ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​វិកល​ចរិត​ម្នាក់​កាន់​កាំបិត​ដើរ​គំរាម​អ្នក​ភូមិត្រូវ​សមត្ថ​កិច្ច​ឃាត់ខ្លួន​

9 ឆ្នាំ មុន

​ខេត្ត​មណ្ឌល​គិរី​ ៖ បុរស​​វិកល​ច​រិ​ត​ជនជាតិ​ព្នង​ម្នាក់​ត្រូវ​​​សមត្ថកិច្ច​ក្រុង​សែន​មនោ​រម្យចាប់​ឃាត់ខ្លួន​ បន្ទាប់​ពីដើរ​កាន់​កាំបិត​ពីរ​ដើម​គំរាមកា.ប់​អ្នក​ភូមិ​ណាដែល​ចូល​មក​ជិត​ខ្លួន​។​

​ខេត្ត​មណ្ឌល​គិរី​ ៖ បុរស​​វិកល​ច​រិ​ត​ជនជាតិ​ព្នង​ម្នាក់​ត្រូវ​​​សមត្ថកិច្ច​ក្រុង​សែន​មនោ​រម្យចាប់​ឃាត់ខ្លួន​ បន្ទាប់​ពីដើរ​កាន់​កាំបិត​ពីរ​ដើម​គំរាមកាប់​អ្នក​ភូមិ​ណាដែល​ចូល​មក​ជិត​ខ្លួន​។​ហេតុ​ការ​ណ៍នេះ​បាន​កើតឡើងកាល​ពី​វេលា​ម៉ោង​៦ និង​៤០​នាទីល្ងាច ថ្ងៃ​ទី​១ មីនា ២០១៥ នៅ​ភូមិ​ដំរី​ជាន់ សង្កាត់រ​មនា ក្រុង​សែន​មនោ​រម្យ​។

លោក​ញ៉ែ​ម វ៉ា​ន់​នី ស្នងការ​នគរបាល​ខេត្ត​បាន​ឲ្យ​ដឹង​ថា ជន​វិកលចរិតនោះ​មានឈ្មោះ យ៉ុ​ន ម៉ា​ណ​ង់ ភេទ​ប្រុស ​អាយុ៣៨ឆ្នាំ ជនជាតិ​ព្នង នៅ​ភូមិ​ដំរី​ជាន់ សង្កាត់រម​នា ក្រង​សែន​មនោ​រម្យ​។​

ដើម្បី​ជៀសវាងគ្រោះ​មហន្តរាយ​កើតឡើង​លោក​ក៏​បាន​បញ្ជា​កំលាំងការិយាល័យ​កណ្តាលព្រហ្មទណ្ឌដែល​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក សូ សុវណ្ណ និងនគរ​បាល​ក្រុង​សែន​មនោ​រម្យចុះ​អន្តរា​គម​ន៍ ដោយ​ប្រើ​រថ​យន្ត​ទឹកមួយ​​គ្រឿង និង​បាន​បុក​ទម្លុះ​ទ្វារផ្ទះ​បាញ់​ទឹក​ចាប់ជន​វិកលចរិត​បាន​នៅ​វេលា​ម៉ោង៧ និង​៣០​នាទីយប់​ដោយ​ជោគជ័យ ។

បច្ចុប្បន្ន​ជន​វិកល​ច​រិ​តនោះ​ត្រូវ​បាន​សមត្ថកិច្ច​នាំ​ខ្លួន​មក​ឃុំ​ជា​បណ្តោះអាសន្ន​នៅ​ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី​។ លោកស្នងការ​រង សូ សុវណ្ណ​ បាន​បញ្ជាក់​ថា ជន​វិកល​ច​រិ​ត​​រូប​នេះ​ប្រហែលជា​អាច​បញ្ជូន​ខ្លួន​ទៅមន្ទីរ​​ពេទ្យ​ឆ្កួត​ដើម្បី​ធ្វើការ​ពិនិត្យ​ព្យាបាល ព្រោះ​ករណី​នេះ​មើលទៅ​ជន​វិកល​ច​រិ​តមិន​ទាន់​ក្លាយជា​មនុស្ស​ឆ្កូត​ធ្ងន់ធ្ងរ​នៅឡើយ​ទេ​៕​