ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សព​​ពលករខ្មែរ​ស្លា.ប់​ដោយ​គ្រោះថ្នាក់​ចរាចរ​ណ៍ ត្រូវថៃ​បញ្ជូន​​មក​ស្រុក​កំណើត​វិញ

9 ឆ្នាំ មុន

បន្ទាយ​មាន​ជ័យ ​៖​ សព​ពលករ​​​ម្នាក់ ​ត្រូវ​បាន​ភាគី​ថៃ​ធ្វើការ​បញ្ជូន​មក​ឱ្យ​សាច់ញាតិ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ​កាលពី​វេលា​ម៉ោងជាង​៨​យប់​ថ្ងៃ​ទី​០១ ​មីនា ​​២០១៥ ​បន្ទាប់​ពី​រថយន្ត​បុក​នៅ​ខេត្ត​ឆាក់​ឆឺ​ន​សៅ​ ។​

ប្រភពបានឱ្យ​ដឹងថា ជន​រង​គ្រោះ​ឈ្មោះ​ពើង​ ចិត្ត​ ហៅ​រ៉ា​ ភេទ​ប្រុស​ អាយុ​២៩​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ម៉ា​ក្លឿ ​ឃុំ​ព្រៃ​ខ្ពស់​ ស្រុក​ប​វេ​ល​ខេត្ត​បាត់ដំបង​។​

តាម​សាច់ញាតិ​សព​ប្រាប់​ថា ​ជន​រង​គ្រោះ​ទៅ​ប្រទេស​ថៃ​ធ្វើ​ជា​កម្មករ​សំណង់​ ហើយ​ត្រូវ​រថយន្ត​ប្រភេទ​វី​ហ្គោ​មួយ​គ្រឿង ​បុក​នៅ​ពេល​ដែល​កំពុង​ដើរទៅ​រក​ទិញ​កាត​បញ្ចូល​ទូរស័ព្ទ​ កាលពី​វេលា​ម៉ោង​ជា​១២​​ថ្ងៃ​ទី​២៨ កុម្ភៈ កន្លងមក ​។ ​ចំណែក​រថយន្ត​បង្កនោះ​ ក្រោយ​កើតហេតុ​បាន​​ចេញ​មុខ​ដោះស្រាយ ​ប៉ុន្តែ​មិន​បាន​ប្រាប់​ពី​សំណង​ថា ​បាន​ប៉ុន្មាន​នោះ​ទេ​ ។

​សព​ត្រូវ​បាន​ក្រុម​សាច់ញាតិ​ដឹក​បន្ត​ពី​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ទៅ​ស្រុក​កំណើត ​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​យ៍ ​៕