ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញា​ធរ​ខណ្ឌ​ទួល​គោក​ចុះ​ពិនិត្យ​ទី​តាំង​អាជីវ​កម្ម​កុង​ស៊ី​ទទួល​បញ្ចាំ​នៅ​សង្កាត់​ទឹក​ល្អក់​៣

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ នៅ​រសៀល​ម៉ោង​៤ ថ្ងៃ​ទី២ មីនា ២០១៥ អាជ្ញា​ធរ​ខណ្ឌ​ទួល​គោក​ដឹក​នាំ​ដោយ​លោក​សាំង សុភៈ​វិចិត្រ​ បាន​ចុះ​ត្រួត​ពិនិត្យ​កុង​ស៊ី​នៅ​ក្នុង​សង្កាត់​ទឹក​ល្អក់​

រាជ​ធានី​ភ្នំពេញ​ ៖ នៅ​រសៀល​ម៉ោង​៤ ថ្ងៃ​ទី២ មីនា ២០១៥ អាជ្ញា​ធរ​ខណ្ឌ​ទួល​គោក​ដឹក​នាំ​ដោយ​លោក​សាំង សុភៈ​វិចិត្រ​ បាន​ចុះ​ត្រួត​ពិនិត្យ​កុង​ស៊ី​នៅ​ក្នុង​សង្កាត់​ទឹក​ល្អក់​៣ណែ​នាំ​ឱ្យ​កុង​ស៊ី​អត់​ច្បាប់​មួយ​ចំនួន​សុំ​ច្បាប់​ពី​សាលា​រាជ​ធានី​ ព្រម​ទាំង​ធ្វើ​កិច្ច​សន្យា​មិន​ឱ្យ​គ្រប់​កុង​ស៊ី​ទាំង​អស់​ទទួល​ទិញ​-លក់​ទ្រព្យ​សម្បត្តិ​ ឬ​សម្ភារ​គ្មាន​ឯក​សារ​អំណះ​អំណាង​ជាក់​លាក់​ដូច​ជា​អត្ត​សញ្ញាណ​ប័ណ្ណ​ សៀវ​ភៅ​ស្នាក់​នៅ សៀវ​ភៅ​គ្រួសារ​ លិខិត​សំគាល់​ ឬ​លិខិត​បញ្ជាក់​ពី​អត្ត​សញ្ញាណ​របស់​ទ្រព្យ​សម្បត្តិ​យក​មក​បញ្ចាំ​ និង​រាយ​ការណ៍​ជូន​សមត្ថ​កិច្ច​ចំពោះ​មុខ​​សញ្ញា​ដែល​សង្ស័យ​លួច​ ឆក់ ប្លន់​ទ្រព្យ​យក​មក​បញ្ចាំ​នៅ​ទៅ​តាំង​របស់ខ្លួន​​ ហើយ​ត្រូវ​ធានា​ថា​ទីតាំង​មាន​ច្បាប់​ប្រកប​អាជីវ​កម្ម​ត្រឹម​ត្រូវ​ បើ​មិន​មាន​ទេត្រូវ​ទទួល​ខុស​ត្រូវ​ទាំង​ស្រុង​ចំពោះ​ច្បាប់​។

ទោះ​បី​ជា​យ៉ាង​ណា​គេ​មិន​ទាន់​ដឹង​ថា តើ​មាន​កុង​ស៊ី​ចំនួន​ប៉ុន្មាន​ដែល​អាជ្ញាធរ​ចុះ​ពិនិត្យ​៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព