ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះថ្នាក់​ចរាចរណ៍២ករណីក្នុង​ថ្ងៃតែមួយ មនុស្ស​៤នាក់​រងរបួសធ្ងន់-ស្រាល

9 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង​ ៖ គ្រោះថ្នាក់​ចរាចរណ៍​២​ករណី​ផ្សេង​គ្នា ​​ក្នុង​ចន្លោះ​ម៉ោង​​តែ​មួយ​នៅ​ខេត្តកំពង់ឆ្នាំង បណ្តាល​ឱ្យ​ស្ត្រី​ចំណាស់​ម្នាក់​ ​​រង​របួសធ្ងន់ ​និង​​៣​នាក់​បាន​រង​របួសស្រាល ក្នុង​នោះ​ ករណី​ទី​១-បាន​កើតឡើង​កាលពីវេលា១០ ​និង​០៥​នាទី​ព្រឹកថ្ងៃទី០២ កុម្ភៈ ២០១៥

ខេត្តកំពង់ឆ្នាំង​ ៖ គ្រោះថ្នាក់​ចរាចរណ៍​២​ករណី​ផ្សេង​គ្នា ​​ក្នុង​ចន្លោះ​ម៉ោង​​តែ​មួយ​នៅ​ខេត្តកំពង់ឆ្នាំង បណ្តាល​ឱ្យ​ស្ត្រី​ចំណាស់​ម្នាក់​ ​​រង​របួសធ្ងន់ ​និង​​៣​នាក់​បាន​រង​របួសស្រាល ក្នុង​នោះ​ ករណី​ទី​១-បាន​កើតឡើង​កាលពីវេលា១០ ​និង​០៥​នាទី​ព្រឹកថ្ងៃទី០២ កុម្ភៈ ២០១៥ ស្ថិតនៅ​រង្វង់​មូល​វិមាន​ឯករាជ្យ​ ​​ក្នុងភូមិ​កណ្តាល សង្កាត់​កំពង់​ឆ្នាំង ដោយ​​រថយន្ត​តាក់ស៊ី​បុក​​ម៉ូតូ​ឆ្លង​ផ្លូវ និង​ករណីទី២-​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​១០ ​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ដដែល នៅ​ក្នុងភូមិ​ទ្រា​ជើង ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ ដោយ​រថយន្តប្រភេទ​​ធំ​កៀរគោ​យន្ត​ដឹក​អុស​ ។

​សមត្ថកិច្ច​ឱ្យ​ដឹង​ថា​ នៅ​ក្នុង​ករណី​ទី​១-​មាន​អ្នក​រង​របួសធ្ងន់-ស្រាល​ចំនួន​២​នាក់ ​ម្នាល់ឈ្មោះ​ហេង រ៉ា​ន់ អាយុ​ជាង​២០​ឆ្នាំ (របួស​ស្រាល) ​ជា​អ្នក​បើកបរ​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ឆ្នាំង​1B-48 65 ឌុ​ប​ស្ត្រី​ម្នាក់ឈ្មោះ​ឈៀង បុប្ផា អាយុ​ជាង​៦០​ឆ្នាំ (របួសធ្ងន់) រស់នៅ​ក្នុងភូមិ​កណ្តាល សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង​។

ប្រភពបន្តថា ​មុន​ពេល​កើតហេតុ​ ជន​រង​គ្រោះ​ទាំង​២​នាក់បាន​បើក​ម៉ូតូ​ពី​កើតមក​លិច ​ឆ្លងផ្លូវ​ផុត​គំនូស​លឿង​នៃ​ទ្រូងផ្លូវ​ទៅ​​ហើយ ស្រាប់តែ​មាន​រថយន្ត​តាក់ស៊ី​ម៉ាក​កាម​រី ពណ៌​ស្លឹកឈើ ពាក់​ស្លាក​លេខភ្នំពេញ​2A-9370 បើកបរ​ដោយឈ្មោះគង់ សាវ៉ា​ន់ អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​ទី​១ សង្កា​ត់ខ្សា​ម ក្រុង​កំពង់ឆ្នាំង បើកបរ​ពី​ត្បូង​ទៅ​ជើង ខុស​គន្លង​ផ្លូវ​បស់​ខ្លួន​បុក​​ចំ​ទទឹង​ម៉ូតូ អូស​ម៉ូតូ​ជិត​១០​ម៉ែត្រ បណ្តាល​ឱ្យ​ម៉ូតូ​ជាប់​នៅ​ក្រោម​រថយន្ត ចំណែក​ជន​រង​គ្រោះ​ទាំង​២​នាក់​បាន​​ប៉ើង​ខ្ទាត​ចេញពី​ម៉ូតូ​រង​របួសធ្ងន់ ​និង​ស្រាល​។​

ជន​រង​គ្រោះ​ទាំង២​នាក់​ត្រូវ​បាន​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត​ ​ចំណែក​មធ្យោបាយ​ទាំង​២​គ្រឿង​ត្រូវបាន​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​អធិការ​នគរបាល​ក្រុង ​ដើម្បី​រង់ចាំ​ការ​ដោះស្រាយ​និ​តិ​វិធី ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព