ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់​ខ្លួន​​ជន​សង្ស័យ​ជួញ​ដូរ​គ្រឿង​ញៀន​សកម្ម​២នាក់​នៅ​ស្រុក​ឧដុង្គ

9 ឆ្នាំ មុន

ខេត្ត​កំពង់​ស្ពឺ​ ៖ ជន​សង្ស័យ​ជា​មុខ​សញ្ញា​ជួញ​ដូរ​គ្រឿង​ញៀន​សកម្ម​២នាក់​​ត្រូវ​កម្លាំង​សមត្ថ​កិច្ច​ដឹក​នាំដោយ​លោក​វរ​សេនីយ៍​ ហ៊ីង ពៅ អធិការ​រង​នគរ​បាល​ស្រុក​ឧដុង្គ​ចាប់​

ខេត្ត​កំពង់​ស្ពឺ​ ៖ ជន​សង្ស័យ​ជា​មុខ​សញ្ញា​ជួញ​ដូរ​គ្រឿង​ញៀន​សកម្ម​២នាក់​​ត្រូវ​កម្លាំង​សមត្ថ​កិច្ច​ដឹក​នាំដោយ​លោក​វរ​សេនីយ៍​ ហ៊ីង ពៅ អធិការ​រង​នគរ​បាល​ស្រុក​ឧដុង្គ​ចាប់​ឃាត់ខ្លួន​កាល​ពី​វេលា​ម៉ោង​២​រសៀល ថ្ងៃ​ទី​២ មីនា ២០១៥ នៅ​ចំណុច​ភូមិ​ចាន់​សែន ស្រុក​ឧដុង្គ​ ។

ជន​សង្ស័យ​ទាំង​២នាក់ ម្នាក់​ឈ្មោះ​ស៊ឹម សុខ​នី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ​សេង ឃាង ភេទ​ប្រុស អាយុ​២៨​ឆ្នាំ​ រស់​នៅ​ភូមិ​-ឃុំ​ខាង​លើ​ ។

ក្នុង​ពេល​ចុះ​ឃាត់ខ្លួនជន​សង្ស័យ សមត្ថ​កិច្ច​បាន​ឆែក​ឆេរ​ដក​ហូត​ថ្នាំ​ញៀន​១​កញ្ចប់​ធំ ទូរ​ស័ព្ទ​ដៃ​៩​គ្រឿង​ ដែក​កេស៧ ប្រដាប់​ប្រដា​ជក់​ និង​លុយ​១១៩​ដុល្លារ​ លុយ​ខ្មែរ​៥០​ម៉ឺន​៥​ពាន់​រៀល​ផង​ដែរ​។

បច្ចុប្បន្ន​ជន​សង្ស័យ​ត្រូវ​សមត្ថ​កិច្ច​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​ការិយាល័យ​គ្រឿង​ញៀន​ដើម្បី​បញ្ជូន​បន្ត​ទៅ​តុលាការ​៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព