ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លំនៅ​ឋាន​គ្រូបង្រៀន​ម្នាក់ ​ត្រូវ​​ក្រុមហ៊ុន​ស្វី​ស​ រ៉ា​ប៊ើ​រ លី​មី​ធី ចង់រុះរើយក​ដីវិញ

9 ឆ្នាំ មុន

ខេត្ត​រតនគិរី ៖ លំនៅ​ឋាន​គ្រូបង្រៀន​ម្នាក់​ត្រូវក្រុមហ៊ុន​ស្វ៊ីស ​​រ៉ាប់​ប៊ើ​រ លី​មី​ធី ​ចំការ​កៅស៊ូ​ ប្រុង​រុះរើ​ផ្ទះ​ទាំង​ព្រឹក​ ដែលហេតុការណ៍​នេះ​​​​កើតឡើង​កាលពី​វេលា​ម៉ោង​០៨​ និង​៣០​នាទីព្រឹកថ្ងៃ​ទី០​២ មីនា ​២០១៥ ស្ថិតក្នុង​ភូមិ​៤ សង្កាត់​កា​ចា​ញ ក្រុង​បាន​លុង ។

ខេត្ត​រតនគិរី ៖  លំនៅ​ឋាន​គ្រូបង្រៀន​ម្នាក់​ត្រូវក្រុមហ៊ុន​ស្វ៊ីស ​​រ៉ាប់​ប៊ើ​រ លី​មី​ធី ​ចំការ​កៅស៊ូ​ ប្រុង​រុះរើ​ផ្ទះ​ទាំង​ព្រឹក​ ដែលហេតុការណ៍​នេះ​​​​កើតឡើង​កាលពី​វេលា​ម៉ោង​០៨​ និង​៣០​នាទីព្រឹកថ្ងៃ​ទី០​២ មីនា ​២០១៥ ស្ថិតក្នុង​ភូមិ​៤ សង្កាត់​កា​ចា​ញ ក្រុង​បាន​លុង ។

ប្រភពបានឱ្យ​ដឹងថា ​ម្ចាស់​ផ្ទះត្រូវបានស្គាល់ឈ្មោះចាន់ ដុ​ង ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ​​ជា​គ្រូបង្រៀន និង​ប្រពន្ធ​ឈ្មោះ​សុខ ថាវ​រី ​​មានកូន​ស្រី​២​នាក់​​ក្នុង​បន្ទុក​ ។ 

ប្រភពបន្តថា ​​ក្រុមហ៊ុន​ស្វី​ស​រ៉ា​ប៊ើ​រលី​មី​ធី ដែល​មាន​ថៅកែ​ធំ​ម្នាក់​​ឈ្មោះ​យាយ​ចិន ដែល​ជា​ប្រធាន​ក្រុមហ៊ុន​ បាន​បញ្ជា​ឱ្យកម្លាំង​របស់​ខ្លួនមក​រុះរើ​ផ្ទះ​គ្រូបង្រៀន​ខាងលើ​ ​ចំណែក​គ្រូបង្រៀន និង​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ភូមិ​៤​ទាំង​អស់នោះ​ បាន​មក​រស់នៅ​តាំងពី​ឆ្នាំ​១៩៩៨ ហើយ​ប្រជាពលរដ្ឋ​សរុប​មាន​ចំនួន​៤៨៦​គ្រួសារ​ ។

ដី​ខាងលើ​នេះ​ កាលពីមុន​ជា​ដី​របស់​ក្រុមហ៊ុន តា​យ សេង ហើយ​គាត់​បាន​និយាយ​ជាមួយ​អាជ្ញាធរ​ថា​ ដី​សងខាង​ផ្លូវ​ដែល​ប្រជា​ពល​រដ្ឋ​រស់នៅ​សព្វ​ថ្ងៃនេះឱ្យប្រជាពលរដ្ឋ​រស់នៅ​ចុះ ក្រោយមក​ក្រុមហ៊ុន​តា​យ សេង បាន​ផ្ទេរ​ទៅ​ឱ្យ​ក្រុមហ៊ុន​ស្វ៊ីស​រ៉ាប់​ប៊ើ​រ​វិនិយោគ​បន្ត ហើយ​ក៏​ត្រូវ​ក្រុមហ៊ុន​នេះ​ បាន​បញ្ជា​កម្លាំង​របស់​ខ្លួន​ធ្វើការ​រុះរើ​លំនៅ​ឋានប្រជាពលរដ្ឋ ដើម្បី​វាត​យក​ដី​ក្រុមហ៊ុន​ទៅ​វិញ​។

កាលពីវេលា​ព្រឹក​ថ្ងៃ​ដដែល​នោះ​ តំណាង​ក្រុមហ៊ុន​បាន​មក​បំរុង​រុះរើ​ផ្ទះ​ប្រជាពលរដ្ឋ​ខាងលើ​នោះ​ ពុំ​ឃើញ​មាន​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​មក​ជួយ​អន្តរាគមន៍​នោះ​ទេ ហើយ​ក៏​ត្រូវ​ប្រជាពលរដ្ឋ​ក្នុងភូមិ​រារាំង​ធ្វើការ​តវ៉ា​មិនឱ្យរុះរើ ដោយរង់ចាំ​ការ​ដោះស្រាយ​នៅ​ពេល​ក្រោយ​ ៕