ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ភ្លៀងលាយខ្យល់បក់បោក​ខ្លាំងផ្ទះជាច្រើនខ្នង​ត្រូវ​ខូចខាត

9 ឆ្នាំ មុន

ខេត្តព្រះវិហារ ៖ ​ភ្លៀង​លាយឡំ​ជាមួយ​ខ្យល់​រយៈពេល​ជាង​កន្លះ​ម៉ោង បាន​ធ្វើ​ឱ្យ​ផ្ទះសម្បែង​ប្រជាពលរដ្ឋ​ខូចខាត​ជា​ច្រើន​ខ្នង រួម​ទាំង​​ដំណាំ​ជា​ច្រើន​ទៀត កាលពី​វេលា​ម៉ោង​៤​រសៀលថ្ងៃ​ទី​១ មីនា​ ២០១៥ នេះ ស្ថិតក្នុងស្រុក​ជាំ​ក្សាន្ត ។

ខេត្តព្រះវិហារ ៖ ​ភ្លៀង​លាយឡំ​ជាមួយ​ខ្យល់​រយៈពេល​ជាង​កន្លះ​ម៉ោង បាន​ធ្វើ​ឱ្យ​ផ្ទះសម្បែង​ប្រជាពលរដ្ឋ​ខូចខាត​ជា​ច្រើន​ខ្នង រួម​ទាំង​​ដំណាំ​ជា​ច្រើន​ទៀត កាលពី​វេលា​ម៉ោង​៤​រសៀលថ្ងៃ​ទី​១ មីនា​ ២០១៥ នេះ ស្ថិតក្នុងស្រុក​ជាំ​ក្សាន្ត  ។

តាម​ការ​ឱ្យដឹង​ពី​លោកម៉​ម សុ​ផា មេឃុំ​ទឹក​ក្រហម នៅ​ព្រឹក​ថ្ងៃ​ទី​០២ មីនា នេះ​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​មាន​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង​ជាង​កន្លះ​ម៉ោង ក៏​ស្រាប់តែ​មាន​ខ្យល់​បក់​បោក​យ៉ាង​ខ្លាំង បណ្តាល​ឲ្យ​លំនៅ​ឋាន​ពលរដ្ឋ​ចំនួន​២​ឃុំ មាន​៦៩​គ្រួសារ នៅ​ក្នុង​ឃុំ​ទឹក​ក្រហម មាន​ចំនួន​៥​ភូមិ ក្នុង​នោះ​មាន​ភូមិ​ទឹក​ក្រហម ភូមិ​សង្គម​ថ្មី ភូមិ​អូរ​ក្សាន្ត ភូមិ​ចាត់តាំង ភូមិ​ត្រពាំង​ធំ ខូចខាត​ចំនួន​៤៩​ខ្នង ស្មើនឹង​៤៩​គ្រួ​សាត ក្នុង​នោះ​១០​ខ្នង​ខូចខាត​ទាំងស្រុង និង​ឃុំ​ជាំ​ក្សាន្ត​ចំនួន​៣​ភូមិ ក្នុង​នោះ​មាន​ភូមិ​ជាំ​ក្សាន្ត ភូមិ​វាល​ធំ និង​ភូមិ​គោ​ស្រឡៅ ខូចខាត​២០​ខ្នង ស្មើនឹង​២០​គ្រួសារ រួម​ទាំង​ដំណាំ​ហូប​ផ្លែ​ជា​ច្រើន​ទៀត ចំណែកឯ​ពលរដ្ឋ មិន​មាន​នរណា​ម្នាក់រង​របួស ឬ​ក៏​បាត់បង់​ជីវិត ដោយសារ​ខ្យល់ព្យុះ​នោះ​ទេ ។

​សូម​បញ្ជាក់​ថា មក​ដល់​ពេល​នេះ អាជ្ញាធរ​ខេត្តព្រះវិហារ រួម​ជាមួយ​កាកបាទក្រហម​ខេត្តព្រះវិហារ បាន​ចុះ​ស្រង់​ស្ថិតិ​ការ​ខូចខាត​ពី​ការ​ប៉ះពាល់​ដោយសារ​ខ្យល់ព្យុះ​ខាងលើ​នេះ មិន​ទាន់​ទទួល​បាន​ទិន្នន័យ​នៅឡើយ​ទេ និង​ដើម្បី​រៀបចំ​អំណោយ ចែក​ជូន​ដល់​គ្រួសារ​រង​គ្រោះ​ផង​ដែរ ។