ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​សហ​គមន៍​ដី​មាស​លើ​ក​គ្នា​មក​សាលា​បឋម​សិក្សា​ព្រែក​លៀប​ បន្ទាប់ពី​គ្រូ​ចោទ​ថាពួក​គាត់​ស្នាក់​នៅលើ​ដី​របស់​សាលា

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ តាម​សេចក្តី​រាយ​ការណ៍​ពី​អ្នក​ឆ្លើយ​ឆ្លង​ព័ត៌​មាន​បាន​ឱ្យ​ដឹង​ថា នៅ​វេលាម៉ោង​៩ព្រឹក​ ថ្ងៃ​ទី​៣ មីនា នេះ ប្រជា​ពលរដ្ឋ​សហ​គមន៍ដី​មាស​ប្រមាណ​ជាង៣០​នាក់​​

រាជ​ធានី​ភ្នំពេញ​ ៖ តាម​សេចក្តី​រាយ​ការណ៍​ពី​អ្នក​ឆ្លើយ​ឆ្លង​ព័ត៌​មាន​បាន​ឱ្យ​ដឹង​ថា នៅ​វេលាម៉ោង​៩ព្រឹក​ ថ្ងៃ​ទី​៣ មីនា នេះ ប្រជា​ពលរដ្ឋ​សហ​គមន៍ដី​មាស​ប្រមាណ​ជាង៣០​នាក់​​បាន​លើក​គ្នា​មក​សាលា​បឋម​សិក្សា​ព្រែក​លៀប​ បន្ទាប់​ពី​លោក​គ្រូ​ អ្នក​គ្រូ​ក្នុង​សាលា​នោះ​ចោទ​ប្រកាន់​អាជ្ញា​ធរ​ថា​អនុញ្ញាត​ឱ្យ​ពួក​គាត់​ស្នាក់​នៅ​លើ​ដី​កម្ម​សិទ្ធិ​របស់​សាលា​។

សេចក្តី​រាយការណ៍​បាន​ឱ្យ​ដឹង​ទៀតថា ការ​លើក​គ្នា​របស់​ប្រជាពលរដ្ឋ​នេះ​ធ្វើ​ឡើង​ដោយ​សារ​​លោក​គ្រូ អ្នក​គ្រូ​ប្រមាណ​ជាង១០​នាក់​គ្រោង​នាំ​គ្នា​ជួប​ជុំតវ៉ា​នៅ​ក្នុង​សាលា​ ដោយ​ចោទ​ប្រកាន់​អាជ្ញា​ធរ​សង្កាត់​ព្រែក​លៀប​ថាជា​អ្នក​អនុញ្ញាត​ឱ្យ​ប្រជាពលរដ្ឋ​ស្នាក់​នៅ​លើ​ដី​ផ្នែក​ខាង​ក្រោយ​ក្នុង​សាលា​បឋម​សិក្សា​ព្រែក​លៀប​។

​ប្រជា​ពលរដ្ឋ​ដែល​លើក​គ្នា​មក​ក្នុង​សាលា​បាន​​អះ​អាង​ថា ពួក​គាត់ត្រូវ​បាន​ក្រុម​ហ៊ុន​ OCIC ធ្វើ​ការ​ដោះ​ដូរ​ឱ្យ​​ទៅរស់​នៅ​លើ​ដីអភិវ​ឌ្ឍន៍​វិញ​។ ​បើ​តាម​លោក​គ្រូ​ អ្នក​គ្រូ​ក្នុង​សាលា​បឋម​សិក្សា​នេះ​បាន​ឱ្យ​ដឹងដែរ​ថា ដី​នេះ​ជា​ដី​របស់​សាលា​ ហើយ​ត្រូវ​ប្រជា​ពលរដ្ឋ​ចំនួន​១៣៧​គ្រួសារ​នាំ​គ្នា​មក​ស្នាក់​នៅ​តាំង​ពី​ឆ្នាំ​២០០៧មក គឺ​សង្កាត់​ជា​អ្នក​អនុញ្ញាត​ តែ​ដោយ​សារ​ពុំ​មាន​ដំណោះ​ស្រាយ​ ហើយ​ក្រុម​ហ៊ុន​ OCIC យក​ធ្វើ​តំបន់​អភិវឌ្ឃទើប​ពួក​គាត់​នាំ​គ្នា​តវ៉ា​តែម្តង​ទៅ។

គួរ​បញ្ជាក់ថា កន្លង​មក​អាជ្ញាធរ​ខណ្ឌ​ធ្លាប់​ធ្វើ​ការ​សម្រប​សម្រួល​ដែរ តែ​មិន​បាន​ទទួល​លទ្ធ​ផល​៕