ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​រើស​សំរាម​សម្អាត​ដងផ្លូវ​ក្រោយ​ទទួល​បាន​ជ័យ​លា​ភី​ផ្ការំដួល​១​ទង

9 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ​ ៖ អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ដឹកនាំ​ដោយ​លោកអភិបាល​ខណ្ឌហែម ដា​រិ​ទ្ធិ ដោយ​មានការ​ចូលរួមពី​កងកម្លាំងប្រដាប់អាវុធ និង​មន្ត្រីរាជការ ការិយាល័យ​

រាជ​ធានីភ្នំពេញ​ ៖ អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ដឹកនាំ​ដោយ​លោកអភិបាល​ខណ្ឌហែម ដា​រិ​ទ្ធិ ដោយ​មានការ​ចូលរួមពី​កងកម្លាំងប្រដាប់អាវុធ និង​មន្ត្រីរាជការ ការិយាល័យ​ជុំវិញខណ្ឌ​ និង​ក្រុម​យុវជន​ខណ្ឌ បាន​ដើរ​រើស​សំរាមនៅ​តាមបណ្តោយ​មហាវិថី​ស​ព័ន្ធ​រុ​ស្ស៊ី និង​ជុំវិញ​សួន​កុមារ​ពោធិ៍​ចិន​តុង កាលពី​ព្រឹក​ថ្ងៃ​ទី២៨  កុម្ភៈ ​​២០១៥ ។

ដើម្បី​ប្រារព្ធ​​ទិវា​នៃ​ទីក្រុងស្អាត បន្ទាប់​ពី​ទទួលបាន​ជ័យ​លា​ភី​ទីក្រុង​ស្អាត ផ្ការំដួល​១​ទង ពី​រាជរដ្ឋាភិបាលជូន​សម្រាប់​ខណ្ឌ​មួយនេះ​ដែល​ជាប់​ជា​ចំណាត់ថ្នាក់​ខណ្ឌ​ស្អាត ហើយ​សកម្មភាពខាង​លើក៏ជា​គំរូ​ល្អមួយ​ចង់​ឲ្យ​ប្រជាពលរដ្ឋ​ទូទៅបាន​យល់​ដឹង​ពី​សារសំខាន់នៃ​ទីក្រុង​ស្អាត និង​បាន​ចូលរួម​ចំណេ​ក​ក្នុង​ការ​សម្អាត​ទាំងអស់​គ្នា​។

លោក​ហែម ដា​រិ​ទ្ធិ បាន​មាន​ប្រសាសន៍​ថា ខណ្ឌ​ពោធិ៍​សែន​ជ័យ​​មានមោ​ទ​ភាព​មួយ​ដែរ ដែល​ទទួល​បានផ្ការំដួល​១​ទងដែល​ជា​ជ័យលា​ភី​នៃ​ទីក្រុង​ស្អាត បន្ទាប់​ពី​យើង​ទាំងអស់​គ្នា​ខិតខំ​ក្នុង​ថែរក្សា​បរិស្ថានក្នុង​ពេល​កន្លង​មកអស់ពី​កម្លាំងកាយ​ចិត្ត​នោះ​។ ខណ្ឌ​ពោធិ៍​សែន​ជ័យ ​​មាន​វិសាលភាព​ធំធេង​ជាង​បណ្ដា​ខណ្ឌ​នានានៅ​ទូ​ទាំង​រាជធានី​ភ្នំពេញ ហើយ​រោងចក្រ​ក៏​ច្រើន និង​មាន​ប្រជាពលរដ្ឋ​មក​ពី​តាមតំបន់​ផ្សេង​ៗ​មក​រស់នៅ​ច្រើន​ទៀត ​ដូច្នេះ​ការ​សម្អាត​សំរាម​មានការ​ស្មុគស្មាញ​បន្តិច ព្រោះ​ពួក​គាត់មួយ​ចំនួនមិន​ទាន់​មានការ​យល់ដឹង​នៅឡើយ​។

លោក​អភិបាល​ខណ្ឌ​បាន​បន្ត​ទៀត​ថា ខណ្ឌ​យើង​មាន​អាកាសយានដ្ឋានអន្តរជាតិ​ភ្នំពេញ ដែល​មាន​ភ្ញៀវ​ជាតិ និង​អន្តជាតិ​ចេញចូលជាប់​មិន​ដាច់ដែលត្រូវការ​សម្អាតជាប់​ជា​ប្រចាំ​មិន​អាច​ទុកឲ្យ​មាន​គំនរ​សំរាម​នៅ​ដូច​ភ្នំ​បានឡើយ​។ ម្យ៉ាងទៀត​ទោះបីជា​នៅ​កន្លែង​ណា ក៏​ត្រូវ​តែស្អាត​ជា​និច្ច​ដែរ ដូច្នេះ​ដើម្បីកម្ចាត់​សំរាម​ឲ្យ​អស់ទាល់តែ​មានការ​ចូលរួម យ៉ាង​សកម្ម​ពី​សំណាក់​បងប្អូនប្រជាពលរដ្ឋឲ្យ​បាន​គ្រប់​គ្នា​ផង​ដែរ ទើប​ទៅ​រួច​ទីក្រុង​ស្អាត លំនៅ​ឋា​ន​ស្អាត និង​សុខភាព​ល្អ ជា​ពិសេស​មុខមាត់​ប្រទេស​ជា​តិ​យើង​តែ​ម្ដង​៕​