្រោយ​ពេល​កើតហេតុ​អ្នក​រង​គ្រោះ​ទាមទារ​សំណង​ពី​ខាង​បង្ក​ចំនួន​៥០​ដុល្លារ ប៉ុន្តែ​អ្នក​បង្កប្រាប់​ថា​អត់​មាន​លុយ​ទេ សូ​ម្បី​តែ​មួយ​សេន​ក៏​អត់​មាន​ដែរ ហើយ​​បាន​សួរ​រក​លេខ​ទូរស័ព្ទរបស់​ប្រពន្ធ ក៏​ត្រូវ​ជន​បង្ក​ប្រាប់​ថា​ទោះបី​មាន​លេខ​ប្រពន្ធ​ក៏​អត់​មាន​លុយ​ដែរ ដោយសារតែ​ស្ថានភាព​ក្រីក្រ​សូ​ម្បី​តែ​រ៉ឺ​ម៉ក​កញ្ចាស់​មើល​លែង​យល់​ទៅ​ហើយ​នោះ​ថែម​ទាំង​ក្រឡាប់ ធ្វើ​ឲ្យ​បាក់​សរសរ​ទ្រ​ដំបូល​មួយ​ដែរ​នោះ ទើប​ភាគី​ខាង​រង​គ្រោះ​សុខចិត្ត​មិន​ទាមទារ​សំណងទេ ៕