ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ ​ហ៊ុន សែន ៖ ​រសៀលនេះ​ក្រុមការងារទំាងពីរ​នឹងសរសេរបន្ថែម​បទប្បញ្ញត្តិ​ទៅក្នុង​សេចក្តីព្រាងស្នើ​វិសោធនកម្ម​ច្បាប់បោះឆ្នោត

9 ឆ្នាំ មុន

រាជធានីភ្នំពេញ ​៖ សម្តេច​អគ្គមហាសេនាបតីតេជោ ​ហ៊ុន សែន ​នាយករដ្ឋមន្រ្តីនៃ​ព្រះរាជាណាចក្រកម្ពុជា​បានមានប្រសាសន៍​អបអរសាទរ​ចំពោះលទ្ឋផល​

រាជធានីភ្នំពេញ ​៖ សម្តេច​អគ្គមហាសេនាបតីតេជោ ​ហ៊ុន សែន ​នាយករដ្ឋមន្រ្តីនៃ​ព្រះរាជាណាចក្រកម្ពុជា​បានមានប្រសាសន៍​អបអរសាទរ​ចំពោះលទ្ឋផល​នៃ​កិច្ចចរចារវាង​ថ្នាក់ដឹកនំា​គណបក្សទំាងពីរ​ដែលឯកភាពគ្នា​កាលពីថ្ងៃទី២៨កុម្ភៈ​ ហើយថា​នៅរសៀលនេះ ក្រុមការងារទំាងពីរ​នឹងសរសេរ​​បន្ថែមបទ​ប្បញ្ញត្តិ​​​ទៅ​ក្នុងសេចក្តីព្រាង​ស្នើវិសោធនកម្មច្បាប់បោះឆ្នោត ​ដើម្បីកុំឲ្យមានការ​ជាប់​គំាងតទៅទៀត ​ស្តីពីអ្នកដែល​មិនចូលស្បថ​យកសុពលភាព អ្នកដែល​មិនចូល​ប្រជុំ.​.ត្រូវបាត់បង់​អាសនៈ​យ៉ាងណានោះ ។

សម្តេចនាយករដ្ឋមន្រ្តី​មានប្រសាសន៍​បែបនេះបានធ្វើឡើង​នៅក្នុងពិធីបើកយុទ្ឋនាការ​អនក្ខរកម្មជាតិឆ្នំា២០១៥ ​នៅវិទ្យាស្ថានជាតិអប់រំ ​ក្បែរវិមានឯករាជ្យ​នាព្រឹកថ្ងៃទី០២ ​មីនា ​២០១៥ ។

បើតាម​សម្តេចតេជោ ​ហ៊ុន សែន​ នៅពេលក្រុមការងារ​ទំាងពីរសរសេរបន្ថែម​បទ​ប្បញ្ញត្តិ​ដាក់បញ្ចូល​ទៅ​ក្នុងសេចក្តីព្រាង​​ស្នើ​វិសោធនកម្ម​ច្បាប់បោះឆ្នោត រួចហើយ ​នឹងធ្វើសិក្ខាសាលា​ ពេលធ្វើសិក្ខាសាលារួចហើយ​ ​នឹងបន្តបញ្ជូន​ទៅសភាអនុម័ត ។

ព័ត៌មានលម្អឹត​នឹងមានផ្សាយ​ជូននៅលើសារព័ត៌មាន​កោះសន្តិភាព ៕