ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល ​​៖ «ត្រូវ​លុប​បំបាត់​ពេទ្យ​ដែល​មិន​មាន​ជំនាញ​វេជ្ជសាស្ត្រ​ ចៀសវាង​ការ​ឆ្លង​​មេរោគអេដស៍»

9 ឆ្នាំ មុន

ខេត្តកំពង់ចាម​ ៖ ​មន្ត្រី​សុខាភិបាល​ត្រូវ​តែ​​រួម​សហការជាមួយនិង​អាជ្ញាធរ​នៅ​មូលដ្ឋាន ក្នុង​ការ​លុប​បំបាត់​គ្លី​និក​​បើក​បម្រើសេវា​គ្មាន​ច្បាប់​​អនុញ្ញាត ដើម្បីចៀសវាង​កុំ​ឱ្យ​មាន​ឆ្លង​ជំងឺ​អេ​ដ​ស៍ ដូច​នៅ​ឃុំ​រកា ខេត្តបាត់ដំបង មាន​ដល់​ទៅ​រាប់រយ​នាក់ សូមកុំ​ឱ្យ​កើត​មាន​

ខេត្តកំពង់ចាម​ ៖ ​មន្ត្រី​សុខាភិបាល​ត្រូវ​តែ​​រួម​សហការជាមួយនិង​អាជ្ញាធរ​នៅ​មូលដ្ឋាន ក្នុង​ការ​លុប​បំបាត់​គ្លី​និក​​បើក​បម្រើសេវា​គ្មាន​ច្បាប់​​អនុញ្ញាត ដើម្បីចៀសវាង​កុំ​ឱ្យ​មាន​ឆ្លង​ជំងឺ​អេ​ដ​ស៍ ដូច​នៅ​ឃុំ​រកា ខេត្តបាត់ដំបង  មាន​ដល់​ទៅ​រាប់រយ​នាក់ សូមកុំ​ឱ្យ​កើត​មាន​នៅ​​កំពង់ចាម » នេះ​ជា​ប្រសា​ស​ន៍​របស់​លោកជូ យិ​ន​ស៊ី​ម រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល ​បានថ្លែងកាលពីវេលា​​ព្រឹក​ថ្ងៃ​ទី០​២​មីនា ២០១៥​ នេះ ក្នុង​កម្មវិធី​សន្និបាតបូក​សរូប​ការងារ​សុខាភិបាល​ខេត្ត​​ ឆ្នាំ​២០១៤  និងលើក​ទិស​ដៅ​​​ឆ្នាំ​២០១៥ ។

លោក​វេជ្ជ​បណ្ឌិត គី​ម​សួរ ភី​រុណ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តមាន​ប្រសា​ស​ន៍​ឱ្យ​ដឹង​ថា ក្នុង​ឆ្នាំ​២០១៤ ការ​សម្រាលកូន​នៅ​មូលដ្ឋាន​សុខាភិបាល​​សាធារណៈ​ និង​ឯកជន និងនៅ​តាម​លំនៅ​ឋាន ​ដោយ​បុគ្គលិក​សុខា​ភិ​បាល​មាន​ចំនួន​២៧.៧៦២​នាក់ ឬ​ស្មើនឹង​៩១%    នៃ​​ចំនួន​ស្ត្រី​មាន​គ​ត៌​​រំពឹង​ទុក ។​ ស្ត្រី​ចំនួន១.២១៦​នាក់​ ត្រូវ​បាន​សម្រាលដោយ​វះកាត់ ការ​សំរាល​នៅ​មូលដ្ឋាន​សុខាភិបាលសាធា​រណៈ​​បាន​​កើនពី​៥៤% ​ក្នុង​ឆ្នាំ​២០១៣ ទៅ​ដល់​៥៦% ​ក្នុង​ឆ្នាំ២០១៤ ។

​ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព